• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ជួបជាមួយបេក្ខសមណៈសិស្សវ័យចាស់ ០៣ ព្រះអង្គ ចូលរួមប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ

05/01/2021 13:31

នៅមណ្ឌលប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិនាវត្តចម្បីសោភ័ណ (ត្រោកកើត) ឃុំដាឡុកស្រុកចូវថាញ់ នរណាក៏ភ្ញាក់ផ្អើលពេលឃើញបេក្ខសមណៈសិស្សវ័យចាស់ ០៣ ព្រះអង្គ ក្នុងនោះមានបេក្ខសមណៈសិស្ស ០១ អង្គអាយុជាង ៧០ ឆ្នាំ នៅតែមានឆន្ទះមោះមុត ជឿជាក់លើខ្លួនឯងពេលចូលរួមប្រឡង។ មានឆន្ទះមោះមុតសង្វាតរៀនសូត្រដូចបេក្ខសមណៈ​សិស្សវ័យចាស់ទាំង ០៣​ ព្រះអង្គគឺជាគំរូឆ្នើមសម្រាប់យុវជនរៀនសូត្រនិងយកតម្រាប់តាម។

* មានអាយុជាង ៧០ ឆ្នាំនៅតែជឿជាក់ លើខ្លួនឯងពេលចូលរួមប្រឡង

                                      ​​សមណៈសិស្សថាច់សាម៉ន ។
           នោះគឺជាបេក្ខសមណៈសិស្សថាច់សាម៉ន កើតឆ្នាំ ១៩៤៩ ។ បេក្ខសិស្សថាច់សាម៉នកសាង ព្រះផ្នួសកាលពីឆ្នាំ២០១៩សិក្សានៅវត្តក្នក ឃុំ​ស៊ុងឡុកស្រុកចូវថាញ់។​ ពិធីប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ទី ២ និងទី ៣ នៃមណ្ឌលប្រឡងវត្តចម្បីសោភ័ណ (ត្រោកកើត) មានបេក្ខសិស្ស ៣៨៨ អង្គនិងរូបចូលរួមប្រឡង។ ក្នុងនោះ បេក្ខសិស្សថាច់សាម៉នជាបេក្ខសិស្សមានវ័យចាស់បំផុត គឺ ៧១ ឆ្នាំដែលបានចូលរួមប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ដែលមានបេក្ខសិស្ស ១៩១ អង្គនិងរូបចូលរួមប្រឡង។ ក្នុងនោះបេក្ខសិស្ស ១០ អង្គនិងរូបប្រឡងធ្លាក់។ចំពោះបេក្ខសិស្សថាច់សាម៉នប្រឡងជាប់លេខ ៣៦ ដោយមានពិន្ទុរួម ១០០ ពិន្ទុ ក្នុងចំណោម ១៣ វិញ្ញាសា ។
     ទោះបីវ័យចាស់ ស្មារតីមិនចងចាំបានល្អដូចបេក្ខ សិស្សវ័យក្មេងមែន ប៉ុន្តែព្រះអង្គតែងព្យាយាមរៀនសូត្រ ជំនឿលើខ្លួនឯងក្នុងពេលចូលរួមប្រឡង។បេក្ខសិស្សថាច់សាម៉នមានថេរដីកាឲ្យដឹងថា៖ វ័យចាស់មិនសូវមានស្មារតីចងចាំដូចបេក្ខសិស្សវ័យក្មេងគឺជារឿងធម្មតា។ ប៉ុន្តែប្រសិនយើងយកចិត្តទុកដាក់ព្យាយាមរៀនសូត្រគ្រប់វិញ្ញា សាមុនថ្ងៃប្រឡង ហោចណាស់ក៏ប្រឡងយកពិន្ទុ គ្រប់ជាប់ថ្នាក់ដែរ។ ជាពិសេសក្នុងពេលរៀនសូត្រក៏ដូចជាក្នុងពេលចូលប្រឡង អាត្មាគ្មានអារម្មណ៍ អៀនខ្មាស់ដោយសារតែខ្លួនមានវ័យចាស់ឡើយ។
* ព្យាយាមគង់តែសម្រេចជោគជ័យ

                                     សមណៈសិស្សគឹមភឿក ។
      នោះគឺជាទស្សនៈរបស់បេក្ខសមណៈសិស្សគឹមភឿក (ហៅយ៉ឺង) គឺជាកល្យាណ មិត្តរបស់បេក្ខសិស្សថាច់សាម៉ន។ ឆ្នាំនេះបេក្ខសិស្សគឹមភឿក មានអាយុ ៦២ ឆ្នាំនិងកសាងព្រះផ្នួសបាន ១៥ ព្រះវស្សា។ ដោយសារសុខភាពមិនសូវបានល្អ ម្ល៉ោះហើយបេក្ខសិស្សគឹមភឿកមិនបានរៀនជាច្រើនឆ្នាំកន្លង។ ឆ្នាំ ២០១៩ ឃើញសុខភាពបាន ស្រួលគ្រាន់បើព្រះអង្គក៏ចុះឈ្មោះចូលរៀនថ្នាក់ពុទ្ធិកមធ្យមសិស្សាបឋមឆ្នាំទី ១ នៅវត្តក្នកដែរ។ ទោះជាសុខភាពមិនបានល្អក្តី បេក្ខសិស្សគឹមភឿកតែងមានឆន្ទៈមោះមុតព្យាយាមរៀនសូត្រ មានទំនុកចិត្តលើខ្លួនឯងរួចចុះឈ្មោះចូលរួមប្រឡង។ ដល់ថ្ងៃប្រឡងបេក្ខសិស្សគឹមភឿកក៏បារម្ភ ខ្លាចប្រឡងធ្លាក់ដែរ។ ប៉ុន្តែដោយបានការជំរុញទឹកចិត្តរបស់ព្រះចៅអធិការវត្តក្នកនិងមិត្តរួមថ្នាក់ ព្រះអង្គប្តេជ្ញាចូលរួមប្រឡងជាប់លេខ ១៥៩ ក្នុងចំណោមបេក្ខសិស្ស ១៨១ អង្គនិងរូបជាមួយនឹងពិន្ទុរួម ៧៥ ពិន្ទុ ។
       ទោះបីលទ្ធផលមិនសូវបានខ្ពស់បើបៀបនឹងកល្យាណមិត្តថាច់សាម៉ន ប៉ុន្តែចំពោះបេក្ខសិស្ស គឹមភឿកវិញលទ្ធផលនោះ គឺជាសមិទ្ធផលដ៏ធំធេងផ្សំជាមួយនឹងក្តីរីករាយនិងមោទនភាពរបស់ខ្លួន ដែលព្យាយាមរៀនសូត្រអស់រយៈកាល ០១ ឆ្នាំកន្លង។ បេក្ខសិស្សគឹមភឿកមានថេរដីកាឲ្យដឹងថា៖ អាត្មារន្ធត់និងរីករាយយ៉ាងខ្លាំងពេលដែលប្រឡងជាប់ ។ កាលអាត្មាទៅចុះឈ្មោះប្រឡងអាត្មាមិនសូវជឿជាក់លើខ្លួនឯងប៉ុន្មានឡើយ ពី ព្រោះសុខភាពអាត្មាមិនសូវបានល្អ ជះឥទ្ធិពលដល់ការរៀនសូត្រ ។ បុរាណលោកតែងពោលថា "សេចក្តីព្យាយាមរមែងបានសម្រេចជោគជ័យ" ប្រសិនបើយើងមិនសូវឈ្លាសវៃយើងគប្បីព្យាយាមពិតជាឈានដល់ការជោគជ័យពុំខាន។
* បួសគឺត្រូវតែរៀន បើរៀនត្រូវតែប្រឡង

                                              សមណៈសិស្សថាច់ខេរ​។
      នោះគឺជាការប្តេជ្ញាចិត្តរបស់បេក្ខសិស្សថាច់ខេរ កើតឆ្នាំ ១៩៧៣ បួសនិងរៀននៅវត្តចម្បីសោភ័ណ (ត្រោកកើត) ឃុំដាឡុក ស្រុកចូវថាញ់។ ចំណុចពិសេសរបស់ព្រះអង្គគឺជម្នះការអៀនខ្មាស់ដើម្បីរៀនរួមថ្នាក់ជាមួយកូនស្រីពៅ។ កូនស្រីពៅរបស់បេក្ខសិស្សថាច់ខេរ ឆ្នាំនេះកំពុងរៀនថ្នាក់ ទី ១០ សកលហើយ ឆ្លៀតពេលមកវត្តរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ នាចម្បីសោភ័ណ។ ដោយមានការប្តេជ្ញាក្នុងការសិក្សាក៏ដូចជាការប្រឡងបេក្ខសិស្សថាច់ខេរ ទទួលបានលទ្ធផលគួរឱ្យឲ្យស្ងើចសរសើរជាមួយនឹងពិន្ទុរួម ៨០ ពិន្ទុនិងជាប់លេខ ៦៤ ។
     បេក្ខសិស្សថាច់ខេរមានថេរដីកាឲ្យដឹងថា៖បើតាមអាត្មាយល់ឃើញថា បើសម្រេចចិត្តបួសគឺ ត្រូវតែរៀនបើរៀនត្រូវតែប្រឡង។ ទោះបីប្រឡងធ្លាក់ឬជាប់ ឆ្នាំដល់នេះអ្មាតានៅតែបន្តការរៀនសូត្រដដែល។ អាត្មាចូលចិត្តរៀនពុទ្ធិកសិក្សាខ្លាំងណាស់ ពីព្រោះរៀនពុទ្ធិកសិក្សាបានរៀនទាំងអក្សរសាស្រ្តខ្មែរផងរៀនភាសាបាលីនិងទ្រឹស្តីពុទ្ធសាសនាផង ៕

                                                                                                                          អត្ថបទ-រូបថត៖ សុជា

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.