15/01/2021 07:36
ផ្គុំដាក់អគ្គិសនីសម្រាប់ប្រើក្នុងការប្រជុំជីវភាព។ រូបថត៖ ហ្វី្វហ្វាង
ឆ្នាំ ២០២០ អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងប្រគល់កម្រិតផែនការឲ្យក្រុមហ៊ុនអគ្គិសនីត្រាវិញ ពង្រីកអគ្គិសនីថាម ពលពន្លឺព្រះអាទិត្យ ៤.៥០០ kWp ។ យោងតាមនោះ ក្រុមហ៊ុនអគ្គិសនីត្រាវិញពង្រីកអតិថិជនបន្ថែមបាន ៨១៨ នាក់ ក្នុងនោះ អតិថិជនផ្គុំដាក់សម្រាប់ប្រើក្នុងការប្រជុំជីវភាព ៦២៤ នាក់ ប្រើក្នុងគោលដៅផ្សេង ១៩៤ នាក់ សរុបថាមពល ២៨.០២៨,៧១ kWp សម្រេច ៨៤៥% ប្រៀបនឹងកម្រិតផែនការដែលអគ្គក្រុមហ៊ុនប្រគល់ឲ្យ។ គិតដល់ចុងខែធ្នូឆ្នាំ ២០២០ ក្រុមហ៊ុនមានអតិថិជនប្រើអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ១.០៤៦ នាក់ ក្នុងនោះ ផ្គុំដាក់សម្រាប់ប្រើក្នុងការប្រជុំជីវភាព ៨១០ នាក់ ប្រើក្នុងគោលដៅផ្សេង ២៣៦ នាក់ សរុបថាមពល ៤០.២៧៤,៦៤ kWp ចំនួនអគ្គិសនីបានបញ្ជូនឡើងទៅលើបណ្ដាញអគ្គិសនីជាតិក្នុងឆ្នាំ ២០២០ ប្រមាណ ៦.២៤៧.១២៤ kWh ។
អំពីបណ្ដាគម្រោងការអគ្គិសនីដែលអាស្រ័យ ក្រុមហ៊ុនអគ្គិសនីត្រាវិញវិនិយោគផ្គុំដាក់នៅនឹងការិយាល័យក្រុមហ៊ុន អគ្គិសនីស្ថិតក្រោមឱវាទក្រុមគ្រប់គ្រងបញ្ជាការបណ្ដាញអគ្គិសនីថាមពលខ្ពស់ ០៨ កន្លែងសរុបថាមពល ២៦០,១៣ kWp ចំនួនអគ្គិសនីបញ្ជូនឡើងបណ្ដាញអគ្គិសនីជាតិឆ្នាំ ២០២០ ប្រមាណ ១១៣.០៣៤ kWp។ ផ្គុំដាក់នៅតាមបណ្ដាដំណាក់បំបែរថាមពល ១០kV វាស់ឆ្លងនាឡិកាប្រើប្រាស់ដោយស្វ័យប្រវត្តិ៖ ០៤ កន្លែង សរុបថាមពល ១១៦,២៨ kWp ចំនួនអគ្គិសនីបញ្ជូនឡើងបណ្ដាញអគ្គិសនីជាតិឆ្នាំ ២០២០ ប្រមាណ ៧៣.១២០ kWh ៕ ហ្វីហ្វាង-ថាច់ហ្វង
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។