• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ចាប់មុខសញ្ញាគេចអាជ្ញាស្វែងរកចាប់ខ្លួនជាង ១០ ឆ្នាំ

21/09/2021 16:00

ស្ថាប័នប៉ូលិសស៊ើបអង្កេតនៃនគរបាលស្រុកកាងឡុងទើបតាមចាប់ខ្លួនបានសម្រេច​មុខសញ្ញា ង្វៀងវ៉ាំងហ្វេ អាយុ ៥៨ ឆ្នាំបំពានទោសរំលោភភេទ គេចអាជ្ញាស្វែងរកចាប់ខ្លួន​កាលពីឆ្នាំ ២០១១។

កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១០ ក្រោយពេលផឹកស្រា ង្វៀងវ៉ាំងហ្វេ អនុវត្តអំពើ​រំលោភភេទលើកុមារីម្នាក់នៅឃុំភឿងថាញ់ ស្រុកកាងឡុង។ ឆ្លងតាមរយៈការពិនិត្យអង្កេត ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១១ ស្ថាប័នប៉ូលិសស៊ើបអង្កេតនៃនគរបាលស្រុកចេញសេចក្តីប្រកាស​ថ្កោល​ទោសក្តីព្រហ្មទណ្ឌ ថ្កោលទោសជាប់ចោទចំពោះង្វៀងវ៉ាំងហ្វេ។​ ទោះជាដូច្នោះក៏​ដោយ ក្រោយមកមុខសញ្ញាង្វៀងវ៉ាំងហ្វេបានគេចខ្លួនចេញពីមូលដ្ឋាន ស្ថាប័ននគរបាលបានចេញ​សេចក្តីសម្រេចអាជ្ញាស្វែងរកចាប់ខ្លួនចំពោះង្វៀងវ៉ាំងហ្វេ។

ដោយបណ្តាវិធានការវិជ្ជាជីវៈ នគរបាលស្រុកកាងឡុងរកឃើញមុខសញ្ញាង្វៀង​វ៉ាំងហ្វេកំពុងសម្ងំខ្លួននៅភូមិប៊ូទុម ឃុំហ៊ឹងភឿក ស្រុកប៊ូដូប ខេត្តបិញភឿក ម៉្លោះហើយស​ហការជាមួយនគរបាលមូលដ្ឋានតាមចាប់ខ្លួនមុខសញ្ញានៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២១ រួចនាំខ្លួនមកកាន់នគរបាលស្រុកកាងឡុងក្នុងយប់តែម្តង។

ជំហានដំបូង ង្វៀងវ៉ាំងហ្វេ ឆ្លើយទទួលស្គាល់ថា ក្នុងពេលគេចខ្លួនរស់នៅដោយរបរស៊ីឈ្នួល ដើម្បីកុំឱ្យស្ថាប័នមានសមត្ថកិច្ចរកឃើញ។ ហ្វេលាក់ឈ្មោះ ដោយយកឈ្មោះក្លែងក្លាយថាម៉ឺយ។ ស្ថាប័នប៉ូលិសស៊ើបអង្កេតនគរបាលស្រុកកាងឡុងកំពុងសម្រេចសំណុំលិខិតចេញសេចក្តីសម្រេចឃុំខ្លួនបណ្តោះអាសន្នមុខសញ្ញាតាមការកំណត់៕

*វិនិច្ឆ័យការជួញដូរបារីនាំចូលពីបរទេស ១ ករណី

នគរបាលស្រុកចូវថាញ់ បានប្រកាសសេចក្តីសម្រេចចិត្តពិន័យបំពានរដ្ឋបាលចំពោះ​ឡេវ៉ាំងភឿក (អាយុ ៤៩ ឆ្នាំ នៅភូមិភូឡឹង ឃុំសុងឡុក ស្រុកចូវថាញ់) ស្តីពីអំពើជួញដូរបារី​នាំចូលពីបរទេស។

រាត្រីថ្ងៃទី ៤ ខែកញ្ញា និងព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២១ នគរបាលស្រុកចូវថាញ់​សហការជាមួយនគរបាលឃុំលឿងហ្វា(អា) ចាត់តាំងការយាមល្បាតរក្សាសន្តិសុខសណ្តាប់​ធ្នាប់ និងបណ្តាអំពើបំពានការកំណត់អំពីការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ លើភូមិសាស្រ្តឃុំ។ ពេលទៅដល់ម្តុំភូមិអូរល្បាប់ ឃុំលឿងហ្វា(អា)នោះ ពិនិត្យឃើញ​ភឿកបើកម៉ូតូឌុបធុងស្នោមួយពីក្រោយមានសញ្ញាគួរឱ្យសង្ស័យ ម៉្លោះហើយក្រុម​ការងារចាប់ផ្តើមត្រួតពិនិត្យ រួចឃើញខាងក្នុងមានបារីនាំចូលពីបរទេសសញ្ញា Jet ចំនួន ២៥០ ដើម។ នៅស្ថាប័ននគរបាល ភឿកបានឆ្លើយទទួលស្គាល់ថា​ បានទិញចំនួនបារីនេះ​តាមរយៈការស្គាល់មនុស្សម្នាក់លើបណ្តាញសង្គមដើម្បីលក់មកវិញរកប្រាក់ចំណេញ ស្រាប់តែពេលព្រឹក​ថ្ងៃទី ៥ ខែកញ្ញា ក្រោយពេលទទួលទំនិញនៅទីប្រជុំជនចូវថាញ់ ស្រុកចូវថាញ់មកក៏ត្រូវចាប់ឃុំខ្លួន។

យោងតាមចំណុច b ខ្ទង់ទី ៣ មាត្រាទី ៨ អនុក្រឹត្យលេខ ៩៨ របស់រដ្ឋាភិបាលកំណត់​ពិន័យបំពានរដ្ឋបាលក្នុងសកម្មភាពពាណិជ្ជកម្មផលិត ជួញដូរទំនិញក្លែងក្លាយ ទំនិញបម្រាម និងការពារសិទ្ធប្រយោជន៍អ្នកប្រើប្រាស់ ស្ថាប័នមានសមត្ថកិច្ចបានពិន័យ​ប្រាក់ ៧,៥ លានដុងចំពោះឡេវ៉ាំងភឿក៕

*ធ្វើឱ្យជាក់ច្បាស់ករណីប្លន់មានប្រើប្រាស់ឧបករណ៍ប្រហារ

ស្ថាប័នប៉ូលិសស៊ើបអង្កេតនៃនគរបាលស្រុកចូវថាញ់ ធ្វើការស៊ើបអង្កេតមុខសញ្ញា ៣ នាក់ប្រព្រឹត្តអំពើប្លន់ទ្រព្យសម្បត្តិនៅភូមិថាញ់ង្វៀង​(អា) ឃុំម៉ីចាញ់។

តាមលទ្ធផលស៊ើបអង្កេតដំបូង នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ ក្រោយពេលទៅស៊ីផឹក ថាច់ត្រឿក(អាយុ ២២ ឆ្នាំ) បបួលថាច់សាវ (អាយុ ២២​ ឆ្នាំ) និងថាយក្វឹកថាញ់ (អាយុ ១៨ ឆ្នាំ) នៅភូមិថាញ់ត្រី(អា) ឃុំដាឡុក ស្រុកចូវថាញ់ ទៅលួចមាន់។ ក្រោយមក មុខសញ្ញាទាំង ៣ នាក់ជិះម៉ូតូមួយរួមគ្នា មានយកតាមពូថៅ ១ ដើម ដោយបំណងគឺដើម្បីវាយដំម្ចាស់ផ្ទះ បើសិនម្ចាស់ទាន់អំពើលួចទ្រព្យសម្បត្តិ។​ ពេលទៅដល់ភូមិថាញ់ង្វៀង(អា) ឃុំម៉ីចាញ់ ឃើញបងត្រឹងហាវញៀង(មានទីស្នាក់នៅ​ស្រុកតាមបិញ ខេត្តវិញឡុង) ដេកអង្រឹងចាំទា និងកំពុង មើលទូរស័ព្ទ អ្នកទាំង ៣ ក៏បៀតចូលបន្ទាន់ ត្រឿកកាន់ពូថៅលើកឡើងខ្ពស់ គម្រាមថានឹងកាប់  សាវបន្តសំដីទាមទារ​កាប់ បន្ទាប់មកប្លន់យកទូរស័ព្ទ។ ព្រឹកនៃថ្ងៃដដែល បណ្តាមុខសញ្ញាយកទូរស័ព្ទលក់នៅទី​ប្រជុំជនចូវថាញ់ បានប្រាក់ ១,​៣ លានដុង ចែកគ្នាប្រើ។

ឆ្លងតាមរយៈការស៊ើបអង្កេតបញ្ជាក់​​ ថ្ងៃទី ១០ ខែកញ្ញា ស្ថាប័នប៉ូលិសស៊ើបអង្កេត​នៃនគរបាលស្រុកចូវថាញ់ មានសាក្សីគ្រប់គ្រាន់ចេញដីកាកោះហៅត្រឿក សាវ និងថាញ់មកធ្វើការ។ ឆ្លងតាមការសាកសួរចម្លើយ អ្នកទាំង ៣ ទទួលសារភាពអំពើបំពាន។

បានដឹងថា មុខសញ្ញាទាំង ៣ សុទ្ធតែញៀនគ្រឿងញៀន ដោយឡែកត្រឿកត្រូវស្ថា​ប័ននគរបាលចោទទោសរឿងក្តីព្រហ្មទណ្ឌ ចោទទោសជនជាប់ចោទ និងឱ្យនៅក្រៅការឃុំខ្លួនអំពីការបំពានទោសលួចទ្រព្យសម្បត្តិ។ នគរបាលស្រុកចូវថាញ់​បានរក្សាទុកព្រហ្មទណ្ឌបណ្តោះអាសន្ន ត្រឿក សាវ ដើម្បីបន្តធ្វើឱ្យជាក់ច្បាស់ វិនិច្ឆ័យ៕                                

​ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.