02/09/2020 10:19
កាលពីថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២០ ក្រុមហ៊ុនចំកាតសាងសង់ពាណិជ្ជកម្មថាញ់បិញអាងសហការជាមួយកងតម្រួតចរាចរណ៍-សណ្តាប់ធ្នាប់នគរបាលស្រុកទីវកឹងចាត់តាំងការផ្សព្វផ្សាយ ចំណេះដឹងសុវត្ថិភាពចរាចរណ៍ និងណែនាំលទ្ធភាពបើកបរយានយន្តសុវត្ថិភាពចំនួន ០២ ពេលសម្រាប់ប្រជាជនមូលដ្ឋាន។
លោកវរសេនីយ៍ត្រីថាច់ផាយអនុប្រធានកងតម្រួតចរាចរន៍និងសណ្តាប់ធ្នាប់នៃនគរបាលស្រុកទីវកឹងបានឱ្យដឹង៖ ក្នុងរយៈពេល ០៨ ខែកន្លង ស្រុកទីវកឹងកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ០៦ ករណី ធ្វើឱ្យស្លាប់មនុស្ស ០៦ នាក់ និងប៉ះទង្គិចចរាចរណ៍ ១២៤ ករណី ធ្វើឱ្យមនុស្ស ២០៤ នាក់រងរបួស។ ក្នុងនោះ ចំនួនករណីគ្រោះថ្នាក់និងប៉ះទង្គិចចរាចរណ៍ជាង ៧០% អាស្រ័យអ្នកបើកបរមធ្យោបាយបណ្ដែតបណ្ដោយ ឬក៏បំពានបណ្តាសេចក្តីកំណត់អំពីធានាសុវត្ថីភាពចរាចរណ៍។ កងតម្រួតចរាចរណ៍-សណ្តាប់ធ្នាប់នៃនគរបាលស្រុកក៏ផ្សព្វផ្សាយខ្លឹមសារសំខាន់ៗមួយចំនួនរបស់អនុក្រឹត្យលេខ ១០០/២០២០/NĐ-CP របស់រដ្ឋាភិបាលកំណត់ការពិន័យបំពានរដ្ឋបាលក្នុងវិស័យចរាចរណ៍ផ្លូវគោក ផ្លូវអយស្ម័យយាន និងមានសុពលភាពអនុវត្តចាប់ពីថ្ងៃទី ០១ ខែមករាឆ្នាំ ២០២០។ តាមរយៈនោះ អ្នកបើកបរម៉ូតូមានកម្រិតអាលកុលលើសពីកម្រិតកំណត់នោះត្រូវពិន័យជាទឹកប្រាក់ពី ២,៥-៧ លានដុង។ អ្នកបើកបរទោចក្រយាន កង់យន្ត កង់អគ្គិសនីលើសកម្រិតបានកំណត់នោះត្រូវពិន័យជាទឹកប្រាក់ ៩០.០០០-៥០០.០០០ ដុង។ ទន្ទឹមនឹងនោះ រក្សាទុកបណ្តោះអាសន្នមធ្យោបាយ និងដកហូតបណ្ណបើកបរមានកំណត់ យោងទៅតាមកម្រិតបំពាន។ អាស្រ័យហេតុនោះ អ្នកចូលរួមចរាចរណ៍គប្បីប្រតិបត្តិល្អបណ្តាការកំណត់អំពីធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ មិនសេពគ្រឿងស្រវឹងពេលបើកបរ មិនបើកបរហួសល្បឿន មិនជ្រៀតជ្រែកគំនូសផ្លូវពេលបើកបរ ត្រូវសង្កេតមើលពេលប្តូរទិស ពីផ្លូវរងចេញទៅផ្លូវធំត្រូវអាទិភាពឱ្យមធ្យោបាយបើកបរទាំងពីរទិស។ ជាពិសេសអ្នកបើកបរយានយន្តត្រូវគ្រប់អាយុ ត្រូវមានបណ្ណបើកបរសមស្របជាមួយប្រភេទរថយន្ត។
នាឱកាសផ្សព្វផ្សាយចំណេះដឹងសុវត្ថិភាពចរាចរណ៍ ណែនាំលទ្ធភាពបើកបររថយន្តសុវត្ថិភាពចំនួន ០២ ពេល ក្រុមហ៊ុនថាញ់បិញអាងផ្លាស់ប្រេងរំអិលឥតគិតថ្លៃជូនម៉ូតូ ទោចក្រយានយន្តគ្រប់ប្រភេទចំនួន ៣៥២ គ្រឿងរបស់ប្រជាជនលើភូមិសាស្រ្តស្រុក៖ ទីវកឹង, ថ្កូវ និងកូវកែ។ សរុបថវិកាអនុវត្តកម្មវិធីនេះប៉ាន់ស្មានជាង ៥០ លានដុង។ ឆ្លងតាមរយៈនោះ គណៈចាត់តាំងបានជូនរង្វាន់ ២៦ ចំណែកដល់បុគ្គលដែលមានស្នាដៃឆ្នើមក្នុងវគ្គប្រឡងជ្រើសចម្លើយត្រូវនៃចំណេះដឹងសុវត្ថិភាពចរាចរណ៍ និងអនុវត្តលទ្ធភាពបើកបរយានយន្តសុវត្ថិភាព៕ តូវៀង-សម្បត្តិ
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។