• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ឃុំហ្វៀងហោយត្រៀមបម្រុងការងារជម្រើសទ័ព

04/12/2020 08:04

ដើម្បីត្រៀមបម្រុងការងារជ្រើសរើសកោះហៅពលរដ្ឋទៅបំពេញកាតព្វកិច្ចយោធា ឆ្នាំ ២០២១ ឃុំហ្វៀងហោយ ស្រុកកាងឡុងកំពុងអនុវត្តការជ្រើសរើសលើកទី ១ នៅបណ្ដាភូមិក្នុងឃុំ។

កោះហៅយុវជនទៅបំពេញកាតព្វកិច្ចយោធា​។​ រូបថត៖ ​ថាញ់ញ៉ា

   នេះជាជំហានសំខាន់ក្នុងការងារជ្រើសរើសកោះហៅពលរដ្ឋទៅបំពេញកាតព្វកិច្ចយោធាសំដៅឲ្យយុត្តិធម៌ប្រជាធិបតេយ្យជាចម្ហ ក្នុងការងារ ជ្រើសទ័ព។ ក្នុងការងារជ្រើសលើកទី ១ ក្រុមប្រឹក្សាកាតព្វកិច្ចយោធាឃុំសហការជាមួយគណៈកម្មការប្រជាជន គណៈការងាររណសិរ្សបណ្ដាភូមិទៅជួបសំណេះសំណាលផ្ទាល់ជាមួយយុវជនឬគ្រួសារយុវជន ដើម្បីសំណេះសំណាលស្វែងយល់អំពីស្ថានភាពលក្ខណៈរស់នៅរបស់គ្រួសារនិងយុវជន។ ឆ្លងតាមការជ្រើសរើសក្រុមប្រឹក្សាកាតព្វកិច្ចយោធាឃុំនិងមូលដ្ឋានស្ដាប់យោបល់របស់គ្រួសារនិងយុវជនអំពីការងារជ្រើសរើស កោះហៅពលរដ្ឋទៅបំពេញកាតព្វកិច្ចយោធារបស់មូលដ្ឋាន ស្ដាប់យុវជននិងគ្រួសារជម្រាបអំពីបំណងប្រាថ្នាស្ថានភាពរបស់គ្រួសារយុវជន ។ល។
    វរសេនីយ៍ឯកបម្រុង ទ្រិញវុាំងនូយ មេបញ្ជាការរង ប្រធានសេនាធិការគណៈបញ្ជាការដ្ឋានយោធាស្រុកកាងឡុង បានឲ្យដឹង៖ ជំហានជ្រើស រើសលើកទី ១ ជាជំហានចូលផ្ទាល់ជាក់ស្ដែងរបស់ក្រុមប្រឹក្សាកាតព្វកិច្ចយោធាឃុំ។ ក្នុងខ្លឹមសារនេះ ក្រុមប្រឹក្សាកាតព្វកិច្ចយោធាឃុំសហការជាមួយមូលដ្ឋានស្វែងយល់រួចក្ដាប់ឡើងវិញស្ថានភាព ជីវភាពស្ថានភាពគ្រួសាររបស់បណ្ដាយុវ ជន ធានាអំពីសុខភាពក្រោយពេលពិនិត្យសុខភាពនៅឃុំដើម្បីសម្រេចសំណុំឯកសារ។ ទន្ទឹមនឹងនោះ នេះជាជំហានដើម្បីឯកភាពព្រមព្រៀង ក្នុងប្រជាជនក្នុងបណ្ដាគ្រួសារដែលមានកូនត្រៀមបម្រុងទៅបំពេញកាតព្វកិច្ចយោធា។ គួបផ្សំជាមួយនឹងខ្លឹមសារជ្រើសរើសក្រុមប្រឹក្សាកាតព្វកិច្ច យោធាគ្រប់លំដាប់ថ្នាក់គួបផ្សំជាមួយការចលនាគ្រួសារនិងយុវជនប្រតិបត្តិត្រឹមត្រូវតាមបណ្ដាសេចក្ដីកំណត់របស់ច្បាប់ ពីព្រោះការទៅបំពេញកាតព្វកិច្ចយោធាដំបូងបង្អស់គឺជាភារកិច្ច បន្ទាប់ពីនោះគឺផលប្រយោជន៍និងបន្ទុករបស់ពលរដ្ឋជាមោទនភាពរបស់គ្រួសារនិងវង្សត្រកូល។
   ការជ្រើសរើសលើកទី ១ ក៏ជាឱកាសដើម្បី ក្រុមប្រឹក្សាកាតព្វកិច្ចយោធាឃុំជួបសំណេះសំណាលជាមួយគ្រួសារ និងយុវជនត្រៀមបម្រុងទៅបំពេញកាតព្វកិច្ចយោធា ដើម្បីផ្សព្វផ្សាយបណ្ដាសេចក្ដីកំណត់របស់ច្បាប់បំផុតគឺ បណ្ដា ករណីផ្អាកលើកលែងកោះហៅទៅបំពេញកាតព្វកិច្ចយោធា។ បានចូលរួមក្នុងពេលជ្រើសរើសលើកទី ១ របស់ភូមិកិញ (អា) ឃុំហ្វៀងហោយ យើងខ្ញុំបានស្ដាប់បណ្ដាសមមិត្តក្នុងក្រុមប្រឹក្សាកាតព្វកិច្ចយោធាស្រុក ក្រុមប្រឹក្សាកាតព្វកិច្ចយោធាឃុំផ្សព្វផ្សាយអំពីបែបបទជ្រើសរើស កោះហៅពលរដ្ឋទៅបំពេញកាតព្វកិច្ចយោធាផ្សព្វផ្សាយ អំពីផលប្រយោជន៍របស់យុវជននិងគ្រួសារ អំពីបណ្ដាលក្ខន្តិកៈសេចក្ដីកំណត់សំខាន់ៗពេលយុវជនបានចេញពីកងជួរទ័ព អំពីបរិស្ថានកងទ័ព។ នៅពេលជ្រើសរើស បណ្ដាឪពុកម្ដាយតែងស្ដាប់យ៉ាងយកចិត្តទុកដាក់ហើយយល់ ម៉្លោះហើយគ្មានយោបល់ឆ្លើយតប បណ្ដាឪពុកម្ដាយសុទ្ធសឹងយល់ច្បាស់នូវកាតព្វកិច្ច ភារកិច្ចរបស់យុវជន​និងគ្រួសារចំពោះមូលដ្ឋាននិងមាតុភូមិ។
   មីងង្វៀងធីហុងញ៉ាញ់ នៅភូមិកិញ (អា) ឃុំហ្វៀងហោយបានឲ្យដឹងថា កូនរបស់មីងគឺផាមថាញ់តុង បច្ចុប្បន្នជាកម្មករធ្វើការនៅខេត្តបិញយឿង។ ក្រោយពេលកូនប្រុសបានពិនិត្យសុខភាពលើកដំបូងហើយបានស្ថិតក្នុងបញ្ជីជ្រើស រើសរបស់ភូមិមីងសង្ឃឹមថាកូនគាត់នឹងបានទៅបំពេញកាតព្វកិច្ចយោធា។ ថ្វីត្បិតដឹងថាកូនទៅ បំពេញកាតព្វកិច្ចយោធាគ្រួសារនឹងបាត់ពលករម្នាក់ក៏ដោយ ប៉ុន្តែមីងនៅតែលើកទឹកចិត្តកូននិងប្រតិបត្តិតាមអាជ្ញាកោះហៅរបស់មូលដ្ឋាន។
   លោកផាងយ្វីង៉ឹង មេបញ្ជាការគណៈបញ្ជាការយោធាឃុំហ្វៀងហោយ អនុប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាឃុំ បានឲ្យដឹង៖ មុននឹងជ្រើសរើសលើកទី ១ ក្រុមប្រឹក្សាកាតព្វកិច្ចយោធាឃុំបានដំណើរការពិនិត្យសុខភាពចំពោះយុវជនដែលស្ថិតក្នុងវ័យទៅបំពេញកាតព្វកិច្ចយោធា​របស់ឃុំ ហើយនេះជាបណ្ដាយុវជនស្ថិតក្នុងអំឡុងអាយុ មានជីវប្រវត្តិច្បាស់លាស់បានពិនិត្យសម្រេចឆ្លងតាមរយៈថ្នាក់ឃុំ និងថ្នាក់ស្រុក។ ក្រោយពេលពិនិត្យសុខភាព លើកដំបូង ឃុំហ្វៀងហោយ មានយុវជន ១១១ នាក់គ្រប់លក្ខណៈដើម្បីជ្រើសរើសលើកទី ១។ បន្ទាប់ពីខ្លឹមសារ ជ្រើសរើសលើកទី ១ ក្រុមប្រឹក្សាកាតព្វកិច្ចយោធាឃុំនឹងប្រគល់ជូនអាជ្ញាពិនិត្យសុខភាពដល់ បណ្ដាយុវជនទាំងនោះឲ្យទៅពិនិត្យសុខភាពនៅថ្នាក់ស្រុកដើម្បីជ្រើសយកបណ្ដាយុវជនដែលមានលក្ខណៈគ្រប់គ្រាន់អំពីសុខភាពទៅបំពេញកាតព្វកិច្ចយោធា ៕ 
         

 ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.