• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ឃុំថាញ់ស៊ើង៖​ ការងារកោះហៅយុវជនទៅបំពេញកាតព្វកិច្ចយោធាធានាទាំងបរិមាណភាព និងគុណភាព

18/12/2020 13:22

អនុវត្តដីកាកោះហៅយុវជនទៅបំពេញកាតព្វកិច្ចយោធាឆ្នាំ ២០២១ គិតមក ទល់ពេលនេះ ឃុំថាញ់សើុង ស្រុកថ្កូវ បានអនុវត្តសម្រេចបណ្តាជំហានតាមការកំណត់។ ក្នុងចំនួនយុវជន 0៩ រូប បានកោះហៅទៅបំពេញកាតព្វកិច្ចយោធាមានយុវជនជាជនជាតិខ្មែរ ០៦ រូប។

​​​​​​​​​                                                                          សមមិត្តង្វៀងវុាំងទ្វឹង ។

     សមមិត្តង្វៀងវុាំងទ្វឹង មេបញ្ជាការដ្ឋានយោធាឃុំថាញ់ស៊ើងបានឱ្យដឹងថា៖ ក្នុងខែវិច្ឆិកាគណៈបញ្ជាការដ្ឋានយោធាឃុំ​ បានសហការជាមួយ​គណៈបញ្ជាការដ្ឋានយោធាស្រុកប្រគល់ជូនសេចក្តីសម្រេចចិត្តប្រមូលផ្តុំពិនិត្យសុខភាពកាតព្វកិច្ចយោធាដល់យុវជនគ្រប់អាយុអនុវត្តកាតព្វកិច្ចយោធាចំនួន ៣៦ រូប។ ឆ្នាំនេះមូលដ្ឋានបានប្រគល់កម្រិតផែនការឲ្យជ្រើសរើសយុវជនទៅបំពេញកាតព្វកិច្ចយោធា ០៩ រូប ។ ក្នុងចំនួនយុវជនទៅបំពេញកាតព្វកិច្ចយោធាលើកនេះ មានយុវ ជនជាជនជាតិខ្មែរ ០៦ រូប មានចំណេះវិជ្ជាពីថ្នាក់ ទី ៦ ដល់ទី ១១។ បើប្រៀបជាមួយឆ្នាំ​ ២០២០ កម្រិតវិជ្ជារបស់យុវជនលើកនេះទាបជាង ពីព្រោះ បណ្តាយុវជនដល់អាយុអនុវត្តកាតព្វកិច្ចយោធានៅតែបន្តការសិក្សាកម្រិតមហាវិទ្យាល័យ ឧត្តមសិក្សាមធ្យមសិក្សាវិជ្ជាជីវៈ។ល។ ម៉្លោះហើយបានអាទិភាពមិនកោះហៅ។
       ទោះបីកូនកំពុងប្រកបការងារជាជាងកំបោរនៅទីក្រុងហូជីមិញក៏ដោយ ប៉ុន្តែពេលមានលិខិតអញ្ជើញពិនិត្យសុខភាពកាតព្វកិច្ចយោធា គ្រួសារបងថាច់ធី (ឪពុករបស់យុវជនថាច់ដាក) នៅភូមិតាឡេះបានហៅកូនមកផ្ទះដើម្បីអនុវត្តតាមការ កោះហៅរបស់មូលដ្ឋាន។ បងថាច់ធីឱ្យដឹងថា៖ ជារៀងរាល់ខែកូនខ្ញុំផ្ញើប្រាក់ពី ៦-៧ លានដុង មកឱ្យគ្រួសារ។ ថ្វីត្បិតគ្រួសារ ពឹងពាក់ទៅលើតែ កម្លាំងកូនក្ដី ប៉ុន្តែពេលមានលិខិតអញ្ជើញរបស់ មូលដ្ឋាន គ្រួសារខ្ញុំហៅទូរស័ព្ទឱ្យកូនមកផ្ទះចុះ ឈ្មោះតាមការកំណត់។ គ្រួសារខ្ញុំតែងដាស់តឿន ដល់កូនបើសិនជាប់បានចូលជួរទ័ពនោះ គប្បីអនុវត្តឲ្យបានល្អលក្ខន្តិកៈរបស់អង្គភាពធ្វើសម្រេចកាតព្វកិច្ចកងទ័ព។
       អាស្រ័យមូលដ្ឋានមានជនរួមជាតិខ្មែររស់នៅ ច្រើនម៉្លោះហើយក្រៅពីការអនុវត្តន៍ដីកាកោះហៅយុវជនចូលជួរទ័ព គណៈបញ្ជាការដ្ឋានយោធាមូលដ្ឋានតែងធ្វើល្អការងារផ្ទៀងផ្ទាត់ដល់ស្ថានភាពរបស់មុខសញ្ញាយុវជនម្នាក់ៗ ដើម្បីមានទិសដៅដោះស្រាយសមស្រប។ ករណីគ្រួសារបង ថាច់ធីយ៉ែង នៅភូមិតាឡេះដដែលមានកូនតែ ម្នាក់គត់(ថាច់ថាយ)ដល់អាយុចុះឈ្មោះទៅកាតព្វកិច្ចយោធា។ អាស្រ័យស្ថានភាពឪពុក និងម្តាយមានជំងឺ គ្រួសារស្ថិតក្នុងមុខសញ្ញាលំបាក ម៉្លោះហើយគណៈបញ្ជាការដ្ឋានយោធាមូលដ្ឋានណែនាំឱ្យគ្រួសារបងធ្វើលិខិតជម្រាបជូនថ្នាក់មានសិទ្ធិអំណាចដើម្បីបានផ្អាកបណ្តោះអាសន្ន ការអនុវត្តន៍កាតព្វកិច្ចដើម្បីកូនមានពេលវេលាបាននៅជួយកិច្ចការគ្រួសារ និងគិតគូរថែទាំប្តីប្រពន្ធបងស្រី។ បងស្រីថាច់​ធីយ៉ែងបានឱ្យដឹង៖ កូនរបស់ខ្ញុំជាពលករចម្បងផ្គត់ផ្គងសម្រាប់ជីវភាពគ្រួសារបើសិនចូលរួមកាតព្វកិច្ចយោធានៅតែប្តីប្រពន្ធមិនដឹងតើរស់ដោយរបៀបណា។ ដោយអាស្រ័យបានការណែនាំរបស់គណៈបញ្ជាការដ្ឋានយោធាឃុំ ខ្ញុំធ្វើលិខិតសុំផ្អាកបណ្តោះអាសន្ន រួចបានគណៈបញ្ជាការដ្ឋានយោធាឃុំទទួលព្រមឱ្យផ្អាកបណ្តោះអាសន្នចំពោះកូនរបស់ខ្ញុំ។ គ្រួសារក៏កំពុងរកថ្នាំព្យបាលជំងឺ ប្តីប្រពន្ធខ្ញុំបើសិនជាសះស្បើយពីជំងឺ និងដល់ពេលបំផុសចលនាយុវជនចូលរួមជាលើកក្រោយនោះខ្ញុំជំរុញឱ្យកូនខ្ញុំចូលរួមអនុវត្តកាតព្វកិច្ចដ៏ពិសិដ្ឋនេះ។
      ទោះបីមានការផ្អាកបណ្តោះអាសន្នចំពោះមុខសញ្ញាយុវជនមួយចំនួនដែលមានស្ថានភាពលំបាក ប៉ុន្តែមូលដ្ឋាននៅតែធានាបានកម្រិតផែនការដែលថ្នាក់លើបានប្រគល់ជូន។ សមមិត្ត ង្វៀងវុាំងទ្វឹងបានឱ្យដឹងបន្ថែម ៖ ជារៀងរាល់ឆ្នាំ ឆ្លងតាមរយៈការពិនិត្យផ្ទៀងផ្ទាត់មុខសញ្ញាយុវជនដល់អាយុអនុវត្តកាតព្វកិច្ចយោធាមូលដ្ឋាន មានមុខសញ្ញាពី ៣-៤ រូប ធ្វើលិខិតសុំផ្អាកអនុវត្តបណ្តោះអាសន្ន។ ចំពោះឆ្នាំនេះ គណៈបញ្ជាការដ្ឋានយោធាឃុំទទួលលិខិតសុំផ្អាកបណ្តោះអាសន្នចំនួន ៤ ច្បាប់។ ពិនិត្យឃើញនោះជាបណ្តាករណីចាំបាច់គប្បីបានដោះស្រាយ ប៉ុន្តែគណៈបញ្ជាការដ្ឋានយោធាមូលដ្ឋានផ្ទៀងផ្ទាត់បំពេញបន្ថែមគ្រប់ចំនួនមុខសញ្ញាយុវជនធានាពីបរិមាណភាព និងគុណភាព។ ចំពោះយុវជនដែលមិនត្រូវបញ្ជូនទៅបំពេញកាតព្វកិច្ចយោធា នោះ បានបញ្ជូនទៅក្នុងកងកម្លាំងបម្រុងកំណែន ដើម្បីរួមជាមួយបណ្តាផ្នែកពាក់ព័ន្ធអនុវត្តកិច្ចការ ភារកិច្ចយោធានៅមូលដ្ឋាន៕
                                                               
                                                                           អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.