• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

គាំពារសង្គមវៀតណាម៖ ផ្សាយគំរូប័ណ្ណគាំពារសុខាភិបាលថ្មី

18/12/2020 13:12

កាលពីថ្ងៃទី ០៣ ធ្នូ ឆ្នាំ ២០២០ អគ្គនាយកគាំពារសង្គមវៀតណាម លោកង្វៀងថេម៉ាញ់បានចុះហត្ថលេខា ចេញផ្សាយ សេចក្ដីសម្រេចចិត្តលេខ ១៦៦៦/QĐ-BHXH ស្ដីពីការផ្សាយគំរូប័ណ្ណគាំពារសុខាភិបាល​ ដើម្បីប្រើប្រាស់ឯកភាពក្នុងទូទាំង ប្រទេស។ សេចក្ដីសម្រេចចិត្តនេះមានសុពលភាពអនុវត្តចាប់ពីថ្ងៃទី ០១ មេសា ឆ្នាំ ២០២១ ​ ជំនួសឲ្យសេចក្ដិសម្រេចចិត្ត លេខ ១៣១៣/ QĐ-BHXH ចុះថ្ងៃទី ០២ ធ្នូ ឆ្នាំ ២០១៤ របស់អគ្គនាយកគាំពារសង្គមវៀតណាមស្ដីពីការផ្សាយគំរូប័ណ្ណគាំ ពារសុខាភិបាល។

    ប្រៀបនឹងគំរូប័ណ្ណគាំពារសុខាភិបាលធរមានគំរូប័ណ្ណគាំពារសុខាភិបាលថ្មីមានចំណុចពិសេសផ្សេងនាំមកភាពងាយស្រួលដល់អ្នកចូលរួមនិងបណ្ដាមូលដ្ឋានពិនិត្យព្យាបាលជំងឺគឺ៖ មានខ្នាតតូចបានគាបដោយជ័រផ្លាស្តិកបន្ទាប់ពីបានផ្ដិតចេញ ភ្លាម ផ្លាស់ប្ដូរក្បាច់អក្សរផ្ដិតច្បាស់ងាយអាន ជាពិសេសមុខខាងក្រោយប័ណ្ណគាំពារបានផ្លាស់ប្ដូរខ្លឹមសារជាច្រើនបើប្រៀបនឹងគំរូប័ណ្ណគាំពារសុខាភិបាលធរមានដើម្បីអ្នកចូលរួមងាយមើលព័ត៌មានប្រើប្រាស់ប័ណ្ណ។ល។ 
    * មានផលប្រយោជន៍ជាច្រើននិងងាយចំពោះអ្នកចូលរួមមូលដ្ឋានពិនិត្យព្យាបាលដោយគាំពារសុខាភិបាល និងស្ថា​ប័នគាំពារសង្គម៖ គំរូប័ណ្ណគាំពារសុខាភិបាលថ្មីជាវិធីសាស្រ្ដកែប្រែរដ្ឋបាលមួយមានប្រសិទ្ធភាពរបស់ផ្នែកគាំពារសង្គមវៀតណាមបង្ក ភាពងាយស្រួលច្រើនដល់អ្នកចូលរួមមូលដ្ឋាន ពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាល និងស្ថាប័នគាំពារសង្គម។
     * ចំពោះអ្នកចូលរួម៖ ខ្នាតប័ណ្ណគាំពារសុខាភិបាលតូចជាង រូបភាពស្អាតជាង (ស្មើអត្តសញ្ញាណប័ណ្ណពលរដ្ឋនិងប្រភេទប័ណ្ណ ATM របស់បណ្ដាធនាគារពាណិជ្ជកម្មបច្ចុប្បន្ននេះ) ងាយស្រួលក្នុងការរក្សាទុកក្នុងបង្វេចកាត់បន្ថយបណ្ដាករណី ត្រូវបាត់ ខូចប័ណ្ណគាំពារសុខាភិបាល។ ប័ណ្ណក្រាសជាងនិងបានគាបដោយជ័រផ្លាស្តិក រឹងមាំ ឆ្លើយតបតម្រូវការរក្សាទុកបានយូរអង្វែង មិនជ្រាបទឹកដុះផ្សិតទក់ដាច់ហើរទឹកខ្មៅក្នុងដំណាក់កាលប្រើប្រាស់ ជួយឲ្យអ្នកចូលរួមបន្ថយបានពេលវេលាធ្វើសំណុំបែបបទប្ដូរប័ណ្ណដែលត្រូវខូច ប្រិតសំចៃប្រាក់ចំណាយទំនាក់ទំនងនិងទៅមកធ្វើសំណុំបែបបទនៅស្ថាប័នគាំពារសង្គម។ ប្ដូរក្បាច់ អក្សរផ្ដិតច្បាស់ងាយអាន ងាយពិនិត្យកាត់បន្ថយ បានការឆ្លៀតឆ្លកព័ត៌មានផ្ដិតលើប័ណ្ណ។ លេខកូដគាំពារសុខាភិបាលថ្មីមាន ១០ លេខ របស់អ្នកចូលរួមបានប្រើប្រាស់សម្រាប់បើករកព័ត៌មានអំពីប័ណ្ណគាំពារសុខាភិបាល (ផ្លាស់ប្ដូរ ១៥ អក្សរលេខប័ណ្ណគាំពារសុខាភិបាលធរមាន)។
      គោលដៅនៃការផ្សាយគំរូប័ណ្ណគាំពារសុខាភិបាលថ្មីសំដៅកាត់បន្ថយចំនួនអក្សរលេខអ្នកចូលរួម ដែលត្រូវប្រកាសរាយពេលស្វែងរក លើទ្វារព័ត៌មានអេឡិតត្រូនិកនៃគាំពារសង្គមវៀត ណាម (ត្រង់អាសយដ្ឋាន http//baohiemxahoi.gov.vn ឬប្រកាសជម្រាបពេលធ្វើសំណុំបែបបទស្នើបន្តចូលរួមគាំពារសុខាភិបាល ផ្ដល់សាជា​ថ្មី ប្ដូរប័ណ្ណពិនិត្យប្រាក់ចំណាយពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាលដែលបានទទួលផលលើទ្វារសេវាសាធារណៈរបស់គាំពារសង្គមវៀតណាម(ត្រង់អាសយដ្ឋាន​https:dichvucong.baohiemxahoi.gov.vn)។ គំរូប័ណ្ណថ្មីប្រើសញ្ញារបស់គាំពារសង្គមវៀតណាម និងផ្ដិតស៊ីញេរបស់ប្រធានគណៈគ្រប់គ្រងប្រមូល-បញ្ជី ប័ណ្ណ ឬអ្នកជាប្រមុខអង្គភាព ស្ថិតក្រោមឱវាទគាំពារសង្គមបានអគ្គនាយកគាំពារសង្គមវៀតណាមប្រគល់ឲ្យចុះហត្ថ លេខាជំនួស) ជួយឲ្យការងារដោះស្រាយការផ្ដល់សាជាថ្មី ប្ដូរប័ណ្ណយ៉ាងឆាប់ រហ័សងាយស្រួលជាង បានដោះស្រាយភ្លាមៗ នៅស្ថាប័នគាំពារសង្គមជិតបំផុតលើក្របខ័ណ្ឌទូទាំងប្រទេសចំពោះករណីអ្នកចូលរួមគាំពារសុខាភិបាលទៅទេសចរណ៍បំពេញការងារ រៀនសូត្រ នៅខេត្តផ្សេងត្រូវបាត់ឬខូចប័ណ្ណ។ មុខខាងក្រោយរបស់ប័ណ្ណថ្មីមានបំពេញបន្ថែមរបៀបណែនាំប្រើប្រាស់ប័ណ្ណគាំពារសុខាភិបាលជាក់ស្ដែងជាងជួយឲ្យអ្នកប្រើប្រាស់ដឹងរបៀបស្វែងព័ត៌មានអំពីប័ណ្ណគាំពារសុខាភិបាលនិងផលប្រយោជន៍បានទទួលផល។ ក្ដាប់បានរបៀបទំនាក់ទំនងជាមួយស្ថាប័នគាំពារសង្គមដើម្បីបានណែនាំនិងឆ្លើយរាល់ការជាប់ជំពាក់ទាក់ទងដល់ប័ណ្ណ និងការប្រើប្រាស់ប័ណ្ណ។
      * ចំពោះមូលដ្ឋានពិនិត្យព្យាបាលជំងឺដោយ​​គាំពារសុខាភិបាល៖ ប័ណ្ណគាំពារសុខាភិបាលបានប្រើដោយក្រដាសល្អជាង និងបានគាបដោយជ័រផ្លាស្តិក នឹងជម្នះបានស្ថានភាពលេខកូដលើប័ណ្ណត្រូវព្រឹលជួយឲ្យមូលដ្ឋានពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាលអនុវត្តការប្រើប្រាស់ម៉ាស៊ីនអានលេខកូដច្បាស់លាស់ជាក់លាក់និងធ្វើ សំណុំបែបបទពិនិត្យព្យាបាលជំងឺរហ័សជាង។ ចាប់ពីថ្ងៃទី ០១ មេសា ឆ្នាំ ២០២១ មូលដ្ឋានពិនិត្យព្យាបាលជំងឺ ដោយគាំពារសុខាភិបាលលើទូទាំងប្រទេស នឹងមានការតម្រែតម្រង់បន្តភ្ជាប់ជាមួយការទទួលឯកសារប្រព័ន្ធព័ត៌មាន ពិនិត្យគាំពារសុខាភិបាលរបស់គាំពារសង្គមវៀតណាមតាម ១០ អក្សរលេខកូដគាំពារសង្គមតែមួយគត់ផ្ដិតលើប័ណ្ណគាំពារសុខាភិបាល (ផ្លាស់ ប្ដូរឲ្យ ១៥ លេខកូដប័ណ្ណគាំពារសុខាភិបាលតែងប្រែប្រួលដូចពីមុននេះ)។ អាស្រ័យហេតុនោះ ជួយឲ្យមូលដ្ឋានពិនិត្យព្យាបាលជំងឺគ្រប់គ្រងសំណុំលិខិតអ្នកជំងឺពិនិត្យព្យាបាលជំងឺដោយ គាំពារសុខាភិបាលបានម៉ត់ចត់ជាង ងាយស្រួលជាងចំពោះការងារតាមដានមូលហេតុជំងឺប្រើថ្នាំ ។ល។ ក្នុងដំណាក់កាលព្យាបាលរបស់អ្នកមានប័ណ្ណគាំពារសុខាភិបាល។
     * ចំពោះស្ថាប័នគាំពារសង្គម៖ ប័ណ្ណរឹងមាំមិនសូវ ខូច ប្រិតសំចៃបានប្រាក់ចំណាយក្នុងការផ្ដិតផ្ដល់ប័ណ្ណសាជាថ្មី និងកាត់បន្ថយបានកម្លាំងក្នុងការងារផ្ដិតប័ណ្ណ។ គំរូប័ណ្ណថ្មីប្រើសញ្ញារបស់គាំពារសង្គមវៀតណាម សំដៅឆ្លើយតបសំណូមពរកែប្រែបែបបទរដ្ឋបាលបង្កភាពងាយស្រួលឲ្យប្រជាជនពេលមានសំណុំពរផ្ដល់សាជាថ្មី ផ្ដល់ផ្លាស់ប្ដូរប័ណ្ណនៅភូមិសាស្រ្ដខេត្តផ្សេង ក្រៅពីនោះ នៅទាំងជៀសវាងបានស្ថានភាពផ្ដល់ប័ណ្ណយឺត អាស្រ័យបំពេញបន្ថែមមិនទាន់ពេលខណៈដែលកើតចំនួនផ្ដល់ថ្មីជារៀងរាល់ឆ្នាំ។
     * ប័ណ្ណគាំពារសុខាភិបាលធរមាននៅមានពេលកំណត់ប្រើប្រាស់បន្តបានប្រើសម្រាប់​ពិនិត្យព្យាបាលជំងឺ
     សេចក្ដីសម្រេចចិត្តលេខ ១៦៦៦/QĐ-BHXH ក៏បានចែងច្បាស់៖ មុនពេលសេចក្ដីសម្រេចចិត្តនេះមានសុពលភាពប័ណ្ណគាំពារសុខាភិបាលបានផ្ដល់ជូនដល់អ្នកចូលរួមគាំពារសុខាភិបាល ដែលមានពេលវេលាប្រើប្រាស់នោះបន្តបានប្រើសម្រាប់ពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាល។ ព័ត៌មានអំពីសិទ្ធិនិងផលប្រយោជន៍គាំពារសុខាភិបាលរបស់អ្នកចូលរួម (លេខកូដ​កម្រិតទទួលផល និងលេខកូដកន្លែងដែលមុខសញ្ញារស់នៅ) នៅតែបានផ្ដិតលើប័ណ្ណគាំពារសុខាភិបាលគំរូថ្មី។ ថ្វីត្បិតដូច្នោះក្ដីចាប់ពីថ្ងៃទី ០១ មេសា ឆ្នាំ ២០២១ ប្រសិនបើចង់ដឹងច្បាស់ជាងទៀតអំពីបណ្ដាព័ត៌មានគ្រប់គ្រងផ្សេងៗរបស់ អ្នកចូលរួម នឹងគប្បីអនុវត្តស្វែងរកលើទ្វារទទួល ឯកសារប្រព័ន្ធព័ត៌មានបញ្ជាក់គាំពារសុខាភិបាល និងទ្វារព័ត៌មានអេឡិកត្រូនិចគាំពារសង្គមវៀតណាម។ ក្រៅពីនោះ ការស្វែងរកនៅទាំងជួយ ដល់អ្នកចូលរួមដឹងបន្ថែមអំពីពេលវេលាបានលើកលែងនិងការចំណាយក្នុងក្របខ័ណ្ឌសិទ្ធិនិង ផលប្រយោជន៍គាំពារសុខាភិបាលខណៈដែលទៅពិនិត្យព្យាបាលជំងឺត្រូវថ្នាក់។
      ដូច្នោះ គំរូប័ណ្ណគាំពារសុខាភិបាលថ្មីដែលទើបបានអគ្គនាយកគាំពារសង្គមវៀតណាមចុះ ហត្ថលេខាលើសេចក្ដីសម្រេចចិត្តផ្សាយនោះមានការផ្លាស់ប្ដូរតាមទិសដៅនាំមកផលប្រយោជន៍ជាច្រើនដល់អ្នកចូលរួមជាពិសេសក្នុងដំណាក់កាលស្នើផ្ដល់ប័ណ្ណ រក្សាទុកនិងប្រើប្រាស់ប័ណ្ណ សម្រាប់ពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាល តាមរយៈនោះ ធានាល្អបំផុតសិទ្ធិនិងផល ប្រយោជន៍អំពីគាំពារសុខាភិបាលដល់អ្នកចូលរួមត្រូវតាមកំណត់របស់ច្បាប់៕

 ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.