• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

គាំពារសង្គមនិងគាំពារសុខាភិបាល៖ ឆ្ពោះទៅដល់សុខុមាលភាពសង្គមជូនប្រជាជនគ្រប់រូប

09/10/2020 09:05

គោលនយោបាយគាំពារសង្គម និងគាំពារសុខាភិបាលជាគោលនយោបាយសំខាន់ ២ យ៉ាងបានបក្ស និងរដ្ឋយកចិត្តទុកដាក់អនុវត្តសំដៅធានាសុខុមាលភាព សង្គមជូនប្រជាជនគ្រប់រូប។ គាំពារសង្គមគឺ«កន្លែងបង្អែក»ពេលអស់អាយុពល កម្ម គាំពារសុខាភិបាលគឺ«កម្សុលសង្គ្រោះជីវិត»ពេលមានគ្រោះអាសន្ន មានជំងឺ ឈឺថ្កាត់ត្រូវព្យាបាល។

គិតតាំងពីឆ្នាំ ២០២០ មកទល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ ចំនួនមនុស្សទទួលគាំពារសង្គមម្តងប្រមាណ ១១.៣៥៩ នាក់ជាមួយទឹក ប្រាក់ ៣៧២,៣២២ ពាន់លានដុង កើន ៣.១៨២ នាក់ ប្រៀបជាមួយរយៈពេលតែមួយ ចំនួនទឹកប្រាក់ ១៣៥,៧៨២ ពាន់លានដុង។ ការទទួលគាំពារសង្គមម្តងតិចឬច្រើនក៏គង់មានផលប៉ះពាល់ដល់ផលប្រយោជន៍ពលករនៅពេល ក្រោយ៖ ជាមួយចំនួនទឹកប្រាក់តិចតួចដែល ទទួលបានពីគាំពារសង្គមម្តង (គិតជាមធ្យមប្រ ហែល ៣២ លានដុងនៃមនុស្សម្នាក់)បានត្រឹម តែដោះស្រាយបណ្តាតម្រូវការចាំបាច់ចំពោះមុខ មិនវិនិយោគដើម្បីបង្កីនប្រាក់កម្រៃជាមួយចំនួនទឹកប្រាក់ខាងលើ។ ទោះជាដូច្នោះក៏ដោយ ការគួរពិចារណាសំខាន់គឺក្រោយពេលទទួលគាំពារសង្គមម្តង បើសិនពលករនៅតែបន្តធ្វើការនៅតាមបណ្តាស្ថាប័ន អាជីវកម្មថ្មីនឹងត្រូវគិតពេល វេលាវាល់គាំពារសង្គមពីដើមមកវិញ។ ប្រការ នេះ ឥទ្ធិពលយ៉ាងធំធេងដល់ពេលវេលាវាល់គាំពារសង្គម ដើម្បីពលករបានទទួលប្រាក់ខែចូលនិវត្តន៍ក្រោយពេលគ្រប់អាយុតាមកំណត់។ បើសិនពលករមិនទទួលប្រាក់គាំពារសង្គមម្តងនោះ ចំនួនទឹកប្រាក់ និងពេលវេលាវាល់គាំពារសង្គមនឹងរក្សាទុក រួចបូកជាមួយនឹងពេលវេលាខណៈដែលពលករទៅធ្វើការបន្តនៅតាមបណ្តាក្រុមហ៊ុន អាជីវកម្មដទៃទៀត។ ឬក៏ពលករអាចចូលរួមគាំពារសង្គមស្ម័គ្រចិត្ត ដើម្បីបានគិតពេលវេលាចូលរួមគាំពារសង្គមជាបន្តបន្ទាប់ សន្សំចំនួន ឆ្នាំវាល់គាំពារសង្គមដើម្បីទទួលប្រាក់ខែចូល និវត្តន៍ពេលអស់អាយុពលកម្មបានផ្តល់ជូនបណ្ណ គាំពារសុខាភិបាលរហូត ក្នុងរយៈពេលទទួល ប្រាក់ខែចូលនិវត្តន៍ជាមួយកម្រិត ៩៥% ប្រាក់ចំ ណាយព្យាបាលជំងឺ និងនៅទាំងបានទទួលរបប ដទៃជាច្រើនទៀត ដូចជា៖ ឧបភោគសោធន បុណ្យសព ប្រាក់សោធនម្តង ប្រាក់សោធន ជារៀងរាល់ខែ។ល។ជូនញាតិសន្តាន។
ចំពោះគាំពារសុខាភិបាល ពិនិត្យរួម ចំនួនអ្នក ចូលរួមគាំពារជារៀងរាល់ឆ្នាំលើភូមិសាស្រ្តខេត្តកើនគួរឱ្យពណ៌នា។ ប្រការនេះ សឱ្យឃើញថា  ប្រជាជនយល់បានពីលក្ខណៈមនុស្សសាស្រ្ត និងផលប្រយោជន៍ជាក់ស្តែងពីបណ្ណគាំពារសុខា ភិបាល។ គិតមកទល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ ទូទាំងខេត្តមានអ្នកពិនិត្យព្យាបាលជំ ងឺចំនួន ១.២៦៩.១៩១ លើកនាក់ ជាមួយ ចំនួនប្រាក់ចំណាយពីមូលនិធិគាំពារសុខាភិបាលចំ នួន៤៥៤,៤៧០ពាន់លានដុង។ 
ករណីមួយចំនួន បានមូលនិធិគាំពារសុខាភិ បាលទូទាត់ប្រាក់ចំណាយខ្ពស់បង្គួរ។ តួយ៉ាង ដូចជាករណីមីងយ៉ីបធីម៉ាយហ្វា កើតឆ្នាំ ១៩៦៣ នៅអនុសង្កាត់លេខ ៣ សង្កាត់លេខ ៦ ទីក្រុង ត្រាវិញ សំណាងមិនល្អកើតជំងឺច្រើនយ៉ាងក្នុងពេលតែមួយ៖ បន្ទាបណាទ្រីឈាមស្រទាប់សម្ពាធ ឈាមកើន ក្រោយវះកាត់ចេញឈាមខួរក្បាល សម្ពាធឈាមខ្ពស់ឥតមូលហេតុ (កើតមានដូច ដើម) ចេញឈាមក្នុងខួរក្បាលចូលមន្ទីរពេទ្យ ព្យាបាលកាលពីថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០២០ ជាមួយប្រាក់ចំណាយព្យាបាលចំនួន ១០០,៦៦៩ លានដុង។ សំណាងល្អ មីងហ្វាបានចូលរួមគាំពារសុខាភិបាលតាមរូបភាពគ្រួសារ ម៉្លោះហើយបានមូលនិធិគាំពារសុខាភិបាលទូទាត់ ៨០% នៃប្រាក់ចំណាយ សរុបចំនួនប្រាក់បានទូទាត់ ៨០,៥៣៥ លានដុង មីងរួមចំណាយ ២០,១៣៣ លានដុង។
ករណីលោកមាថាច់ស៊ាន កើតឆ្នាំ ១៩៦៥ នៅភូមិជ្រៃធំឃុំង៉ាយស្វៀង ស្រុកថ្កូវត្រូវគ្រេច កញ្ចុំឆ្អឹងត្រគាក (ស្តាំ) ហើមទងបេះដូងស្រាលទាំងពីរបន្ទះចូលពេទ្យព្យាបាលចាប់ពីថ្ងៃទី ៣- ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ ជាមួយប្រាក់ចំណាយ ព្យាបាល ៥៧,១១២ លានដុង រួចបានមូលនិធិគាំពារសុខាភិបាលទូទាត់​១០០%​ នៃប្រាក់ចំ​ណាយព្យាបាល ពីព្រោះគាត់បានចូលរួមគាំពារសុខាភិបាលរបស់អាជីវកម្ម។
ករណីប្អូនដ្វងធូហា កើតឆ្នាំ ២០០៣ នៅភូមិ ដំរីឆ្លង ឃុំថាញ់ម៉ី ស្រុកចូវថាញ់ត្រូវបាក់​១/៣​ខាងក្រោមឆ្អឹងភ្លៅ(ស្តាំ)ចូលពេទ្យកាលពីថ្ងៃទី​២៥​​ ខែមីនាឆ្នាំ​ ២០២០ ដល់ថ្ងៃទី​៣ ខែ មេសា ឆ្នាំ ២០២០  សរុបប្រាក់ចំណាយព្យាបាល ១៦.៦៣៧.៩៨២ ដុង។ ដោយអាស្រ័យបាន ចូលរួមគាំពារសុខាភិបាលសិស្សនៅសាលា ម៉្លោះហើយករណីរបស់ប្អូនរួមចំណាយតែ ៣,៣២៧ លានដុង ចំនួនក្រៅពីនោះអាស្រ័យគាំពារសុខាភិបាលទូទាត់។
ជាស្ថាប័នអនុវត្តគោលនយោបាយគាំពារ សង្គម គាំពារសុខាភិបាល គាំពារសង្គមខេត្តត្រា វិញបានម្ចាស់ការ សកម្មធ្វើសេនាធិការអនុវត្តការ ងារសុខុមាលភាពសង្គមលើភូមិសាស្រ្តខេត្តឆ្លងតាមរយៈការអនុវត្តន៍ល្អគោលនយោបាយសង្គម គោលនយោបាយសុខាភិបាល។ ទោះជាដូច្នោះ ក៏ដោយ ការដែលប្រជាជនយល់បានផលប្រ យោជន៍ អត្ថន័យ និងភាពសំខាន់របស់គោល នយោបាយគាំពារសង្គម គាំពារសុខាភិបាល គប្បីមានការចូលរួមម៉ឹងម៉ាត់ជាងទៀតរបស់គណៈ កម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន ក្នុងការផ្សព្វ ផ្សាយ បំផុសចលនាប្រជាជនចូលរួមគាំពារ សង្គម គាំពារសុខាភិបាល។ ការចូលរួមគាំពារ សង្គម គាំពារសុខាភិបាលបានអនុវត្តតាមគោល វិធីរៀងរាល់ឆ្នាំ និងត្រូវមានវិធានការផ្សព្វផ្សាយអនុវត្តសមស្របជាមួយស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាននីមួយៗ។
ឆ្នាំ ២០២០ ជាឆ្នាំមានការលំបាកសាកល្បង ច្រើន អាស្រ័យស្ថានភាពអាសន្នរោគកូវីដ-១៩ ទោះបីតិចក្តីច្រើនក្តី ក៏ឥទ្ធិពលដល់សេដ្ឋកិច្ច និង ប្រាក់ចំណូលរបស់ប្រជាជនលើភូមិសាស្រ្តខេត្ត។ ដើម្បីសម្រេចបានកម្រិតផែនការ គាំពារសង្គម ខេត្តត្រាវិញបាន និងកំពុងឆ្លៀតពេលពីកិច្ចចង្អុល ការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានជំរុញមាំដំណោះស្រាយឃោសនាជាច្រើនពីគោលនយោបាយគាំពារសង្គម គាំពារសុខា ភិបាលដល់ប្រជាជនលើភូមិសាស្រ្តខេត្ត៖ បង្កើត បណ្តាក្រុមផ្សព្វផ្សាយ និងបំផុសចលនាប្រជា ជនចូលរួមគាំពារសង្គមស័្មគ្រចិត្ត គាំពារសុខា ភិបាលគ្រួសារ ចុះហត្ថលេខាបែបបទ ផែនការសហការផ្សព្វផ្សាយជាមួយសម្ព័ន្ធពលករខេត្ត សមាគមកសិករ សមាគមសហព័ន្ធនារី បង្កើន ការបើកទូលាយ បណ្តុះបណ្តាលកងជួរដេប៉ូប្រមូលប្រាក់គាំពារសង្គម គាំពារសុខាភិបាល -សហការីផ្សព្វផ្សាយជំរុញមាំបណ្តាសកម្មភាពផ្សព្វផ្សាយ ឆ្លងតាមរយៈបណ្តាមធ្យោបាយព័ត៌មានមហាជន ឃោសនាការបណ្តាញសង្គម ។ល។ រួមចំណែកនាំយកគោលនយោបាយគាំពារសង្គម គាំពារសុខាភិបាលទៅដល់ប្រជាជន។
ជាមួយការចូលរួមកិច្ចការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាននឹងរួមចំណែក យ៉ាងសំខាន់ដើម្បីផ្នែកគាំពារសង្គមអនុវត្តល្អការ ងារសុខុមាលភាពសង្គមលើភូមិសាស្រ្តឆ្លងតាមរយៈការអនុវត្តន៍គោលនយោបាយគាំពារសង្គម គាំពារសុខាភិបាលដើម្បីឆ្ពោះទៅដល់សុខុមាល ភាពសង្គមសម្រាប់ប្រជាជនគ្រប់រូបតាមគោលការណ៍ គោលនយោបាយគាំពារសង្គម គាំពារ សុខាភិបាលរបស់បក្ស និងរដ្ឋ៕

គិតមកទល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ ទូទាំងខេត្ត មានអ្នកចូលរួមគាំពារសង្គម (រាប់ទាំងអ្នកចាប់បង្ខំ និងស័្មគ្រចិត្ត) ចំនួន ៧៩.០៩៩ នាក់សម្រេច ៨៨,០២%  ប្រៀបជាមួយផែនការដែលបានប្រគល់ជូន សម្រេចការគ្របដណ្តប់ប្រៀបជាមួយកង កម្លាំងពលកររបស់ខេត្ត ១៤,៤%  ថយចុះ ១.០៨៧ នាក់ប្រៀបជាមួយឆ្នាំ ២០១៩។  សរុបអ្នកចូលរួមគាំពារសុខាភិបាល    អាស្រ័យគាំពារសង្គមខេត្តគ្រប់គ្រង (រួមទាំងមុខសញ្ញាញាតិសន្តានកងទ័ព) ចំនួន ៩៦៦.២១៤ នាក់ កើន ៥.០៣០ នាក់ប្រៀបជា មួយ ឆ្នាំ ២០១៩ សម្រេច ១០០,៣០% ប្រៀបជាមួយផែនការដែលបានប្រគល់ជូន សម្រេចការគ្របដណ្តបប្រៀបជាមួយចំ នួនប្រជាជនរបស់ខេត្ត ៩៥,៧៤% សម្រេច ៩៩,០៦% ប្រៀបជាមួយកម្រិតដែលគណៈកម្មាធិការប្រជាជនខេត្តប្រគល់ជូន សម្រេច លើស៦,៣៨%ប្រៀបជាមួយកម្រិតផែនការរបស់រដ្ឋាភិបាលប្រគល់ជូន។ ដូច្នេះ បើប្រៀបជាមួយកងកម្លាំងពលករ របស់ខេត្ត ចំនួនអ្នកចូលរួមគាំពារសង្គម គាំពារសុខាភិបាលនៅមានសក្តានុភាពយ៉ាងធំជាមួយអ្នកមិនទាន់ចូលរួម គាំពារ សង្គម ចំនួន ៤៧០.២៥៨ នាក់ អ្នកមិនចូលរួមគាំពារសុខាភិបាលចំនួន ៤២.៩៥៤ នាក់។ នេះជាចំនួនលេខដែលគួរឱ្យព្រួយបារម្ភ និងងាយធ្លាក់ចូលទៅក្នុង «អន្ទាក់ក្រីក្រ» បើសិនមិនចូលរួមគាំពារសង្គម គាំពារសុខាភិបាល៕   ប្រែសម្រួល៖  សម្បត្តិ

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.