• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

គាំពារសង្គមខេត្តត្រាវិញ៖ ប្តេជ្ញាចិត្ត ខិតខំសម្រេច និងសម្រេចលើសកម្រិតផែនការពង្រីកមុខសញ្ញា ចូលរួមគាំពារសង្គមស្ម័គ្រចិត្ត គាំពារសុខាភិបាលនៅតាមគ្រួសារ

25/12/2020 08:03

ឆ្នាំ ២០២០ ផ្នែកគាំពារសង្គមខេត្តសហការជាមួយនឹងបណ្តាមន្ទីរ ផ្នែកមានការទាក់ទិនក្នុងការផ្សព្វផ្សាយបណ្តាភារកិច្ច ផែនការពង្រីកមុខសញ្ញាចូលរួមគាំពារសង្គមស្ម័គ្រចិត្ត គាំពារសុខាភិបាលត្រូវតាមសំណូមពររបស់ផ្នែក។ ការងារសារ ព័ត៍មានតែងបានយកចិត្តទុកដាក់ជំរុញដោយច្រើនរូបភាព ស៊ីជម្រៅផង ព្រមទាំងធំទូលាយផង បង្កភាពវិវឌ្ឍន៍យ៉ាងសកម្ម ទៅក្នុងមហាជនប្រជាជនរួមចំណែកយ៉ាងសំខាន់ទៅក្នុងការងារពង្រីកមុខសញ្ញាចូលរួមគាំពារសង្គមគាំពារសុខាភិបាល។

    គិតមកដល់ថ្ងៃទី ៣០ វិច្ឆិកាឆ្នាំ ២០២០ នេះ ការអនុវត្តន៍ពង្រីកមុខសញ្ញាចូលរួមគាំពារសង្គម ដោយស្ម័គ្រចិត្តនៅលើភូមិសាស្ត្រខេត្តគឺ ១២.០២៧ នាក់ សម្រេច ៩៥,៥៧% ប្រៀបធៀបជាមួយនឹងផែនការប្រគល់ឲ្យ (ផែនការ ១២.៥៨៤ នាក់) អត្រាគ្របដណ្តប់ប្រៀបជាមួយនឹងកងកម្លាំងពលកររបស់ខេត្តគឺ ២,១៩% ។ អំពីចំនួនមនុស្សចូលរួមគាំពារសុខាភិបាល អាស្រ័យដោយគាំពារសង្គមខេត្តគ្រប់គ្រង គិតមកដល់ថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ២០២០ រួមជាមួយនឹងចំនួនមុខសញ្ញារបស់កង ទ័ពគឺ ៩៧៥.១៥០ នាក់ សម្រេច ១០១,២៣%  នៃផែនការប្រគល់ជូន។ អត្រាគ្របដណ្តប់ប្រៀបជាមួយនឹងចំនួនប្រជាជនរបស់ខេត្តគឺ ៩៦,៦៣% សម្រេច ៩៩,៩៨% នៃផែនការរបស់គណៈកម្មាធិការប្រជាជនខេត្តប្រគល់ជូនសម្រេច ១០៧,៣៧% នៃផែនការរបស់រដ្ឋាភិបាលប្រគល់ជូន។ ទន្ទឹមជាមួយនឹងបណ្តាលទ្ធផលសម្រេចបានគង់នៅមានបណ្តាភាពអន់ខ្សោយទុក្ខលំបាកបណ្តាលឲ្យជះឥទ្ធិពលដោយផ្ទាល់ភាគកម្រិតប្រមូលពង្រីកមុខសញ្ញាចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្តគាំពារសុខា ភិបាលនៅតាមគ្រួសារ ពិសេសគឺផែនការពង្រីកគាំពារសង្គមដោយស្ម័គ្រចិត្ត។
     រួមជាមួយនឹងការខិតខំប្រឹងប្រែង និងការប្តេជ្ញា ចិត្តសម្រេចភារកិច្ចដែលបានផ្នែកគាំពារសង្គមវៀតណាម និងគណៈកម្មាធិការប្រជាជនខេត្ត ប្រគល់ជូនជាក់ស្តែងនោះគឺ ខិតខំសម្រេចភាគកម្រិតពង្រីកចំនួនមនុស្សចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្ត គាំពារសុខាភិបាលវៀតណាមប្រគល់ជូនឆ្នាំ ២០២០ នោះគឺ ១២.៥៨៤ នាក់ គាំពារសង្គមខេត្តបន្តជំរុញមាំការងារផ្សព្វផ្សាយ អំពីគាំពារសង្គម គាំពារសុខាភិបាលដល់ប្រជាជនទាំងមូលនៅលើភូមិសាស្ត្រដើម្បីចលនាប្រជាជនចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្តគាំពារសុខាភិបាលនៅតាមគ្រួសារ។ ពង្រីកអស់ពីសមត្ថភាពពីការសហការរវាងគាំពារសង្គមខេត្ត គាំពារសង្គមស្រុក ទីផ្សាររួមខេត្ត ទីក្រុងនិងគណៈកម្មាធិការប្រជាជន ឃុំ សង្កាត់ ទីប្រជុំជនចាត់តាំងសន្និបាតផ្សព្វផ្សាយហ្វឹកហាត់គោលនយោបាយ គាំពារសង្គម គាំពារសុខាភិបាលជូនប្រធាន គណៈកម្មការប្រជាជនបណ្តាភូមិ អនុសង្កាត់លើភូមិសាស្ត្រ សហការជាមួយនឹងក្រុមផ្សព្វផ្សាយ និងចលនាប្រជាជនចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្ត គាំពារសុខាភិបាលនៅតាមគ្រួសារលើភូមិសាស្ត្រទីក្រុងត្រាវិញ បណ្តាស្រុក ទីផ្សាររួមខេត្ត ចូលរួមជាមួយនឹងប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ និងដំណាក់ចែកចាយម្ចាស់ការប្រមូលចែកចាយទៅជាក្រុមពួកតូចៗ ពី ០៣-០៤ នាក់ រវៀសរវៃក្នុងការបែងចែកពេលវេលាសមស្របចុះផ្ទាល់គ្រួសារប្រជាជនចែកចាយឯកសារនិងផ្សព្វផ្សាយគោលនយោបាយគាំពារសង្គម ដោយស្ម័គ្រចិត្តគាំពារសុខាភិបាលនៅតាមគ្រួសារ។ ចលនាប្រជាជនចូលរួមអនុវត្តជាច្រើនរូបភាពនិងទម្រង់ផ្សព្វផ្សាយ ចលនាដោយភ្ជាប់ជាមួយនឹងប្រជាជនដែលឆ្លងតាមបណ្តាញសង្គម  Zalo Facebook ។ល។ ដើម្បីចែករំឡែកព័ត៍មានយ៉ាងសកម្មដល់ប្រជាជនឲ្យបានដឹងនិងចូល រួមគាំពារសង្គម គាំពារសុខាភិបាល។ ផ្សព្វផ្សាយជានិច្ចកាលបន្តបន្ទាប់អំពីគោលនយោបាយគាំពារ សង្គម គាំពារសុខាភិបាលនៅលើរលកផ្សាយ សម្លេងនៅមូលដ្ឋាន ក្នុងនោះ គប្បីយកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយអំពីបណ្តាករណីមិនចូលរួមគាំពារសង្គមគាំពារសុខាភិបាល និងបណ្តាការមិនចូលរួមគាំពារសង្គម គាំពារសុខាភិបាល បណ្តាគំរូឆ្នើមក្នុចលនាចូលរួមគាំពារសង្គម គាំពារសុខាភិបាលបណ្តាអំពីសប្បុរសជនចូលរួមឧបត្ថម្ភដល់គ្រួសរក្រីក្រលំបាកឲ្យចូលរួមគាំពារ សង្គម គាំពារសុខាភិបាល។ល។ បង្កើនការងារ ចលនាឲ្យទៅជាស្ពានតភ្ជាប់ដើម្បីទុកឲ្យបណ្តាអាជីវកម្ម បណ្តាសមាគមបណ្តាអង្គការចាត់តាំងស្ម័គ្រចិត្តចូលរួមឧបត្ថម្ភបង្កើនប័ណ្ណគាំពារសុខាភិបាល បញ្ជីគាំពារសង្គមដោយស្ម័គ្រចិត្តជូនប្រជាជនដែលមានស្ថានភាពលំបាក។
​​​​     ឆ្នាំ ២០២០ អាស្រ័យដោយរងគ្រោះ និងជះឥទ្ធិពលរបស់អាសន្នរោគកូវីដ-១៩បណ្តាលឲ្យ មានការទុក្ខលំបាកមិនតិចដល់ការងារផ្សព្វផ្សាយអនុវត្តភារកិច្ចពិសេសគឺ ក្នុងការពង្រីកមុខសញ្ញាចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្ត គាំពារសុខាភិបាលនៅតាមគ្រួសារ។ រួមជាមួយនឹងការខិតខំអស់ពីសមត្ថភាពដើម្បីសម្រេចបានកម្រិតភារកិច្ចរបស់ផ្នែកក៏ដូចជារបស់គណៈកម្មាធិការប្រជាជនខេត្តបានប្រគល់ជូននោះ ក្នុងខែធ្នូ ឆ្នាំ ២០២០ គណៈនាយកគាំពារសង្គមខេត្តបានចង្អុលការដល់កម្មាភិបាល និយោជិតគ្រប់រូប គប្បីលើកកម្ពស់ចំណេះយល់ដឹងភារកិច្ចទទួល បន្ទុកប្តេជ្ញាចិត្តប្រមូលផ្តុំសម្រេចភារកិច្ចរបស់ ផ្នែករួមចំណែកធានាសុខុមាលភាពសង្គមនៅលើភូមិសាស្រ្តខេត្ត៕ ​​​​​​              ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.