• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

គណៈបញ្ជាការដ្ឋានយោធាខេត្ត៖ ខារឡើង និងវិនិច្ឆ័យសុវត្ថិភាពគ្រាប់បែក ០២ គ្រាប់មានទម្ងន់ ៥០០អង់គ្លេស

11/09/2020 10:55

 

   កាលពីថ្ងៃទី ០៨ កញ្ញា កងវិស្វកម្មនៃគណៈបញ្ជាការដ្ឋានយោធាខេត្តបានដំណើរការខារឡើង និងវិនិច្ឆ័យសុវត្ថិភាពគ្រាប់បែក ០២ គ្រាប់មានទម្ងន់ ៥០០អង់គ្លេសដែលបន្សល់មកពីសម័យសង្រ្គាមនៅឃុំដឹកម៉ី និងឃុំភឿងថាញ់ ស្រុកកាងឡុងដើម្បីដឹកជញ្ជូនយកមកកន្លែងប្រមូលផ្តុំបានសុវត្ថិភាពដើម្បីរងចាំបំផ្លាញ់ផ្ទុះ ចោល។  ក្នុងដំណាក់កាលជីកស្តារស្រះ អណ្តូងចម្ការរបស់គ្រួសារ ប្រជាជនបានប្រទះឃើញគ្រាប់បែក ០២ គ្រាប់នេះ រួចរបាយការណ៍ជូនគណៈបញ្ជាការដ្ឋានយោធាឃុំ និងស្រុក។ទទួលបានដំណឹងអង្គភាពបញ្ជាកងកម្លាំងចុះទៅត្រួតពិនិត្យបោះ បង្គោល ផ្លាកហាមមិនឲ្យប្រជាជនចូលទៅក្នុងតំបន់គ្រោះថ្នាក់។ ទន្ទឹមនឹងនោះរបាយការណ៍ជូនគណៈបញ្ជាការដ្ឋានយោធាខេត្តចាត់កងវិស្វកម្មចុះមកត្រួតពិនិត្យ ស៊ើបអង្កេតប្រភេទ កម្រិតគ្រោះថ្នាក់របស់គ្រាប់បែកនីមួយៗ។ ឆ្លងតាមការត្រួតពិនិត្យ ស៊ើបអង្កេតបញ្ជាក់បានគ្រាប់បែក ០២ គ្រាប់ខាងលើគឺជា MK ៨២ អាស្រ័យដោយងាមេរិកផលិតបន្សល់មកក្នុងសម័យសង្រ្គាម ក្នុងនោះមានមួយគ្រាប់នៅរំសេវផ្ទុះ ក្បាលគ្រាប់បានធ្វើឲ្យសកម្មភាពយ៉ាងគ្រោះថ្នាក់ ប្រសិនបើមិនបានវិនិច្ឆ័យត្រឹមត្រូវអាចនឹងបង្កឲ្យផ្ទុះ។ គ្រាប់បែកនីមួយៗមានប្រវែងជាង ១,៥ ម៉ែត្រ មានទម្ងន់ ៥០០ អង់គ្លេស-ស្មើនិង ២៥០ គីឡូក្រាម៕

*ត្រួតពិនិត្យបទបញ្ជាបញ្ចប់វគ្គហ្វឹកហាត់ឆ្នាំ ២០២០

 

   ក្នុងរយះពេល ០២ ថ្ងៃ គឺថ្ងៃទី៨-៩ កញ្ញា គណៈបញ្ជាការដ្ឋានយោធាខេត្តចាត់តាំងត្រួតពិនិត្យបទបញ្ជាបញ្ចប់វគ្គហ្វឹកហាត់ឆ្នាំ ២០២០ ដល់កម្មាភិបាលគឺជា នាយទាហាន យោធិនជំនាញនៅបណ្តាស្ថាប័ន អង្គភាព គណៈបញ្ជាការដ្ឋានយោធាទាំង ០៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

ខ្លឹមសារត្រួតពិនិត្យបានប្រមូលផ្តុំលើចំណេះដឹងបណ្តាឯកសារស្តីពីការប្រតិបត្តិបទបញ្ជា កសាងរៀបរយដូចជា៖បណ្តាខ្លឹមសារបានកំណត់ក្នុងសារាចរលេខ ១៦ របស់ក្រសួងការពារជាតិឆ្នាំ ២០២០ ស្តីអំពីសិទ្ធិអំណាចវិនិច្ឆ័យពិន័យច្បាប់របស់សិទិ្ធគ្រប់គ្រងតាំងពីថ្នាក់កងវរៈសេនាតូចរហូតដល់កងពលធំ សារាចរលេខ ២២ របស់អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមស្តីពីខ្លឹមសារធានាសុវត្ថិភាពពេលចូលរួមចរាចរណ៍ បណ្តារូបភាពស្ងើចសរសើរសមូហភាព និងបុគ្គលក្នុងកងទ័ពប្រជាជនវៀតណាម ត្រួតពិនិត្យបទបញ្ជាគ្រប់គ្រងកងទ័ព បណ្តារបបរៀនសូត្រ ប្រជុំជីវភាព ធ្វើការប្រចាំថ្ងៃ ប្រចាំសប្តាហ៍ បណ្តាពិធីការចាត់តាំងអនុវត្តពិធីការក្នុងកងទ័ព ត្រួតពិនិត្យការយល់ដឹង និងការអនុវត្តន៍បណ្តាចលនាបទបញ្ជាកងជួរដូចជា៖ដើរស្មើ ឈរ គោរព លែងគោរព និយាយបណ្តើរធ្វើបណ្តើរដោយមានវិភាគក្នុងចលនាអនុវត្តបទបញ្ជា។ ឆ្លងតាមនោះដើម្បីត្រួតពិនិត្យឯកភាពអំពីបណ្តាខ្លឹមសារដើម្បីវាយតម្លៃគុណភាពនៃលទ្ធផលហ្វឹកហាត់ ក៏ដូចដាក់ចេញជាវិធានការសម្រាប់ការងារហ្វឹកហាត់បណ្តាឆ្នាំបន្តបន្ទាប់៕ហឺវហ៊ីប-រតនា

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.