• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តត្រាវិញ៖ កសាងកងកម្លាំងកងទ័ពការពារព្រំដែនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ ឆ្លើយតបសំណូមពរ ភារកិច្ចក្នុងស្ថានភាពថ្មី

04/03/2021 13:23

កាលពីថ្ងៃទី ០២ មីនាគណៈបញ្ជាការដ្ឋាន​កងទ័ពការពារព្រំដែនខេត្តត្រាវិញ ចាត់តាំងអនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាប្រវេណីកងទ័ពការពារព្រំដែនខេត្តត្រាវិញ (០២ មីនាឆ្នាំ ១៩៦១ -០២មីនាឆ្នាំ ២០២១)។ អញ្ជើញចូលរួមមានឧត្តមសេនីយ៍ត្រី ង្វៀងហ្វាយភឿង មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

 

សមមិត្ត ឡេវុាំងហាំង ប្រទានជូនផ្ទាំងគំនូរមានតួអក្ខរា “ក្លាហាន អំណត់ព្យាយាម ច្បាមមូលដ្ឋាន 
សាមគ្គី ផ្លាស់ថ្មី”​ ។
រូបថត៖ ផាងត្វឹង

   ស្ថិតនៅនឹងពិធីជួបជុំនេះ បណ្តាសមមិត្ត ថ្នាក់ដឹកនាំខេត្ត និងបណ្តាតំណាងរួមគ្នារំលឹកឡើង​វិញប្រវេណី ៦០ ឆ្នាំដែលបានកសាងប្រ​យុទ្ធ និងរីកចម្រើនក្រោមការដឹកនាំ គ្រប់គ្រងផ្ទាល់​របស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការ​ប្រជាជនខេត្ត  របស់គណៈកម្មាធិការបក្ស គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បណ្តាកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំ ដែនខេត្តត្រាវិញគ្រប់ជំនាន់ដែលសម្រេចបាន លទ្ធផលលេចធ្លោជាច្រើន។
    ក៏ស្ថិតក្នុងពិធីនេះដែរ សមមិត្តឡេវុាំងហាំង តំណាងឲ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានផ្ញើជូនដល់បណ្តាសមមិត្តអតីតជាថ្នាក់ដឹកនាំ មេបញ្ជាការដ្ឋានជនកងទ័ពការពារព្រំ ដែនខេត្តនូវបីយវាចាសួរសុខទុក្ខយ៉ាងកក់ក្តៅ ប្រសិទ្ធពរដ៏ល្អប្រពៃបំផុត។ ក្នុងពេលខាងមុខ នេះ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត គប្បីបន្តជ្រួតជ្រាបជ្រៅជ្រះ បណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ បណ្តាសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ពង្រឹង និង​កសាងកងកម្លាំងកងទ័ពការពារព្រំដែនរឹងមាំលើគ្រប់វិស័យ អំពីនយោបាយ សតិអារម្មណ៍ និង​ ចាត់តាំង ក្តាប់ខ្ជាប់ស្ថានការណ៍ ត្រៀមលក្ខណៈប្រយុទ្ធ បំពេញភារកិច្ចការពាររឹងមាំអធិបតេយ្យ សន្តិសុខព្រដែន តំបន់សមុទ្ររបស់មាតុប្រទេស។ បន្តការចូលរួមអនុវត្តដោយមានប្រសិទ្ធភាពបណ្តាគម្រោងការកម្មវិធីដែលបាន បណ្តាថ្នាក់ដែលមានសិទ្ធិអំណាចផ្តល់សច្ចាប័ន សកម្មរួមជាមួយនឹងប្រជាជនពង្រីក​សេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ ចូលរួម កសាងជនបទថ្មី សន្សឹមៗនឹងកសាងកងកម្លាំង កងទ័ពការពារព្រំដែនខេត្តរៀបរយ ធ្នឹកសង្គ្រាមទំនើប សមស្របជាមួយនឹងលក្ខណៈប្រវត្តិសាស្ត្រ និងលក្ខណៈភារកិច្ចរបស់កងទ័ពការពារព្រំដែន។ តំណាងឲ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន  គណៈកម្មាធិការប្រជាជន គណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្ត ឡេវុាំងហាំង ប្រទានជូនកងទ័ពការពារព្រំដែនខេត្តនៅផ្ទាំងគំនូរមានតួអក្ខរា “ក្លាហាន អំណត់ព្យាយាម ច្បាមមូលដ្ឋាន សាមគ្គី ផ្លាស់ថ្មី”៕

  ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.