• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 28/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ការងារការពារអាកាសប្រជាជនតែងឆ្លើយតបសំណូមពរ ភារកិច្ចក្នុងស្ថានភាពថ្មី

07/09/2020 14:19

អនុវត្តអនុក្រឹត្យលេខ ៧៤/២០១៥/NĐ-CP ចុះថ្ងៃទី ០៩ កញ្ញា ឆ្នាំ ២០១៥ របស់រដ្ឋាភិបាលស្តីពីការងារការពារអាកាសប្រជាជនដំណាក់កាល ២០១៥-២០២០ ស្រុកយ្វៀងហាយតែងបានស្ថាប័នយោធាថ្នាក់លើ និងគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានយកចិត្តទុកដាក់ តួនាទីធ្វើសេនាធិការរបស់គណៈបញ្ជាការដ្ឋានយោធាស្រុកពីមួយថ្ងៃកាន់តែស៊ីជម្រៅ ជារៀងរាលឆ្នាំ កម្មាភិបាលនៃគណៈបញ្ជាការដ្ឋានយោធាបណ្តាឃុំ ទីប្រជុំជនតែងបានហ្វឹកហាតគ្រប់បណ្តាខ្លឹមសារ សន្សឹមៗនឹងមានកម្មាភិបាលវ័យក្មេង បានបណ្តុះបណ្តាលជាសារវន្ត ឆ្លើយតបសំណូមពរ ភារកិច្ចក្នុងស្ថានភាពថ្មី។ លទ្ធផល ធ្វើសមយុទ្ធក្រុមទ័ពថ្មើរជើងបាញ់ទិសដៅហោះហើរទាបកងកម្លាំងប្រជាការពារសម្រេចបានរង្វាន់ជាប្រចាំឆ្នាំ។ ឆ្នាំ ២០២០ ស្រុកយ្វៀងហាយទទួលបានជ័យលាភីលេខមួយទូទាំងក្រុម។

យ្វៀងហាយគឺជាស្រុកមាត់សមុទ្រ ដោយមាន ០៧ អង្គភាពរដ្ឋបាល (មាឃុំ ០៦ ទីប្រជុំជន ០១) ក្នុងនោះមានឃុំ ០៤ និងទីប្រជុំជន ០១ ស្ថិតក្នុងតំបន់កោះ។ អនុវត្តភារកិច្ចយោធា ការពារជាតិមូលដ្ឋាន ការងារការពារអាកាសប្រជាជន ស្រុកយ្វៀងហាយតែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានយកចិត្តទុកដាក់ពិសេស។ ក្នុងបណ្តាឆ្នាំកន្លងហើយ គណៈចង្អុលការការងារការពារអាកាសប្រជាជនស្រុកយ្វៀងហាយជានិច្ចកាលម្ចាស់ការជ្រួតជ្រាបជ្រៅជ្រះបណ្តាឯកសាររបស់រដ្ឋបាល ក្រសួងការពារជាតិ បញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ ស្តីពីការងារកងទ័ពជើងគោកអាកាសប្រជាជន។

ការងារការពារអាកាសប្រជាជនលើភូមិសាស្ត្រស្រុកតែងបានការយកចិត្តទុកដាក់ធ្វើសេនាធិការយ៉ាងសកម្មរបស់គណៈកម្មាធិការបក្ស គណៈបញ្ជាការដ្ឋានយោធាស្រុក ការខិតខំបញ្ចេញកម្លាំងរបស់បណ្តាគណៈ ផ្នែក អង្គការមហាជនតាំងពីស្រុកចុះរហូតដល់មូលដ្ឋានទទួលបានជ្រៅជ្រះអំពីភារកិច្ចការងារការពារអាកាសប្រជាជនក្នុងស្ថានភាពថ្មីនាពេលបច្ចុប្បន្ននេះ។ស្ថាប័នយោធាស្រុកតែងម្ចាស់ការធ្វើល្អការងារធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន បណ្តាថ្នាក់បានចេញផ្សាយ និងផ្សព្វផ្សាយអនុវត្តភារកិច្ចត្រឹមត្រូវតាមអនុក្រឹត្យលេខ ៧៤/២០១៥/NĐ-CP ចុះថ្ងៃទី ០៩ កញ្ញា ឆ្នាំ ២០១៥ របស់រដ្ឋាភិបាលស្តីពីការងារការពារអាកាសប្រជាជន ដំណាក់កាល ២០១៥-២០២០។ ក្នុងរយះកាល ០៥ ឆ្នាំកន្លង ការងារការពារងាកាសប្រជាជននៅលើភូមិសាស្ត្រស្រុក​តែសម្រេចបានលទ្ធផលជាច្រើន។

ចាប់តាំង អនុក្រឹត្យលេខ ៧៤ មានសុពលភាពអនុវត្ត គណៈបញ្ជាការដ្ឋានយោធាស្រុកតែងធ្វើល្អការងារសេនាធិការជូនគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកបានចេញផ្សាយជាច្រើនឯកសារដែលមានការទាក់ទិនដល់ការចាត់តាំង ផ្សព្វផ្សាយអនុវត្តត្រឹមត្រូវតាមរចនាសមាសភាពរបស់សេចក្តីកំណត់។ ទន្ទឹមនឹងនោះ ណែនាំ ត្រួតពិនិត្យ ស៊ើបអង្កេត ពិនិត្យឡើងវិញ និងបំពេញបន្ថែម ពង្រឹងគណៈចង្អុលការ និងស្ថាប័នប្រចាំអចិន្រ្តៃយ៍គ្រប់ចំនួន ចំសមាសភាពរចនា សន្សឹមៗនឹងស៊ីជម្រៅទៅក្នុងការធ្វើសកម្មភាពបានរៀបរយត្រឹមត្រូវ សណ្តាប់ធ្នាប់ និងសម្រេចបានលទ្ធផលជាក់ស្តែង។​ស្ថាប័នប្រចាំអចិន្រ្តៃយ៍ធ្វើជាអធិបតី​សហការជាមួយនឹង គណៈ ផ្នែក អង្គការមហាជនទាក់ទិនធ្វើសេនាធិការ ជំនួយការងារឲ្យគណៈចង្អុលការ និងគណៈកម្មាធិការប្រជាជនស្រុកផ្សព្វផ្សាយអនុវត្តភារកិច្ចការងារការពារអាកាសប្រជាជនបានទាន់ពេល សមស្របជាមួយនឹងស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន។ ជារៀងរាលឆ្នាំ គណៈចង្អុលការស្រុកកសាង និងផ្សព្វផ្សាយផែនការជំនាញការផ្នែកបានគ្រប់គ្រាន់។

ដើម្បីទុកឲ្យការផ្សព្វផ្សាយអនុវត្តសម្រេចបានប្រសិទ្ធភាព ស្ថាប័នប្រចាំអចិន្រ្តៃយ៍នៃគណៈចង្អុលការបានសហការជាមួយនឹងគណៈឃោសនាអប់រំបក្សស្រុក ដំណាក់ផ្សាយបន្តសម្លេងស្រុក និងបណ្តាគណៈ ផ្នែក អង្គការមហាជនជំរុញមាំការងារផ្សព្វផ្សាយបណ្តាឯកសាររបស់បក្ស រដ្ឋស្តីអំពីការងារការពារអាកាសប្រជាជនដោយគួបផ្សំជាមួយនឹងខ្លឹមសារការងារការពារអាកាសប្រជាជនក្នុងបណ្តាព្រឹត្តិការណ៍​ អនុស្សាវរីយ៍ បណ្តាថ្ងៃបុណ្យជាតិធំៗរបស់ប្រទេសជាតិ​ របស់ខេត្ត និងរបស់មូលដ្ឋាន។ ឆ្លងតាមនោះ ធ្វើឲ្យវិវឌ្ឍ និងលើកកម្ពស់ចំណេះដឹង ភារកិច្ចរបស់កម្មាភិបាល បុគ្គលិក និយោជិតបណ្តាស្ថាប័ន គណៈ ផ្នែក អង្គការមហាជន និងប្រជាជនគ្រប់លំដាប់ថ្នាក់បានជ្រួតជ្រាបច្បាស់ជាងអំពីសារៈសំខាន់របស់ការងារការពារអាកាសប្រជាជនក្នុងការអនុវត្តន៍ភារកិច្ចការពារជាតិ សន្និសុខ លើកកម្ពស់ការយល់ដឹងអំពីកលល្បិច របៀបដំណើរការ​ប្រតិបត្តិការសឹកផ្លូវអាកាសរបស់ខ្មាំង ដើម្បីការពាររឹងមាំមាតុភូមិវៀតណាមសង្គមនិយម។

អស់រយះកាល ០៥ ឆ្នាំកន្លងហើយ កងកម្លាំងការពារអាកាសប្រជាជនតែងបានបណ្តា​មូលដ្ឋានយកចិត្តទុកដាក់កសាងជាមួយនឹងចំនួនសមស្រប មានរចនាតុល្យាភាពរវាងកងកម្លាំងស្នូល និងកងកម្លាំងទូលំទូលាយ គុណភាពចម្រុះរបស់កងកម្លាំងសន្សឹមៗនឹងបានលើកកម្ពស់ ពិសេសគឺ គុណភាពនយោបាយ និងតំរេះវិជ្ជាបច្ចេកទេសជំនាញបានពង្រីកល្អ។

វរសេនីយ៍ទោ ឡេថាញ់ហ្វឹង មេបញ្ជាការរង សេនាធិការដ្ឋាននៃគណៈបញ្ជាការដ្ឋានយោធាស្រុកយ្វៀងហាយបានវាយតម្លៃលទ្ធផលអនុវត្តអនុក្រឹត្យលេខ ៧៤លើភូមិសាស្ត្រស្រុក៖​ក្នុងរយះកាលកន្លងហើយ អាស្រ័យដោយធ្វើបានល្អការងារផ្សព្វផ្សាយ អប់រំ ចលនាកម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងមហាជន ប្រជាជនលើកកម្ពស់ចំណេះដឹងអំពីខ្លឹមសារ និងសារៈសំខាន់របស់អនុក្រឹត្យលេខ ៧៤ និងភារកិច្ចយោធា ការពារជាតិមូលដ្ឋានក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ ពង្រីកកម្លាំងចម្រុះរបស់ប្រព័ន្ធនយោបាយ និងទូទាំងសង្គមក្នុងការកសាងកងកម្លាំងការពារអាកាសប្រជាជន ក្នុងនោះកសាងស័ក្តានុពលនយោបាយ សតិអារម្មណ៍ធ្វើជាគ្រឹះធារ ពង្រីកសេដ្ឋកិច្ច-សង្គមគឺជាមូលដ្ឋាន គឺជាលក្ខណៈសម្រាប់ពង្រឹង និងបង្កើនស័ក្តានុពលការពារជាតិ សន្និសុខនៅនឹងមូលដ្ឋាន៕ប្រែសម្រួល៖រតនា

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.