18/12/2020 13:35
ជូនលិខិតស្ងើចសរសើរដល់គណៈកម្មការប្រជាជនភូមិថាញ់បិញ (ឃុំតឹង
បិញ) និងបណ្តាគ្រួសារប្រិតសំចៃអគ្គិសនី។ រូបថត៖ ហុងញុង
ក្នុងបណ្ដាខែដើមឆ្នាំ ២០២០ អគ្គិសនីកាងឡុងបានសហការជាមួយគណៈកម្មាធិការប្រជាជនបណ្ដាឃុំ ទីប្រជុំជន គណៈកម្មការប្រជាជន បណ្ដាភូមិ អនុសង្កាត់និងអង្គការមហាជនទាំង ០៥ ផ្សព្វផ្សាយកម្មវិធី “គ្រួសារប្រិតសំចៃអគ្គិសនី” ដោយមានគ្រួសារ ៣.៨៤២ គ្រួនៅបណ្ដា ឃុំ៖ ហ្វៀងហោយ តឹងអាង អាងទ្រឿង (អា) ដាយភឿក តឹងបិញនិងឌឹកម៉ីចូលរួម។ ឆ្លងតាមការពិនិត្យឡើងវិញ ចំនួនអគ្គិសនីរបស់អតិថិជនចុះឈ្មោះចូលរួមកម្មវិធី (ចាប់ពីខែមករាដល់ខែតុលាឆ្នាំ ២០២០) ប្រមាណ ២.៦១០.៧៨៤ គី ឡូវ៉ាត កើន ១២,៥៩% ប្រៀបនឹងពេលជាមួយគ្នានៃឆ្នាំកន្លង។ ក្នុងនោះ មាន ១.១៩៨ គ្រួសារ ប្រើអគ្គិសនីថយចុះមាន ២.៦២៣ គ្រួសារប្រើអគ្គិសនីកើនឡើង។ មាន ១៥ ភូមិអនុវត្តការប្រិតសំចៃអគ្គិសនី។ ទន្ទឹមនឹងនោះ មានអតិថិជន ៤០ នាក់ប្រើបន្ទះអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ សរុបថាមពល ៦៨០,៨០ គីឡូវ៉ាត កើនចំនួន មកទល់ពេលនេះ មានអតិថិជន ៥០ នាក់ ប្រើអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ សរុបថាមពល ៧៥២,៨៧ គីឡូវ៉ាត។
ទន្ទឹមនឹងនោះ អគ្គិសនីកាងឡុងបានសហការជាមួយបណ្ដាធនាគារនិងបណ្ដាអង្គការចាត់តាំងប្រយោលទូទាត់ ប្រាក់អគ្គិសនីជំរុញ មាំវិធីសាស្រ្ដទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ (ផ្អាកការប្រមូលប្រាក់អគ្គិសនីនៅនឹងផ្ទះលើ ភូមិសាស្រ្ដ ០៩ ឃុំ (អាងទ្រឿង អាងទ្រឿង (អា) តឹងបិញ តឹងអាង ញ៉ីឡុង ញ៉ីឡុងភូ បិញភូ ដាយ ភឿកនិងឌឹកម៉ី) ចំពោះអតិថិជន ១២.៥០០ នាក់។ ក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២០ តម្រូវការ អគ្គិសនីប្រើប្រាស់ក្នុងទូទាំងស្រុកប្រមាណ ១១១ លានគីឡូវ៉ាត ឆ្លើយតបគ្រប់សម្រាប់បម្រើក្នុងការផលិតនិងប្រជុំជីវភាពរបស់ប្រជាជន។ អគ្គិសនីកាងឡុងទទួលដោះស្រាយសំណុំលិខិត ១.០៥៨ សំណុំស្ដីពីផ្គត់ផ្គង់អគ្គិសនីថ្មី និងបណ្ដាសេវាក្នុងដំណាក់កាលអនុវត្តកិច្ចសហការទិញលក់អគ្គិសនី។ ផ្សព្វផ្សាយអនុវត្តគម្រោងការលុបបំបាត់ ស្ថានភាពប្រើអគ្គិសនីដោយបន្តកន្ទុយមិនសុវត្ថិភាពជាមួយតម្លៃ ៧,២ ពាន់លានដុង ផ្ដល់អគ្គិសនីឲ្យគ្រួសារ ៦៥៥ គ្រួលើភូមិសាស្រ្ដស្រុក។ អនុវត្តសំណង់ជួសជុលបណ្ដាញអគ្គិសនីនៅតំបន់ស្រុកកាងឡុងគិតជាតម្លៃ ២,៣៤ ពាន់លានដុង។
នាឱកាសនេះ ក្រុមហ៊ុនអគ្គិសនីត្រាវិញបាន ជូនលិខិតទទួលស្គាល់និងស្ងើចសរសើរជូនរង្វាន់ដល់គណៈកម្មការប្រជាជនភូមិថាញ់បិញ (ឃុំតឹង បិញ) និងគ្រួសារ ២០ គ្រួមានស្នាដៃក្នុងការអនុវត្តន៍កម្មវិធី “គ្រួសារប្រិតសំចៃអគ្គិសនី” ឆ្នាំ ២០២០៕
ហុងញុង-ថាច់ហ្វាង
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។