• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

កាងឡុងត្រៀមបម្រុងការងារជម្រើសកោះហៅពលរដ្ឋបំពេញកាតព្វកិច្ចយោធា

06/10/2020 07:59

ដើម្បីត្រៀមបម្រុងឲ្យការងារជម្រើសកោះហៅពលរដ្ឋបំពេញកាតព្វកិច្ចយោ ធាឆ្នាំ ២០២១ ស្រុកកាងឡុង​ អនុវត្តបណ្តាកិច្ចការក្តាប់ខ្ជាប់ប្រភពយុវជនស្ថិត ក្នុងកំណត់អាយុបំពេញកាតព្វកិច្ចយោធា ពិនិត្យដើម្បីជម្រើសនូវបណ្តាយុវ ជនមានសុខភាព កម្រិតវិជ្ជា ដើម្បីចូលរួមកាតព្វកិច្ចយោធា។

 សន្និបាតកោះហៅពលរដ្ឋបំពេញកាតព្វកិច្ចយោធា​ ។​ រូបថតៈ ថាញ់ញ៉ា

កិច្ចការមួយស្ថិតក្នុងចំណោមកិច្ចការយ៉ាងសំខាន់ដែលជម្រើស កោះហៅពលរដ្ឋ បំពេញកាតព្វកិច្ចយោធារបស់ស្រុកកាងឡុងនោះគឺ ការ ងារក្តាប់ខ្ជាប់ប្រភពយុវជនក្នុងនោះ មានកំណត់អាយុបំពេញកាតព្វកិច្ចយោធា។ ចាប់តាំងពីដើម ឆ្នាំ ក្រុមប្រឹក្សាកាតព្វកិច្ចយោធាបណ្តាថ្នាក់បានសហការជិតដិតជាមួយនឹងបណ្តាផ្នែក បណ្តាមូលដ្ឋានចាត់តាំងក្តាប់ ប្រភពយុវជន ពិនិត្យ ឡើងវិញ យុវជនស្ថិតក្នុងកំណត់អាយុបំពេញ កាតព្វកិច្ចយោធា ដើម្បីបំពេញបន្ថែមទាន់ពេល ឲ្យគ្រប់ប្រភពយុវជន ត្រៀមបម្រុងបណ្តាជំហាន ជម្រើស។ ក្រុមក្រឹក្សាកាតព្វកិច្ចយោធាថ្នាក់ឃុំ សហការជាមួយ នឹងបណ្តាភូមិចុះទៅដល់គ្រួសារដែលមានយុវជនស្ថិតក្នុងកំណត់អាយុដើម្បី ស្វែងយល់អំពីប្រវត្តិរូប ស្ថានភាពគ្រួសារ លក្ខណៈ សេដ្ឋកិច្ច ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការងារ ពិនិត្យសម្រេច។
យើងខ្ញុំមានមុខនៅនឹងពិធីពិនិត្យសម្រេចសំណុំលិខិតបំពេញកាតព្វកិច្ចយោធារបស់ឃុំភឿង ថាញ់ ស្រុកកាងឡុង ហើយបានពិនិត្យឃើញមានបណ្តាសមមិត្តក្នុងគណៈបញ្ជាការដ្ឋានយោ ធាស្រុក សមមិត្តប្រធានក្រុមប្រឹក្សាការងារកាតព្វកិច្ចយោធាឃុំ និងបណ្តាសមាជិកក្រុមប្រឹក្សា កាតព្វកិច្ចយោធាផងដែរ។ ក្រោយពេលដែលសមមិត្តប្រធានការងារកាតព្វកិច្ចយោធាឃុំបានឆ្លងគោលដៅអត្ថន័យ សំណូមពររបស់ពេលធ្វើ​ការនេះ គណៈបញ្ជាការដ្ឋានយោធាឃុំបានឆ្លងបញ្ជីរាយនាមយុវជនគ្រប់រូបដើម្បីទុកឲ្យបណ្តាសមាជិកក្រុមប្រឹក្សាការងារកាតព្វកិច្ចយោធា​ដាក់ចេញការពិនិត្យសម្រេច។ សមាជិកក្រុម​ ប្រឹក្សាការងារកាតព្វកិច្ចយោធាម្នាក់ៗបានវិភាគហ្មត់ចត់អំពីសុខភាព កម្រិតវិជ្ជា ប្រវត្តិ រូប យោបាយ ស្ថានភាពគ្រួសារ។  ស្ថិតលើមូលដ្ឋាន នោះ ក្រុមប្រឹក្សាការងារកាតព្វកិច្ចយោ ធាឃុំ បានឯកភាពជម្រើសយុវជនគ្រប់លក្ខណៈទៅបំពេញកាតព្វកិច្ចយោធា ដើម្បីដាក់ទៅក្នុងបញ្ជី ជម្រើស។
លោកង្វៀងវុាំងហីុប ប្រធានគណៈកម្មាធិការ ប្រជាជន ឃុំភឿងថាញ់ ប្រធានក្រុមប្រឹក្សាការងារកាតព្វកិច្ចយោធាឃុំបានឲ្យដឹងថា៖ ក្នុងការ​ងារជម្រើស កោះហៅយុវជនបំពេញកាតព្វកិច្ច យោ​ធា ឃុំតែងអនុវត្តបានត្រឹមត្រូវតាមលំដាប់លំដោយ ធានាវិទ្យា សាស្រ្តដិតដាម ធានាសម ធម៌ ប្រជាធិបតេយ្យ ជម្រើសចំមុខសញ្ញា។ ទន្ទឹមនឹងនោះ ក្រុមប្រឹក្សាការងារកាតព្វកិច្ច យោធាក៏ជំរុញមាំការផ្សព្វផ្សាយជ្រួតជ្រាប អប់រំ ច្បាប់ ជម្រើស កោះហៅពលរដ្ឋទៅបំពេញកាតព្វកិច្ចយោធា ពិសេសគឺចំពោះបណ្តាសេចក្តីកំណត់ថ្មី មានការទាក់ទិនដល់បញ្ហាសិទ្ធិផល ប្រយោជន៍របស់យុវជន និងគ្រួសារ បណ្តាសេច​ក្តីកំណត់អំពីការផ្អាកបណ្តោះអាសន្ន លើក​លែងកោះហៅបំពេញកាតព្វកិច្ចយោធា។ អា ស្រ័យហេតុនោះ បណ្តាឆ្នាំកន្លងហើយ ឃុំភឿង ថាញ់ តែងសម្រេចបានកម្រិតផែនការប្រគល់ទ័ព។
គិតមកដល់ពេលនេះ ពិតជាមិនទាន់បានប្រគល់ភាគកម្រិតផែនការពិតប្រាកដមែន ប៉ុន្តែ បណ្តាមូលដ្ឋាន នៅលើភូមិសាស្ត្រស្រុកកាង ឡុងតែងមមាញឹកអនុវត្តការងារជម្រើស កោះហៅពលរដ្ឋទៅបំពេញកាតព្វកិច្ចយោធា ពីព្រោះ  នេះ គឺជាកិច្ចការចាំបាច់ត្រូវមានពេលវេលាជា ច្រើន​ កម្លាំងនិងតម្រូវការភាពជាក់លាក់ខ្ពស់ ដើម្បីជម្រើសបានបណ្តាយុវជនធានាសំណូម ពរអំពីសុខភាព កម្រិតវិជ្ជា។
វរសេនីយ៍ឯកបម្រុង ទ្រីញវុាំងណួយ មេបញ្ជា ការរង ប្រធានសេនាធិការដ្ឋាននៃគណៈបញ្ជាការដ្ឋានយោធាស្រុកកាងឡុងបានឲ្យដឹងថា៖ ជាមួយនឹងគោលលំនាំជម្រើសអ្នកណាជាក់អ្នកនោះ ក្រុមប្រឹក្សាការងារកាតព្វកិច្ចយោធាគ្រប់លំដាប់ថ្នាក់ក្នុងស្រុកតែងអនុវត្តល្អបណ្តាផ្នែក​ត្រៀមបម្រុង អនុវត្តបណ្តាផ្នែកតែងបានធានា​វិទ្យាសាស្ត្រ ហ្មត់ចត់ជ្រោងលើស្មារតីភារកិច្ច ទទួលបន្ទុកខ្ពស់​ ដើម្បីជម្រើសនូវបណ្តាយុវជន​គ្រប់លក្ខណៈ មានអត្តចរិត នយោបាយ កម្រិត វិជ្ជា សុខភាពចូលកងជួររបស់កងទ័ព។ គិតមក ដល់ពេលនេះ មាន ១០០% ឃុំ ទីប្រជុំជននៅលើភូមិសាស្ត្រអនុវត្តសម្រេចផ្នែកពិនិត្យសម្រេច សំណុំលិខិតកាតព្វកិច្ចយោធារបស់ពលរដ្ឋ បន្ត ពីនោះបណ្តាមូលដ្ឋាន នឹងបិទប្រកាសបញ្ជីរាយឈ្មោះយុវជននៅ នឹងទីស្នាក់ការគណៈកម្មការ ប្រជាជនបណ្តាភូមិ បណ្តាគ្រួសារ ដើម្បីទុកឲ្យ ប្រជាជនតាមដាន។ ជំហានបន្តគឺបណ្តាឃុំ ទី ប្រជុំជនបន្តការអនុវត្តន៍ការជម្រើសអំពីសុខ ភាពយុវជនគ្រាដម្បូង៕
             ប្រែសម្រួល៖  រតនា

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.