• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

កសាងសម្រេចរួចរាល់ប្រព័ន្ធច្បាប់លើវិស័យសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក

20/11/2020 08:04

ការកសាងសម្រេចរួចរាល់ប្រព័ន្ធច្បាប់អំពីវិស័យចរាចរណ៍នៅប្រទេសយើងនៅមានការឆ្គាំឆ្គង មិនទាន់ឆ្លើយតបតាមសំណូមពរ ភារកិច្ចដាក់ចេញក្នុងស្ថានភាពថ្មី។

រក្សាសន្តិសុខសណ្តាប់ធ្នាប់។ រូបថតៈ ឯកសារ

          រយៈពេលកន្លង ជាមួយការខិតខំរបស់បណ្តាផ្នែកគ្រប់លំដាប់ថ្នាក់តាំងពីមជ្ឈិមដល់មូលដ្ឋាន ស្ថានភាពសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍នៅប្រទេសយើងមានភាពវិវឌ្ឍន៍យ៉ាងសកម្ម។ ទោះជាដូច្នោះក៏ដោយ ជាមួយការរីកចម្រើនអំពីសេដ្ឋកិច្ច-សង្គម ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាមួយចំនួនដែលជាប់ទាក់ទងដល់វិស័យចរាចរណ៍គួរឱ្យថប់បារម្ភ ដូចជាចំនួនមនុស្សស្លាប់អាស្រ័យគ្រោះថ្នាក់ចរាចរណ៍នៅមានកម្រិតខ្ពស់ ការយល់ដឹង លទ្ធភាពបើកបរមធ្យោបាយរបស់អ្នកចូលរួមធ្វើចរាចរណ៍មួយចំនួននៅអន់ខ្សោយស្ថានភាពមើលងាយច្បាប់ បំពានសណ្តាប់សុវត្ថិភាពចរាចរណ៍នៅតែកើតមានជាញឹកញាប់។ល។ តាមការវាយតម្លៃ មានមូលហេតុជាច្រើនបណ្តាលឱ្យកើតមានស្ថានភាពដូចពោលខាងលើ ក្នុងនោះការកសាងសម្រេចរួចរាល់ប្រព័ន្ធច្បាប់អំពីវិស័យចរាចរណ៍នៅប្រទេសយើងនៅមានការឆ្គាំឆ្គង មិនទាន់ឆ្លើយតបតាមសំណូមពរ ភារកិច្ចដាក់ចេញក្នុងស្ថានភាពថ្មី។

         ផ្តើមចេញពីភាពជាក់ស្តែងខាងលើរដ្ឋាភិបាល បានផ្សព្វផ្សាយសេចក្តីសម្រេចចិត្តជាច្រើនចែងច្បាស់ពីភាពចាំបាច់នៃការបំបែកច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ ២០០៨ ទៅជាច្បាប់ពីរដោយឡែក រួមមាន៖ ច្បាប់ចរាចរណ៍ផ្លូវគោក (កែប្រែ) អាស្រ័យក្រសួងគមនាគមន៍ដឹកជញ្ជូន និងច្បាប់ធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកអាស្រ័យក្រសួងនគរបាលធ្វើជាអធិបតីចងក្រង។
        គោលដៅសំខាន់របស់ច្បាប់ធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺធានាសុវត្ថិ ភាពអាយុជីវិត សុខភាពរបស់អ្នកចូលរួមចរាចរណ៍ ការពារសិទ្ធិមនុស្ស បង្ហាញឲ្យឃើញពី គោលការណ៍ទស្សនៈរបស់បក្សកំណត់ធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ជាខ្លឹមសារនៃ ការធានាសន្តិសុខជាតិសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។
អំពីសារធាតុរបស់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍គឺតម្រែតម្រង់បណ្តាសកម្មភាពចរាចរណ៍ «ចល័ត»ទាក់ទងដល់សកម្មភាពរបស់អ្នកចូលរួមចរាចរណ៍ ដូចជាលក្ខខណ្ឌចរាចរណ៍មធ្យោបាយ និងអ្នកបើកបរមធ្យោបាយចូលរួមចរាចរណ៍ចាត់តាំងសុវត្ថិភាពចរាចរណ៍បញ្ជាការបើកបរ និងដោះស្រាយការស្ទះចរាចរណ៍ ដោះស្រាយ គ្រោះថ្នាក់ចរាចរណ៍ អនុវត្តច្បាប់ជាក់ស្តែងក្នុងការរកឃើញវិនិច្ឆ័យការបំពាន និងបន្ទុកគ្រប់គ្រងរដ្ឋក្នុងវិស័យនេះ។
        ចំណុចលេចធ្លោរបស់ច្បាប់ធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រៀបជាមួយបណ្តា ច្បាប់មុននេះ ជាកម្រិតលម្អិតជាក់ស្តែងនៃបណ្តាលក្ខខណ្ឌចរាចរណ៍ផ្លូវគោក។ ក្នុងនោះបំពេញបន្ថែមបណ្តាការកំណត់អាទិភាពចំពោះបណ្តាមុខសញ្ញាដូចជា កុមារ មនុស្សចាស់ មនុស្ស ពិការ អ្នកធ្វើដំណើរដោយថ្មើរជើងចូលរួមចរាចរណ៍ផ្លូវគោក បំពេញបន្ថែម កែប្រែ ធ្វើឱ្យច្បាស់ ជាងអំពីខ្លឹមសារឧភាសន័យរបស់លក្ខខណ្ឌចរាចរណ៍ជាច្រើន ធានាសមស្របជាមួយភាពជាក់ ស្តែង បង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដូចជា ជៀសឆ្លងជ្រលងផ្លូវបត់ទិសថយរថយន្ត ធ្វើចរាចរណ៍លើមហាវិថី បំពេញបន្ថែមបណ្តាលក្ខខណ្ឌអំពីការបើកទ្វារឡានប្រើប្រាស់ភ្លើងសញ្ញា។ល។
       គួរឱ្យយកចិត្តទុកដាក់ សេចក្តីព្រាងច្បាប់មាន ការផ្លាស់ប្តូរមួយចំនួនអំពីដើមប្រភពគ្រប់គ្រងចំពោះការងារគ្រប់គ្រងការពិនិត្យបើកឡាន ការ កំណត់អំពីស្ថាប័នទទួលបន្ទុកក្រោយបង្អស់ចំពោះអំពើរបស់អ្នកចូលរួមចរាចរណ៍ភ្ជាប់បន្ទុក របស់ក្រសួងនគរបាលក្នុងវគ្គសម្រេចវាយតម្លៃអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកមុនពេលដាក់ចូលទាញយកផល បន្ទុកក្នុងការតម្រែតម្រង់ផ្លាស់ ប្តូរប្រព័ន្ធផ្តល់សញ្ញាផ្លូវគោក និងក្នុងការចាត់ តាំងចរាចរណ៍។
       ទោះបីកំពុងស្ថិតក្នុងដំណាក់កាលព្រាង និងបន្តទទួលយកយោបល់រួមបំពេញដើម្បីសម្រេច រួចរាល់ក៏ពិតមែន ប៉ុន្តែតាមការកត់សម្គាល់របស់ អ្នកយកសារព័ត៌មានសេចក្តីព្រាងច្បាប់ធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និង កំពុងទទួលបានការចាប់អារម្មណ៍ ជាពិសេសរបស់ប្រជាជននិងកម្មាភិបាល រដ្ឋអំណាចគ្រប់ លំដាប់ថ្នាក់។ មតិភាគច្រើនយល់ព្រម គាំទ្រ គោលការណ៍របស់បក្ស រដ្ឋ មានបំណងពេល  គម្រោងការច្បាប់បានរដ្ឋសភាអនុម័តឆ្លង នឹងមានបណ្តាការឥទ្ធិពលយ៉ាងសកម្មដល់ស្ថានភាព សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ទូទាំងប្រទេស និយាយរួម និងលើភូមិសាស្រ្តខេត្តត្រាវិញនិយាយដោយឡែក។
       លោកង្វៀងដាយឌឹក នៅអនុសង្កាត់លេខ ៤ សង្កាត់ទី ៥ ទីក្រុងត្រាវិញវាយតម្លៃខ្ពស់ការងារត្រៀមបម្រុងបណ្តាខ្លឹមសារសេចក្តីព្រាងច្បាប់ធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ លោកឱ្យដឹង បច្ចុប្បន្នអាស្រ័យស្ថានភាពសង្គម មានការប្រែប្រួលច្រើន ច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ ២០០៨ លេចឡើងការមិនសមស្របជាច្រើន ម៉្លោះហើយ ការចងក្រងច្បាប់ថ្មីគឺសមស្របជា មួយភាពជាក់ស្តែង។ ថ្វីត្បិតតែដូច្នោះ បញ្ហាលោកយកចិត្តទុកដាក់គឺគប្បីស្រាវជ្រាវឱ្យបានហ្មត់ចត់បណ្តាមាត្រាច្បាប់ដើម្បីពេលអនុវត្តទៅក្នុងភាពជាក់ស្តែងមិនផ្ទួនគ្នា និងពង្រីកអស់ផល ប៉ះពាល់។
       មានទស្សនៈប្រហាក់ប្រហែលដូចលោក ឌឹក លោកត្រឿងកុងសេតនៅអនុសង្កាត់លេខ ៤ សង្កាត់ទី ៥ ទីក្រុងត្រាវិញសំដែងការយល់ព្រមគាំទ្រជាមួយការចេញផ្សាយច្បាប់ធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកដែរ។ លោក សេតសង្ឃឹមថា ក្រោយពេលច្បាប់បានរដ្ឋសភា អនុម័តឆ្លង និងចេញផ្សាយនឹងមានបណ្តាការឥទ្ធិពលយ៉ាងសកម្មដល់ស្ថានភាពសណ្តាប់សុវត្ថិភាពចរាចរណ៍លើទូទាំងប្រទេសនិយាយរួមក៏ដូចជាលើភូមិសាស្រ្តខេត្តនិយាយដោយឡែក។
       លោកង្វៀងបែសាវ លេខាគណៈកម្មាធិការ បក្សសង្កាត់ទី​៥ ទីក្រុងត្រាវិញអះអាង៖ គោលការណ៍កសាងច្បាប់ធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺពិតជាសមស្របជាមួយស្ថានភាពជាក់ស្តែងនៃប្រទេសយើងនាពេល បច្ចុប្បន្ន និងនិន្នាការរួមរបស់ពិភពលោក។ លោក សាវមានបំណង សេចក្តីព្រាងច្បាប់គប្បីយកយោ បល់ឱ្យបានទូលំទូលាយក្នុងសង្គម ដើម្បីបានផ្ទាល់ជាមួយភាពជាក់ស្តែង និងបង្កបានការព្រម ព្រៀងរបស់ប្រជាជន។ ទន្ទឹមនឹងនោះ ពេលច្បាប់បានអនុម័តនោះ បណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ គប្បីជំរុញមាំជាងទៀតការងារផ្សព្វផ្សាយដើម្បីប្រជាជនបានយល់ និងអនុវត្តបណ្តាស្ថាប័នមានសមត្ថកិច្ចគប្បីម៉ឹងម៉ាត់ជាងទៀត ក្នុងការវិនិច្ឆ័យបទបំពានលើវិស័យចរាចរណ៍ដើម្បីបង្កភាពសម្លុត រួមចំណែកកាត់បន្ថយការបំពាន គ្រោះថ្នាក់ចរាចរណ៍។
        បច្ចុប្បន្ន បណ្តាស្ថាប័នមានសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ទទួលយកយោបល់រួមបំពេញ ដើម្បីកសាងសម្រេចរួចរាល់សេចក្តីព្រាងច្បាប់ធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីជម្រាបជូនរដ្ឋសភាអនុម័ត។ ទន្ទឹមនឹង នោះ បន្តជំរុញមាំការងារផ្សព្វផ្សាយ បង្កភាពព្រម ព្រៀងរបស់សង្គម រួមចំណែកអនុវត្តជោគជ័យភារកិច្ចធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ក្នុងពេលខាងមុខ៕

ប្រែសម្រួល៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.