02/10/2020 11:24
ពិធីបើកការដ្ឋានស្ថាបនាដំណាក់ចែកចាយទឹកស្អាតនៅកោះអាងឡុក ។ រូបថតៈ ហឺវហេ្វ
កន្លងហើយនេះ មជ្ឈមណ្ឌលផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យបរិស្ថានជនបទខេត្ត (មន្ទីរ កសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត) សហការជាមួយគណៈកម្មាធិការប្រជាជនស្រុកកូវកែ ចាត់តាំងពិធីបើកការដ្ឋានស្ថាបនាដំណាក់ចែកចាយ ទឹកស្អាតនៅកោះអាងឡុក (ភូមិ អាងឡុក ឃុំអាងភូតឹង)។ សំណង់ដំណាក់ចែក ចាយទឹកស្អាតនៅកោះអាងឡុក សរុបថវិកា វិនិយោគ ០៦ ពាន់លានដុង ក្នុងនោះ ថវិការ មួយចំណែកបានឧបត្ថម្ភពីប្រភពទុនមូលនិធិសហគមន៍ បង្ការគ្រោះធម្មជាតិនៅភូមិភាគ កណ្តាល (០៣ ពាន់លានដុង) និងថវិការបស់ មជ្ឈមណ្ឌលបដិភាគ (០៣ ពាន់លានដុង)។
សំណង់មានថាមពលចែកចាយ ២០ ម៉ែត្រ ត្រីគុណក្នុងមួយម៉ោង រួមមានប្រព័ន្ធអណ្តូង ស្នបមានថាមពលចែកចាយទឹក ២០ ម៉ែត្រ ត្រីគុណក្នុងមួយម៉ោង អាងទឹកចំណុះ ១០០ ម៉ែត្រត្រីគុណ ។ល។ រួមជាមួយប្រព័ន្ធចែក ចាយទឹកស្អាតប្រវែង ៧.៧៥០ ម៉ែត្រ។ សំ ណង់ដំណាក់ចែកចាយ ទឹកស្អាតនៅកោះអាង ឡុក រយៈកាលដំណើរការសាងសង់ ១២០ ថ្ងៃ (គិតតាំងពីថ្ងៃបើកការដ្ឋានស្ថាបនា)។
ក្រោយពេលសំណង់បានអនុវត្តន៍សម្រេចនឹងផ្គត់ផ្គង់ទឹកស្អាតឲ្យប្រជាជន ១៤០ គ្រួសារ ដែលត្រូវជះឥទ្ធិពលអាស្រ័យជ្រាបជាតិជូរប្រៃ និងបណ្ដាគ្រួសារក្នុងពេលអនាគត ១០០ គ្រួ សារទៀតលើអាងឡុក។ ទន្ទឹមនឹងនោះជួយ ឲ្យមូលដ្ឋានអនុវត្តសម្រេចលក្ខឋាន ១៧.១ របស់ កន្សោមលក្ខឋានជាតិពីការកសាងជនបទថ្មី៕
ប្រែសម្រួល៖ សុខា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។