• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

កលល្បិចជាច្រើនបានឆ្លៀតឱកាសអាសន្នរោគជំងឺកូវីដ-១៩ ដើម្បី បោកប្រាស់នៅលើលំហបណ្តាញ

10/08/2021 09:30

ការឆ្លៀតឱកាសរបស់ការប្រែប្រួលស្មុគស្មាញរបស់អាសន្នរោគជំងឺកូវីដ-១៩ បណ្តាមុខសញ្ញាទុច្ចរិតបោកប្រាស់ជាបន្តបន្ទាប់ ក្លែងបន្លំខ្លួនឆ្លងតាម រូបភាពផ្សាយបន្តផ្ទាល់ដើម្បីស្វែងរកផលប្រយោជន៍ពីមនុស្សប្រើប្រាស់បណ្តាញ។ ហេតុដូច្នោះ អ្នកប្រើប្រាស់បណ្តាញសង្គម អីនធើណែត គប្បីរឹងស្មារតី ប្រុងប្រយ័ត្នខ្ពស់ មិនគប្បីចុចចូលតំណភ្ជាប់ (link) ចម្លែកឡើយ។ តាមមជ្ឈមណ្ឌលត្រួតពិនិត្យសុវត្ថិភាពលំហបណ្តាញជាតិ នាយកដ្ឋានសុវត្ថិភាពព័ត៌មាន (ក្រ សួងព័ត៌មាន និងឃោសនាការ) ស្ថានភាពក្លែង បន្លំព័ត៌មានរបស់អង្គការចាត់តាំងសុខាភិបាលក្នុងប្រទេសឬអន្តរជាតិនៅលើលំហបណ្តាញរយៈ ពេលកន្លងហើយឃើញថាមានការកើនឡើងច្រើន។

     ជាក់ស្តែងនោះគឺ ជនទុច្ចរិតក្លែងបន្លំធ្វើជាបុគ្គ លិកសុខាភិបាលរបស់វិជ្ជាស្ថានអនាម័យមេរោគមជ្ឈិម មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការរោគជំងឺឬរបស់អង្គការចាត់តាំងសុខាភិបាលអន្តរជាតិ ផ្ញើសំបុត្រអេឡិចត្រូនិចឱ្យជនរងគ្រោះជាមួយនឹងព័ត៌មានភ្ជាប់តាម ឬបណ្តាញតំណភ្ជាប់នាំចូល បណ្តាស្លឹមសារអំពីការធ្វើបច្ចុប្បន្នស្ថានភាពរាលដាលមេរោគរបស់គូវីដ-១៩។ ពេលបើកបណ្តាព័ត៌មាននោះចេញឬចុចចូលបណ្តាញតំណភ្ជាប់ នោះ ម៉ាស៊ីនរបស់ជនរងគ្រោះនឹងត្រូវលេខកូដពុលវាយសម្រុកចូលឬត្រូវបែកការណ៍ ធ្លាយព័ត៌មាន ឯកជន ព័ត៌មានកាតឥណទាន។
     ដោយពិនិត្យឃើញថាចិត្តសាស្ត្រព្រួលបារម្ភ​រអែងត្រូវជ្រាបមេរោគកូវីដ-១៩ មានមនុស្ស​ភាគច្រើនស្វែងរកមធ្យបាយដើម្បីបង្ការនិងព្យា​បាល។ អាស្រ័យហេតុនោះ បានជាបណ្តាមុខសញ្ញាទុច្ចរិតបោកប្រាស់ប្រើប្រាស់បណ្តាសង្គម បណ្តាវេទិកាផ្សាយបន្តផ្ទាល់ដើម្បីផ្សព្វផ្សាយផលិតផល ទទួលបន្លំថាមានសមត្ថភាពបង្ការវីរុស ដូចជាវ៉ាក់សាំងដើម្បីបោកប្រាស់។ មុខសញ្ញាទុច្ចរិតបោក ប្រាស់នៅទាំងបានផ្សព្វផ្សាយបណ្តាប្រភេទឱសថ ដែលមិនទាន់បានត្រួតពិនិត្យ ក្លែងខ្លួនធ្វើជាវេជ្ជបណ្ឌិឬបុគ្គលិកសុខាភិបាលមន្ទីរពេទ្យថាខ្លួននឹង ព្យាបាលឱ្យមិត្តភ័ក្តឬញាតិសន្តានរបស់ជនរងគ្រោះ បានជាសះស្បើយពីជំងឺកូវីដ-១៩ រួចហើយសំណូមពរឱ្យជនរងគ្រោះទូទាត់ថវិកាក្នុងដំណាក់កាលនៅព្យាបាលជំងឺ។ មិនត្រឹមតែប៉ុណ្ណោះ  មុខ សញ្ញាទុច្ចរិតនៅបោកប្រាស់បង្កើតឡើងបណ្តាទំព័រ website លក់មុខទំនិញអន់ឡាយប្រឹក្សាសុខា​ភិបាល របាំងមុខនិងទឹករម្ងាប់មេរោគប៉ុន្តែ ក្រោយពេលទទួលបានប្រាក់របស់ជនទិញផលិតផល មុខសញ្ញាទុច្ចរិតបោកប្រាស់ផ្តាច់ភាពទំនាក់ ទំនង និង គ្មានប្រគល់ផលិតផលមុខទំនិញដែលបាន សន្យាឡើយ។
     បណ្តាមុខសញ្ញាទុច្ចរិតនៅទាំងបានបង្កើតឡើង បណ្តាផ្នែកទន់សម្រាប់ប្រើប្រាស់ឱ្យទូរស័ព្ទចល័ត មើលមួយភ្នែកឃើញហាត់ដូចជាបណ្តាបណ្តាញ ប្រើប្រាស់ធម្មតាប្រើដើម្បីតាមដានភាពប្រែប្រួល ការរីករាលដលរបស់ជំងឺកូវីដ-១៩។ ប៉ុន្តែពេលដែលប្រជាជនហូតយកមកប្រើប្រាស់លើទូរស័ព្ទ របស់ខ្លួននឹងត្រូវវាយសម្រុកដោយលេខកូដពុល ដើម្បីយកព័ត៌មានឯកជន ព័ត៌មានសម្ងាត់ឬព័ត៌មានលម្អិតគណនេយ្យធនាគារនៅលើកាតឥណទានរបស់ជនរងគ្រោះ។
     ក្រៅពីនោះទៀត មុខសញ្ញាទុច្ចរិតបោកប្រាស់ទាក់ទិនដល់តម្រូវការវត្ថុប្រើប្រាស់ចាំបាច់លក់រាយ ក្លែងបន្លំពាណិជ្ជសញ្ញាធំ ផ្ញើតំណភ្ជាប់ (link)ចម្លែកដោយភ្ជាប់ព័ត៌មានឈ្នះរង្វាន់។ល។ ដើម្បីរឹបយកទ្រព្យសម្បត្តិរបស់អ្នកប្រើប្រាស់ជ្រៀតចូលប្រព័ន្ធរបស់បណ្តាអាជីវកម្ម អង្គការចាត់តាំង។
     បណ្តាមុខសញ្ញាទុច្ចរិតបោកប្រាស់នៅទាំងចាត់តាំងបោកប្រាស់លើបណ្តាញផ្សាយបន្តផ្ទាល់ទាក់ ទិនដល់សកម្មភាពមនុស្សធម៌ វិនិតិគសេវាតេស្ត ព្យាបាលជំងឺ ផ្គត់ផ្គង់សម្ភារបង្ការទប់ស្កាត់ជំងឺដើម្បីរឹបយកប្រាក់។ ហេតុដូច្នោះមជ្ឈមណ្ឌល ត្រួតពិនិត្យសុវត្ថិភាពលំហបណ្តាញជាតិបានព្រមាន អំពីបណ្តាបាតុភូតបោកប្រាស់ខាងលើជាច្រើនលើកដែរ។ រួមជាមួយនឹងនោះ អ្នកប្រើប្រាស់ប្រព័ន្ធអីនធើណែតអាចនឹងផ្ញើផ្ទាល់បណ្តាតំណ ភ្ជាប់ (link) ស្ថានភាពបោកប្រាស់ផ្សាយបន្តផ្ទាល់ ឬមានការសង្ស័យត្រូវបោកប្រាស់ដល់អាសយដ្ឋាន https://canhbao.ncsc.gov.vn. ដល់មជ្ឈមណ្ឌល ត្រួតពិនិត្យសុវត្ថិភាពលំហបណ្តាញជាតិនឹងបានបូកសរុប និងសហការជាមួយនឹងបណ្តាស្ថាប័ន មានសមត្ថកិច្ចវិនិច្ឆ័យដើម្បីបន្ថយការបោកប្រាស់ ផ្សាយបន្តផ្ទាល់លើបណ្តាញលំហ។
     ទន្ទឹមនឹងការចេញកម្លាំងរបស់ស្ថាប័នមានសមត្ថកិច្ច ប្រជាជនគប្បីជ្រោងខ្ពស់ការប្រុងប្រយ័ត្ន ដើម្បីការពារខ្លួនយើង និងញាតិសន្តានចំពោះផលអាក្រក់របស់បណ្តាមុខសញ្ញាទុច្ចរិតបោកប្រាស់ មិនគប្បីចុចចូលតំណភ្ជាប់ (link) ចម្លែក។ ទន្ទឹមនឹងនោះអ្នកប្រើប្រាស់អាចនឹងផ្ញើបណ្តាតំណភ្ជាប់ (link) បោកប្រាស់ឬមានការសង្ស័យត្រូវបោកប្រាស់ដល់អាសយដ្ឋាន https://canhbao.ncsc. gov.vn./#!/ ដើម្បីទុកឱ្យកងកម្លាំងមានសមត្ថកិច្ច ដំណើការបញ្ជាក់វិនិច្ឆ័យ៕   ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.