• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

កងពលតូចវិស្វកម្មលេខ ២៥-យោធភូមិភាគលេខ ៩ ប្រមូលបាន ០៦ គ្រាប់បែក និងដឹកជញ្ជូនទៅបំផ្លាញផ្ទុះចោល

20/10/2020 08:23

កាលពីថ្ងៃទី ១១ តុលា ក្រុមប្រមូល និង វិនិច្ឆ័យគ្រាប់បែក មីនរបស់កងពលតូចវិស្វកម្ម លេខ ២៥ -យោធភូមិភាគលេខ ៩ សហការជាមួយនឹងយោធាវិស្វកម្មនៃគណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ ដំណើរការប្រមូលគ្រាប់ បែកបាន ០៦ គ្រាប់។

ក្រុមប្រមូល និងវិនិច្ឆ័យគ្រាប់បែក ។

             ក្នុងនោះមានគ្រាប់បែក ០២គ្រាប់មានទម្ងន់ ៥០០ លីវស្ទែកលីន និង គ្រាប់បែក ០៤ គ្រាប់មានទម្ងន់ ២៥០ លីវ ស្ទែកលីន គ្រាប់បែកមួយគ្រាប់ៗស្មើរ នឹង ២៥០ និង ៣៥០ គីឡូក្រាម។ នេះគឺជាបណ្តា គ្រាប់បែក​អាស្រ័យដោយប្រជាជននៅលើភូមិ​សាស្រ្តខេត្តត្រាវិញ ក្នុងដំណាក់កាលកែប្រែ ស្រះ អណ្តូង និងដីចម្ការរបស់គ្រួសារប្រទះ ឃើញ និងរបាយការណ៍ជូនស្ថាប័នមានសមត្ថកិច្ចវិនិច្ឆ័យ និងបានកងពលតូចវិស្វកម្មនៃ គណៈបញ្ជាការដ្ឋានយោធាខេត្តចុះទៅប្រមូល ដឹកជញ្ជូនយកមកប្រមូលទុកកាលពីដើមឆ្នាំ ២០២០។ គ្រាប់បែកទាំង ០៦ គ្រាប់នេះ បាន កងពលតូចវិស្វកម្មលេខ ២៥ -យោធភូមិភាគ លេខ ៩ ដឹកជញ្ជូន ទៅប្រមូលផ្តុំនៅទីលាន បាញ់របស់កងពលធំលេខ ៣៣០ យោធភូមិ ភាគលេខ ៩  នៅជីលាំង ខេត្តអាងយ៉ាង និង បានបំផ្លាញផ្ទុះចោលត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពកាលពីថ្ងៃទី ១៣ តុលាឆ្នាំ ២០២០៕           

*ចូលរួមដាំផ្កា ៥.០០០ ដើមកសាងកំណាត់ផ្លូវផ្កា

ដាំផ្កាលម្អ ។

            កាលពីថ្ងៃទី ១០-១១ តុលា គណៈបញ្ជាការដ្ឋានយោធាខេត្តចាត់តាំងឲ្យកម្មាភិបាល យុទ្ធ ជន របស់បណ្តាស្ថាប័ន អង្គភាព ស្ថិតក្រោម ឱវាទសហការជាមួយ នឹងគណៈបញ្ជាការដ្ឋាន យោធា ស្រុកកាងឡុង និងគណៈ ផ្នែក ប្រជា ជនឃុំបិញភូ និងឃុំញីឡុងចេញទ័ពដាំផ្កាគ្រប់ ប្រភេទ ៥.០០០ ដើមដូចជា៖ ផ្ការំយោល ផ្កា ក្រដាស​ ផ្កាកណ្តឹងព័ណ៌លឿងតាមសងខាងកំ​ណាត់ផ្លូវជាតិលេខ ៦០ ជាមួយនឹងប្រវែង ៧ គីឡូម៉ែត្រ។ នេះគឺជាសំណង់អំណរមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ អាណត្តិ កាល ២០២០-២០២៥។
               នាឱកាសនេះគណៈបញ្ជាការដ្ឋានយោធាខេត្តសហការជាមួយនឹងនគរបាល គណៈប្រ ជាចលនានៃគណៈកម្មាធិការបក្សស្រុកថ្កូវផ្សព្វផ្សាយបណ្តាគោលការណ៍គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ បញ្ហាជនជាតិ សាសនា ច្បាប់កាតព្វកិច្ចយោធា ការងារការពារបរិស្ថាន វិធានការយល់ដឹង និងបង្ការបង្ក្រាបឧក្រឹដ្ឋជន ការងារចូលរួមកសាងជនបទថ្មីជូនដល់រួមជាតិខ្មែរជាង ៥០ នាក់របស់ឃុំគីមសើុង៕

*ពិធីប្រគល់ជូនផ្ទះមិត្តរួមអាវុធ

ប្រគល់ជូនផ្ទះមិត្តរួមអាវុធ។ រូបថតៈ​ ហឺវហីប

             កាលពីថ្ងៃទី ១២ តុលា គណៈបញ្ជាការដ្ឋាន យោធាខេត្ត ចាត់តាំងពិធីប្រគល់ជូនផ្ទះមិត្តរួម អាវុធដល់អនុសេនីយ៍ឯកបម្រុងឡេវុាំងដែបជាបុគ្គលិកបន្ទាយនៃគណៈបន្ទាយ-ការិយាល័យ ភ័ស្តុភារនៃគណៈបញ្ជាការដ្ឋានយោធាខេត្ត។ផ្ទះ បានសាងសង់នៅអនុសង្កាត់លេខ ១ សង្កាត់ទី ៥ ទីក្រុងត្រាវិញលើផ្ទៃដី ១០០ ម៉ែត្រក្រឡា ជាមួយនឹងថវិកា ជិត ២០០ លានដុង ក្នុងនោះគណៈបញ្ជាការដ្ឋានយោធាខេត្តឧបត្ថម្ភ ៦០ លានដុង ក្រៅពីនោះគឺគ្រួសារបំពេញបន្ថែម៕ 

       ប្រែសម្រួល៖​ រតនា

 

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.