• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

កងទ័ពការពារព្រំដែនរក្សាតួនាទីជាអធិបតីក្នុងការងាររក្សាសន្និសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន ច្រកទ្វារព្រំដែន

13/11/2020 07:26

រសៀលថ្ងៃទី ១១ វិច្ឆិកាឆ្នាំ ២០២០ រដ្ឋសភាបានអនុម័តិឆ្លងច្បាប់ការពារព្រំដែន វៀតណាម ជាមួយនឹង ៩៤,៦១% តំណាងយល់ឯកភាព។ ច្បាប់រួមមាន ៦ ជំពូក ៣៦ មាត្រាបានកំណត់អំពីភារកិច្ចការពារព្រំដែន កងកម្លាំង និងសហការ អនុវត្ត ភារកិច្ចការពារសហកាអន្តរជាតិ អំពីការពារព្រំដែន កងកម្លាំងកងទ័ពការពារ ព្រំដែន ធានានិងរបបគោលនយោបាយអំពីការពារព្រំដែន និងទទួលបន្ទុកភារកិច្ចរបស់ស្ថាប័ន អង្គភាពនិងបុគ្គលអនុវត្តភារកិច្ចការពារព្រំដែន។ច្បាប់ការពារព្រំដែនវៀតណាមនឹងមានសុពលភាពអនុវត្តចាប់ពីថ្ងៃទី ០១ មករា ឆ្នាំ ២០២២។ យើងខ្ញុំបានដោះដូរយោបល់ជាមួយនឹងវរសេនីយ៍ឯកដូហឺវឡុក សមាជិកគណៈ​ប្រតិបត្តិការបក្សខេត្ត លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយនៃគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តស្តីអំពីខ្លឹមសារមួយចំនួន ក្នុងសេចក្តី​ព្រាង​ ច្បាប់គារពារព្រំដែនវៀតណាម ដែលទើបតែបានរដ្ឋសភាអនុម័តិឆ្លង​ ។

វរសេនីយ៍ឯកដូហឺវឡុក ។

សួរ៖ សូមសមមិត្តឲ្យដឹងអំពីទស្សនៈរបស់ខ្លួន​អំពីឈ្មោះហៅ ការគិតឃើញទូទៅ “ការពារ​ព្រំ​ដែន” និងវិសាលភាពកែទម្រង់របស់សេចក្តីព្រាង​ច្បាប់គារពារព្រំដែនវៀតណាម?
វរសេនីយ៍ឯកដូហឺវឡុក៖ មុនដម្បូង ខ្ញុំសូមឯកភាពខ្ពស់ជាមួយនឹងបណ្តាឯកសារបក ស្រាយរបស់គណៈកម្មាធិការ អចិន្ត្រៃយ៍នៃរដ្ឋ សភា រក្សាខ្ជាប់ឈ្មោះហៅរបស់ច្បាប់គឺ “ច្បាប់ ការពារព្រំដែនវៀតណាម” ដែលបានកំណត់នៅនឹងសេចក្តីសម្រេចចិត្តលេខ ៣៣-NQ/TW ចុះថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០១៨ របស់ការិយាល័យ  នយោបាយ ស្តីអំពីយុទ្ធសាស្ត្រការពារព្រំដែនជាតិ។ ការគិតឃើញទូទៅអំពី “ការពារព្រំដែន” ដែលបានបណ្តាស្ថាប័នពិនិត្យវាយតម្លៃ និង ពង្រៀងព្រាងទទួលយក កែទម្រង់ជាក់ស្តែង ដូចជា៖ “ការពារព្រំដែនគឺជាគម្រោងប្លង់ធំរបស់ បណ្តាសកម្មភាព វិធីសាស្ត្រការពារអំពីឯករាជ្យ អធិបតេយ្យភាព ឯកភាពទូទាំងដែនដីរបស់ មាតុភូមិ និងធានាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែនដោយកម្លាំងមួនពូកែចម្រុះរបស់ទូទាំងប្រជាជាតិ”។
តាមខ្ញុំគិតឃើញទូទៅខាងលើបានធានាសម ស្របទស្សនៈរបស់បក្ស និងសេចក្តីកំណត់របស់ បណ្តាច្បាប់ផ្សេងៗ។
សួរ៖ វរសេនីយ៍ឯកវាយតម្លៃយ៉ាងណាអំពីខ្លឹមសារភារកិច្ចការពារព្រំដែន និងកងកម្លាំងអនុ វត្តភារកិច្ចការពារព្រំដែនដែលបានកំណត់ក្នុងសេចក្តីព្រាងច្បាប់ការពារព្រំដែនវៀតណាម?
វរសេនីយ៍ឯកដូហឺវឡុក៖ ភារកិច្ចកងទ័ពការ ពារព្រំដែនគឺការទទួលបន្ទុករួមរបស់ទូទាំងប្រព័ន្ធនយោបាយ និងទូទាំងសង្គម យោងតាមមាត្រា ទី ៦ សេចក្តីព្រាងច្បាប់ការពារព្រំដែនវៀតណាម ក្រៅពីបណ្តាស្ថាប័ន អង្គការចាត់តាំង អង្គភាពកងកម្លាំងប្រដាប់អាវុធឈរជើងធ្វើសកម្មភាពនៅតំបន់ព្រំដែន ច្រកទ្វារព្រំដែនចេញនៅមាន បណ្តាស្ថាប័នបញ្ជាការ ចង្អុលការផ្ទាល់របស់ ស្ថាប័ន អង្គការចាត់តាំងអង្គភាពកងកម្លាំងប្រដាប់អាវុធប្រជាជននៅតំបន់ព្រំដែនច្រកទ្វារ ប្រ ការនេះវាសមស្របណាស់។ ហេតុដូច្នោះនេះគឺជាមូលដ្ឋានសម្រាប់កំណត់របប គោលនយោ បាយសម្រាប់ឲ្យកងកម្លាំងគ្រប់រូប។ ដោយឡែក តែរូបខ្ញុំ និងកងកម្លាំងកងទ័ពការពារព្រំដែនខេត្ត ត្រាវិញសង្ឃឹមថាបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល យកចិត្តទុកដាក់ គប្បីមានបណ្តាគោលនយោបាយពិសេសសម្រាប់កងកម្លាំងស្នឹង ជំនាញការ អនុវត្តភារកិច្ចការពារព្រំដែន បង្កលក្ខណៈល្អបំផុតដើម្បីកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនបានលំនឹងចិត្តអនុវត្តសម្រេចល្អភារកិច្ចបេសកម្មការពារអធិបតេយ្យភាពដែនដី សន្និសុខសណ្តាប់ធ្នាប់ព្រំដែនជាតិ។
សួរ៖ សូមជម្រាបវរសេនីយ៍ឯក នៅមានយោបល់ផ្សេងអំពីតួនាទីរបស់កងកម្លាំងអនុវត្តភារកិច្ចការពារព្រំដែន ក្នុងនោះ ដែលមានបញ្ហា ធានាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពនៅតំបន់ ព្រំដែន ច្រកទ្វារព្រំដែន។ តាមទស្សនៈរបស់ វរសេនីយ៍ឯកយល់ឃើញបញ្ហានេះដូចម្តេចខ្លះ?
វរសេនីយ៍ឯកដូហឺវឡុក៖ 
អំពីផ្នែកខាងគតិយុត្តិ សេចក្តីព្រាងច្បាប់ការ ពារព្រំដែនវៀតណាមបានកំណត់កងទ័ពការពារ ព្រំដែនធ្វើជាអធិបតី សហការជាមួយ នឹងបណ្តា ស្ថាប័ន អង្គការចាត់តាំង រក្សាខ្ជាប់សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន ច្រកទ្វារព្រំដែនតាមសេចក្តីកំណត់របស់ច្បាប់។ កងទ័ពការពារព្រំដែនអនុវត្តភារកិច្ច សិទ្ធិអំណាច លើវិស័យនីមួយៗ ក្របខ័ណ្ឌនៅភូមិសាស្ត្រឃុំ សង្កាត់ ទីប្រជុំជនភ្ជាប់ជាមួយនឹងខ្សែបន្ទាត់ព្រំដែនជាតិលើដីគោក លើសមុទ្រ​ និងច្រកទ្វារព្រំដែនអាស្រ័យដោយក្រសួងការពារជាតិគ្រប់គ្រងដែលបានបញ្ជាក់កំណត់ក្នុងបណ្តាសន្ធិសញ្ញាអន្តរជាតិ និងសេចក្តីកំណត់របស់ច្បាប់វៀតណាម។ ដូច្នោះគ្មានការផ្គងលើគ្នាជាមួយនឹងភារ​កិច្ចរបស់ កងកម្លាំងផ្សេងៗក្នុងការធ្វើសកម្មភាពនៅតំបន់ ព្រំដែន និងច្រកទ្វារព្រំដែន។
អំពីចំណុចជាក់ស្តែង ហាក់ដូចជាតំបន់ព្រំ ដែនរបស់ប្រទេសយើងសុទ្ធតែមានភូមិសាស្ត្រឧបសគ្គលំបាក លក្ខណៈអាកាសធាតុស្មុគ្រស្មាញ លំបាកច្រើន។ ការងាររក្សាខ្ជាប់សន្តិសុខសណ្តាប់ ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់នេះមានលក្ខណៈ ផ្សេងៗគ្នាបើប្រៀបធៀបជាមួយនឹងបណ្តាភូមិភាគក្នុងតំបន់ ដែលត្រូវបានដាក់ក្នុងភាពទំនាក់ ទំនងធំជាមួយ នឹងភារកិច្ចការពារអធិបតេយ្យភាពដែនដីភ្ជាប់ជាមួយនឹងរវាងការពារជាតិ សន្តិ​សុខ និងកិច្ចការបរទេស។
ជាមួយនឹងកងកម្លាំងទទួលបន្ទុកជំនាញមាន ក្រឹត្យក្រមវិន័យខ្ពស់ កន្លងហើយ កងកម្លាំងកងទ័ពការពារព្រំដែនតែងធ្វើជាតួនាទីស្នូលក្នុងបណ្តា សកម្មភាពត្រួតពិនិត្យព្រំដែន ធានាសន្និសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន ច្រកទ្វារព្រំដែន ត្រដាងឡើងជាក់ច្បាស់បំផុតក្នុងស្ថានភាពមហាអាសន្នរោគកូវីដ-១៩ ក៏ដូចជាក្នុងភារកិច្ចត្រួតពិនិត្យបង្ការប្រឆាំងនឹងបណ្តា សកម្មភាពឧក្រឹដ្ឋជនគ្រឿងញៀន បង្ការប្រឆាំង នឹងគ្រោះធម្មជាតិ ស្វែងរកសង្រ្គោះ។
ជាមួយនឹងបណ្តាមូលហេតុខាងលើ ការប្រគល់ឲ្យកងទ័ពការពារព្រំដែនអនុវត្តតួនាទីជាស្នឹង ទទួលបន្ទុកជំនាញ ធ្វើជាអធិបតីគឺជាប្រការត្រឹម​ ត្រូវបំផុត៕

យុទ្ធជនកងទ័ពការពារព្រំដែនខិតខំអនុវត្តសម្រេចល្អភារកិច្ច ។

 

 

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.