• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 28/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

កងកម្លាំងប្រដាប់អាវុធស្រុកកូវកែ៖ រួមកម្លាំងបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩

13/08/2021 07:54

ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ របស់ស្រុកកូវកែ តែងបានកងកម្លាំងប្រ​ដាប់អាវុធប្រជាជនរួមដំណើររួមកម្លាំងជាមួយប្រព័ន្ធនយោបាយ មានការរួមចំណែកសកម្ម​យ៉ាង​ច្រើនក្នុងការងារនេះ។ អនុវត្តភារកិច្ចការងារបង្ការទប់ស្កាត់អាសន្នរោគ គណៈបញ្ជាការដ្ឋានយោធាស្រុកកូវកែបញ្ជូនកម្មាភិបាល​ យុទ្ធជនកងកម្លាំងប្រចាំការស្រុក និងកម្មាភិបាល យុទ្ធជនកម្លាំងប្រជាស្វ័យត្រាណសហការជាមួយបណ្តាកងកម្លាំងអនុវត្តល្អ​ភារ​កិច្ចបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។

តាមប្រសាសន៍របស់លោកវរសេនីយ៍ត្រីដោវូវគឿង មេបញ្ជាការនៃគណៈបញ្ជា​ការដ្ឋានយោធាស្រុកកូវកែ នៅចំពោះមុខស្ថានភាពអាសន្នរោគរាតត្បាតស្មុគស្មាញ គណៈកម្មាធិការបក្ស គណៈបញ្ជាការដ្ឋានយោធាស្រុកជ្រួតជ្រាបជ្រាលជ្រៅបណ្តាបទបញ្ជា ចង្អុលការ និងការកំណត់គ្រប់លំដាប់ថ្នាក់ ព្រមទាំងរបស់គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ស្រុកស្តីពីការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ជាមួយស្មារតី “ប្រឆាំងអាសន្នរោគដូចប្រឆាំងខ្មាំង”។ គណៈបញ្ជាការដ្ឋានយោធាស្រុកអនុវត្តម៉ឹងម៉ាត់បទបញ្ជាបោះជំរំចំនួនទ័ព ១០០% រក្សាហ្មត់ចត់របបប្រចាំ បញ្ជាការ ប្រចាំការគណៈ ប្រចាំការត្រៀមប្រយុទ្ធត្រូវតាមការកំណត់ ត្រៀមកងកម្លាំងចូលរួមវិនិច្ឆ័យបណ្តាករណីអំពីអាសន្នរោគកូវីដ‑១៩ ពេលមាន​បទបញ្ជា។ សហការជាមួយស្ថាប័ន គណៈ ផ្នែកមូលដ្ឋានធ្វើល្អការងារផ្សព្វផ្សាយ បំផុសចលនា​ប្រជាជនអនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ ចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគ ប្រចាំការតទល់នៅតាមបណ្តាប៉ុស្តិ៍ពិនិត្យសុខាភិបាល ចូលរួមការងារបម្រើការនៅតាមបណ្តាតំបន់ចត្តាឡីស័កសុខាភិបាល។ រួមជាមួយកងកម្លាំង​នគរបាល សុខាភិបាលស្វែងរកបណ្តាមុខសញ្ញាប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ចូលរួមការ​ងារយាមល្បាត គ្រប់គ្រងភូមិសាស្រ្ត។

កងកម្លាំងប្រដាប់អាវុធកំពុងប្រកបការងារនៅប៉ុស្តិ៍ពិនិត្យសុខាភិបាល។

នៅតាមបណ្តាប៉ុស្តិ៍ពិនិត្យសុខាភិបាល កងកម្លាំងប្រដាប់អាវុធស្រុកសហការជាមួយកងកម្លាំងសុខាភិបាល នគរបាលប្រចាំការជានិច្ច ពិនិត្យ​ រែងរើសមុខសញ្ញា ធ្វើតេស្តរហ័សមុខសញ្ញាសង្ស័យជ្រាបមេរោគ ទប់ស្កាត់បណ្តាមុខសញ្ញាពីក្រៅខេត្ត មុខសញ្ញាមានបាតុភាពជ្រាបជំងឺមកភូមិសាស្រ្តស្រុក។ រួមជាមួយកងកម្លាំងនគរបាល សុខាភិបាលស្វែងរកមុខសញ្ញា F1, F2 ដើម្បីធ្វើចត្តាឡីស័កសុខាភិបាល។ ក្នុងការអនុវត្តន៍ភារកិច្ច កម្មាភិបាល យុទ្ធជន និងបណ្តាកងកម្លាំងប្តេជ្ញាចិត្ត ខិតខំធ្វើសម្រេច រួមចំណែកដល់ការគ្រប់គ្រង ទប់ស្កាត់អាសន្នរោគ។

គិតមកទល់ពេលនេះ ស្រុកកូវកែបង្កើតតំបន់ចត្តាឡីស័កសុខាភិបាលប្រមូលផ្តុំបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ចំនួន ១៣ កន្លែង ដោយមានអ្នកកំពុងអនុវត្តបណ្តាវិធាន​ការចត្តាឡីស័កសុខាភិបាលជាង ៥៤០​ នាក់។ កងកម្លាំងប្រដាប់អាវុធស្រុក រួមជាមួយគណៈ ផ្នែក  អង្គការមហាជនមូលដ្ឋានរៀបចំបន្ទប់ តុកៅអី មូលដ្ឋានសម្ភារបម្រើការងារសមរភូមិក្រោយ ដឹកជញ្ជូនបណ្តាផលិតផលចាំបាច់ជូនប្រជាជនក្នុងតំបន់​ចត្តាឡីស័ក។ ចូលរួមប្រចាំការបណ្តាតំបន់បិទខ្ទប់ រក្សាសន្តិសុខសណ្តាប់ធ្នាប់ ធានាមិនឱ្យមនុស្សចេញចូលតំបន់បិទខ្ទប់។ បច្ចុប្បន្ន ស្រុកកូវកែកំពុងអនុវត្តតំបន់បិទខ្ទប់ចំនួន ៤​ កន្លែងនៅទីប្រជុំជនកូវកែ ឃុំតាមង៉ាយ ឃុំផុងភូ និងឃុំថុងហ្វា។

ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត បំផុតគឺក្នុងរយៈពេលអនុវត្តសារាចរ​លេខ ០៩/CT-UBND ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ របស់ប្រធានគណៈកម្មាធិការ​ប្រជាជន​ខេត្តត្រាវិញស្តីពីការអនុវត្តគម្លាតសង្គមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ លើ​ភូមិសាស្រ្តខេត្តត្រាវិញ កងកម្លាំងប្រដាប់អាវុធស្រុកសហការជាមួយកងកម្លាំងនគរបាល​ចាត់តាំងយាមល្បាតបណ្តាមូលដ្ឋានសំខាន់ៗ។ ខណៈដែលអនុវត្តភារកិច្ច កម្មាភិបាល យុទ្ធជនតែងលើកកម្ពស់ស្មារតីទទួលបន្ទុក សាមគ្គី ជម្នះរាល់ការលំបាក ការពារសុវត្ថិភាពភូមិ​សាស្រ្តស្រុក។

តាមប្រសាសន៍របស់លោកស្រីង្វៀងធីញៀង អនុប្រធានគណៈកម្មាធិការប្រជាជន​ស្រុក អនុប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ស្រុកកូវកែ៖ ក្នុងពេលកន្លង គណៈចង្អុលការស្រុកកៀរគរការចូលរួមរបស់ទូទាំងប្រព័ន្ធនយោបាយ ក្នុងនោះ លេចធ្លោគឺតួនាទីរបស់កងកម្លាំងប្រដាប់អាវុធស្រុក។ គណៈបញ្ជាការដ្ឋានយោធាស្រុក កសាងផែនការជ្រើសតំបន់ចត្តាឡីស័កប្រមូលផ្តុំ និងចាត់មុខការកងកម្លាំងប្រចាំការអនុវត្តការងារសមរភូមិក្រោយ និងក្តាប់ស្ថានភាពសតិអារម្មណ៍របស់ប្រជាជនក្នុងតំបន់ចត្តាឡីស័ក តំបន់បិទខ្ទប់ ផ្សព្វផ្សាយ បំផុសចលនាប្រជាជនចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគ។ កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធស្រុកសម្តែងបានតួនាទីជាកងកម្លាំងស្នូល ពង្រីកស្មារតីទទួលបន្ទុក​ រួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច និងបណ្តាកងកម្លាំងមានសមត្ថកិច្ចទប់ស្កាត់ គ្រប់គ្រងស្ថានភាពអាសន្នរោគ ខិតខំសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន រួមចំណែកការពារសុខភាព និងជីវភាពសុខសាន្តរបស់ប្រជាជនដើម្បីសុវត្ថិភាពសម្រាប់សង្គម៕                 

ប្រែសម្រួល៖ សម្បត្តិ

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.