• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

អភិរក្ស និងអភិវឌ្ឍន៍អក្សរសាស្រ្តខ្មែរ

23/09/2022 09:58

ក្នុងបណ្តាឆ្នាំកន្លងមកនេះ ការងារអភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌របស់ជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តត្រា វិញតែងបានផ្សព្វផ្សាយដោយព្រមៗ ម្ចាស់ការ រវៀសរវៃ ច្នៃប្រតិដ្ឋហើយសម្រេចបានលទ្ធផលយ៉ាងសកម្ម។ អនុវត្តគោល ការណ៍ គោលនយោបាយរបស់បក្ស រដ្ឋស្តីពីការងារអភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ អក្សរសាស្ត្ររបស់ជន រួមជាតិខ្មែរ។ ក្នុងបណ្តាឆ្នាំកន្លង ការបង្ហាត់បង្រៀនអក្សរសាស្ត្រខែរជូនកូនប្អូនរបស់ជនរួមជាតិនៅនឹងបណ្តាវត្ត សាលា រៀននៅលើភូមិសាស្ត្រខេត្តត្រាវិញតែងទទួលបានការគាំទ្រឧបត្ថម្ភ ជំរុញទឹកចិត្តពីរដ្ឋអំណាចមូលដ្ឋាន និងជនរួមជាតិ មាមីងពុទ្ធបរិស័ទទាំងស្មារតី សម្ភារ ក៏ដូចជាថវិកា បានក្លាយជាចលនារៀនសូត្រយ៉ាងខ្លាំងក្លា រួមចំណែកយ៉ាងសំខាន់ទៅក្នុងការអភិរក្ស និងអភិវឌ្ឍន៍ប្រពៃណីវប្បធម៌អក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរ។

ថ្នាក់រៀនរបស់សមណសិស្សនិងសិស្សវត្តផ្នោរដូង ។ រូបថត៖ ផាមហើង

     តាមសេចក្តីរបាយការណ៍ ជារៀងរាល់ឆ្នាំត្រាវិញមានសិស្ស និស្សិតខ្មែរជិត ៣.០០០ រូបចូលរៀននៅបណ្តាកម្រិតសិក្សាដូចជា៖ មហាវិទ្យាល័យឧត្តមសិក្សាមធ្យមសិក្សា។ រក្សាខ្ជាប់ចំនួន សិស្សចូលរៀននៅបណ្តាកម្រិត កុមារពន្លក មតេ្តយ្យសាលា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យជាង ៧០.០០០ រូប។ ការដាក់ឱ្យបង្រៀនអក្សរខ្មែរទៅ ក្នុងការបង្រៀនឧភ័យភាសាជាមួយនឹងបណ្តាវិញ្ញាសាផ្សេងៗនៅតាមបណ្តាសាលាមឋមសិក្សា អនុវិទ្យាល័យនៅលើភូមិសាស្ត្របានជួយឱ្យសិស្សជាកូនចៅរបស់មាមីងជនរួមជាតិខ្មែរបង្កើត និងពង្រីកលទ្ធភាពប្រើប្រាស់អក្សរសាស្ត្រខ្មែរ និងពង្រីកប្រជាបញ្ញា ចំណេះដឹងអំពីវប្បធម៌របស់ជន ជាតិរបស់ខ្លួន បំពាក់បំប៉នស្មារតីសាមគ្គីប្រជាជាតិ និងការយល់ដឹងពីភារកិច្ចពលរដ្ឋវៀតណាម រួម ចំណែកអភិរក្ស និងអភិវឌ្ឍន៍ អក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ កងកម្លាំងនគរបាលបានធ្វើសេនាធិការជូនរដ្ឋអំណាចសហការជាមួយនឹងបណ្តាគណៈ ផ្នែកមានការទាក់ទិន និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិបណ្តាស្រុក ទីក្រុងចលនាបណ្តាវត្តពុទ្ធសាសនាខ្មែរនៅលើភូមិសាស្ត្រខេត្តដែលគ្រប់លក្ខណៈបង្ហាត់បង្រៀន គឺបន្តរក្សាបើកបណ្តាថ្នាក់បង្រៀនអក្សរខ្មែរនៅ រដូវវិស្សមកាលជូនសមណសិស្ស និងសិស្សខ្មែរ ដោយឥតគិតថ្លៃ។ ក្រៅពីការបង្រៀនអក្សរខ្មែរ  ក្នុងបណ្តាវត្តនៅទាំងអប់រំអំពីសីលធម៌ ឯកត្តភាព បុគ្គលិកលក្ខណៈ របៀបរស់នៅ លុះក្នុងដំបូន្មាន និងពិធីសាស្រ្តសំណេះសំណាលការសម្តែង ឥរិយាបថ។ល។ អាស្រ័យហេតុនោះ ស្មារតីរៀន សូត្រ និងចំណេះដឹង សីលធម៌របស់ជនរួមជាតិ ខ្មែរក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍អក្សរសាស្ត្រ ភាសានិយាយ អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើក កម្ពស់។ ជនរួមជាតិខ្មែរមានគំនិតរៀនសូត្រដោយ ខ្លួនឯងដើម្បីអភិរក្សភាសាកំណើត។ ថ្វីត្បិត ការ បង្រៀនអក្សរសាស្ត្រខ្មែរក្នុងកម្រិតបឋមសិក្សា តាមកម្មវិធីរបស់ក្រសួងអប់រំ-បណ្តុះបណ្តាល សំខាន់គឺជួយឱ្យប្អូនៗសិស្សានុសិស្សអំពីលទ្ធភាព ជាសារវន្តអំពីការចេះស្តាប់ ចេះនិយាយ ចេះអាន និងចេះសរសេរអក្សរខ្មែរ។ ចំពោះបណ្តាប្អូនៗ ដែលបោះបង់កម្មវិធីឬមនុស្សធំជាងកម្រិតបឋមសិក្សាគឺត្រូវរៀននៅតាមបណ្តាវត្តក្នុងមូលដ្ឋាន។ គ្រូអាចារ្យថាច់ល្វៀងជាគ្រូបង្រៀនអក្សរសាស្ត្រច្រើនឆ្នាំនៅក្នុងវត្តវិភាគរាជដួងកែវ (ផ្នោរដូង) ឃុំដាយអាង ស្រុកថ្កូវបានឱ្យដឹងថា៖ ការបង្រៀន អក្សរខ្មែរជូនជនរួមជាតិខ្មែររបស់ខ្លួនគឺជាភារកិច្ច របស់អ្នករៀនមុនបង្រៀនបន្តមកឱ្យអ្នករៀនក្រោយ គឺជាប្រពៃណីដ៏យូរមករបស់ជនរួមជាតិខ្មែរ។  ក្នុងមួយឆ្នាំវត្តសុទ្ធតែបានបើកថ្នាក់បង្រៀនក្រៅម៉ោងរៀនអក្សរវៀត និងក្នុងរដូវវិស្សមកាលជូនប្អូនៗដែលចង់រៀនអក្សរសាស្ត្រខ្មែរគឺចូលវត្តដើម្បីរៀន។ 
     ព្រះតេជគុណទ្រឿងវុាំងបៀង ព្រះចៅអធិការវត្ត វត្តវិភាគរាជដួងកែវ (ផ្នោរដូង)ឃុំដាយអាង  ស្រុកថ្កូវ គឺជាវត្តមួយដែលបានបើថ្នាក់បង្រៀន អក្សរសាស្ត្រខ្មែរច្រើនបន្តបន្ទាប់មក ដោយមានប្អូនៗសិស្សានុសិស្សចូលរៀនបានច្រើននេះគឺ ជាការអភិរក្សអក្សរសាស្ត្រខ្មែរព្រះអង្គមានថេរ ដីការឱ្យដឹងថា៖ ការបង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាលនៅតាមបណ្តាវត្តខ្មែរគឺមានតាំងពីយូរមក ហើយក្លាយជាប្រពៃណី និងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្រៀន និងរៀនអក្សរសាស្ត្រខ្មែររបស់កូនប្អូនជនរួមជាតិខ្មែរ។ ក្រៅពីការបង្រៀនអក្សរវត្តនៅទាំងអប់រំខាងសីលធម៌ របៀបរស់នៅ អំពីការយល់ដឹង សីលធម៌លុះក្នុងដំបូន្មាន និងពិធី សាស្រ្តសំណេះសំណាលការសម្តែងឥរិយាបថ។ល។ ឆ្លងតាមនោះជួយឱ្យប្អូនៗសន្សឹមៗនឹងជ្រួតជ្រាប អំពីគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ។ ជនរួមជាតិភាគច្រើន បានចាត់ទុកការរៀនសូត្រអក្សរសាស្ត្រខ្មែររបស់ ខ្លួនគឺជាតម្រូវការសេចក្តីប៉ងប្រាថ្នាដ៏ចាំបាច់ដើម្បី រួមចំណែកអភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណតម្លៃ វប្បធម៌ជនជាតិ។
     លោកហ្វិញវុាំងងី អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវវាយតម្លៃថា៖ ការអភិរក្ស និងអភិវឌ្ឍន៍ អក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរនៅលើភូមិសាស្ត្រស្រុកតែងបានយកចិត្តទុកដាក់ និងបញ្ជាក់ការបង្រៀន និងរៀនបាលីខ្មែរដោយមាន អត្ថន័យយ៉ាងសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ភាសានិយាយ និងអក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរ ពីព្រោះព្រះធម៌ និងវិន័យពុទ្ធសាសនាខ្មែរ សុទ្ធតែប្រើអក្សរបាលី ដូច្នោះជារៀងរាល់ឆ្នាំបណ្តា វត្តខ្មែរសុទ្ធតែមានបើកបណ្តាថ្នាក់បង្រៀនអក្សរ បាលី វិជ្ជាខេមរភាសា ពុទ្ធិកមឋមសិក្សាពុទ្ធិក មធ្យមសិក្សាទុតិយភូមិ។ល។ជាមួយនឹងស្មារតី ទទួលបន្ទុកព្រះចៅអធិការ គ្រូអាចារ្យគ្រប់វត្ត តែងចូលរួមបង្រៀនបណ្តាថ្នាក់បាលីជូនសមណ សិស្សនិងសិស្សជាប្រចាំឆ្នាំសិក្សា។ ការរៀនភាសា អក្សរសាស្ត្រ និងការអភិរក្ស និងអភិវឌ្ឍន៍ អក្សរសាស្ត្រវប្បធម៌របស់ជនរួមជាតិខ្មែររបស់ខ្លួន។
     ភាសានិយាយ និងអក្សរសាស្ត្ររបស់ជនជាតិ ភាគតិចនីមួយៗនៅប្រទេសវៀតណាមនិយាយ រួមនិងសហគមន៍ជនរួមជាតិខ្មែរនិយាយដោយឡែកគឺជាកត្តាមួយស្ថិតក្នុងបណ្តាកត្តាយ៉ាងសំខាន់បង្កជាបណ្តាផលិតផលដែលស្តុកទុកក្នុងបណ្តា តម្លៃវប្បធម៌ សម្ភារ និងស្មារតីរួមចំណែកបង្កើត ជាឃ្លាំងវប្បធម៌រូបី អរូបី ត្រដាងឡើងពោរពេញ ដោយអត្តសញ្ញាណវប្បធម៌របស់សហគមន៍ បណ្តាជនជាតិវៀតណាម។ ហេតុដូច្នោះហើយ ការបង្រៀន និងរៀនអក្សរសាស្ត្រខ្មែរបានរួមចំណែកយ៉ាងសកម្មទៅក្នុងបុព្វហេតុពង្រីកអប់រំ ធានាសន្តិសុខនយោបាយលើកកម្ពស់ប្រជាបញ្ញា អភិរក្សវប្បធម៌ប្រពៃណីដ៏ល្អល្អះរបស់ជនរួមជាតិ ខ្មែរ។ ទន្ទឹមនឹងនោះការបង្រៀន និងរៀនអក្សរ សាស្ត្រជនជាតិភាគតិចពង្រីកបានការយកចិត្តទុកដាក់ និងការចូលរួមពីសហគមន៍ទៅក្នុងបុព្វ ហេតុពង្រីកវិស័យអប់រំ-បណ្តុះបណ្តាល អនុវត្តយ៉ាងសកម្មទៅក្នុងទិន្នាការសង្គមូបនីយកម្មអប់រំ  និងរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅតំបន់ជនជាតិភាគតិច៕   ផាមហើង-រតនា

 

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.