• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេថាញ់បិញ៖ បម្រុងការងារសម័យប្រឡងយកវិញ្ញាបនប័ត្រវិទ្យាល័យឆ្នាំ២០២២ ឲ្យបានរួសរាន់ ម៉ត់ចត់ មុឺងម៉ាត់ និងត្រូវតាមកំណត់

03/06/2022 06:50

សប្តាហ៍កន្លង គណៈចង្អុលការកិច្ចការសម័យប្រឡងយកវិញ្ញាបនប័ត្រវិទ្យាល័យឆ្នាំ ២០២២ ខេត្តត្រាវិញចាត់តាំងអង្គប្រជុំផ្សព្វផ្សាយការងារបម្រុងឲ្យសម័យប្រឡង។ លោក ឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការសម័យប្រឡងធ្វើជាអធិបតីអង្គប្រជុំ។

ក្នុងកិច្ចប្រជុំលើកនេះ លោកថាច់ថ្លាយ នាយករងមន្ទីរអប់រំ-បណ្តុះបណ្តាល របាយការណ៍លទ្ធផលចាត់តាំងសម័យប្រឡងឆ្នាំ ២០២១ ការងារបម្រុងឲ្យសម័យប្រឡងឆ្នាំ ២០២២ លើកឡើងនូវសេចក្ដីកំណត់មួយចំនួនរបស់ក្រសួង​អប់រំ -បណ្តុះបណ្តាល​ស្តីពីការ​ចាត់តាំងសម័យ​ប្រឡង​ឆ្នាំ ​២០២២ សេចក្តី​ព្រាងនៃ​សេច ក្តីសម្រេចចិត្តស្តីពី​ការប្រគល់​ភារកិច្ច​ជាក់ស្តែងដល់បណ្តា​សមាជិកគណៈចង្អុលការសម័យប្រឡង។ តាមរយៈនោះ តំណាងបណ្តា​សមាជិកគណៈចង្អុលការមានយោបល់គបវាល់ជា  ច្រើនជុំវិញបញ្ហាការងារបម្រុងឲ្យសម័យប្រឡង។ ក្នុងនោះ គប្បីធានាមូលដ្ឋានសម្ភារ សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ ធានាការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត ប្រព័ន្ធទំនាក់ទំនង សុវត្ថិភាពអនាម័យគ្រឿងបរិភោគ ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ក្នុងសម័យប្រឡង ឧបត្ថម្ភសិស្សដែលចូលរួមប្រឡង។ល។ ដើម្បីសម័យប្រឡងយកវិញ្ញាបនប័ត្រវិទ្យាល័យឆ្នាំ ២០២២ នៅខេត្តត្រាវិញប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ម៉ឺងម៉ាត់ ត្រូវតាមផែនការដាក់ចេញ។

បណ្តាតំណាងចូលរួមអង្គសន្និបាត។ រូបថត៖ ង៉ុកស្វង

សម័យ​​ប្រឡងយកវិញ្ញាបនប័ត្រ​ឆ្នាំ​ ២០២២ ខេត្តត្រាវិញមាន​មណ្ឌល​ប្រឡង​ ៣១ មណ្ឌល ដោយមានបន្ទប់​ប្រឡង​ចំនួន ៥០៩​ បន្ទប់ (បន្ទប់​ប្រឡងជា​ផ្លូវការ​ ៤១៨ ​បន្ទប់ និង​បន្ទប់​បម្រុង​ ៩១ ​បន្ទប់)។ មានសិស្សចំនួន ៩​.៥0៣ នាក់ចុះឈ្មោះប្រឡង (សិស្សប្រព័ន្ធវិទ្យាល័យ ៨.៦៨៦ នាក់ សិស្សប្រព័ន្ធអប់រំជាប្រចាំ ៤៧0 នាក់ និងសិស្សស្វៃរិន ៤១១ នាក់) កើន ៦៨១ នាក់ បើប្រៀបនឹងសម័យប្រឡងឆ្នាំ ២0២១។ មានសិស្ស ៨.៣៧៨ នាក់ចុះឈ្មោះប្រឡង ដើម្បីបានទទួលស្គាល់រៀនចប់ថ្នាក់វិទ្យាល័យផង ចុះឈ្មោះជ្រើសចូលសាលាមហាវិទ្យាល័យផង។ សិស្ស ៣៤៤ នាក់​ចុះឈ្មោះជ្រើសចូលសាលាមហាវិទ្យាល័យ។ សិស្ស ៧៨១ នាក់ចុះឈ្មោះប្រឡងដើម្បីទទួលស្គាល់បានរៀនចប់ថ្នាក់វិទ្យាល័យ។

ថ្លែងសុន្ទរកថាក្នុងអង្គប្រជុំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ ចង្អុ ការ៖ មន្ទីរអប់រំ និងបណ្តុះបណ្តាល និងសមាជិកចង្អុលការសម័យប្រឡងគប្បីពង្រីកគុណសម្បត្តិ បទពិសោធន៍ល្អក្នុងការចាត់តាំងសម័យប្រឡងកាលពីឆ្នាំមុន សហការអនុវត្តល្អភារកិច្ចដើម្បីបម្រុងឱ្យបានល្អរាល់កិច្ចការជាក់ស្តែងដូចជាមូលដ្ឋានសម្ភារ ធនធានមនុស្សដើម្បីជំនួយការបណ្តាមណ្ឌលប្រឡង បោះពុម្ព ថតចម្លងឯកសារប្រឡង ហ្វឹកហាត់ក្នុងការបម្រុងឲ្យសម័យប្រឡង ការងារស្រង់ពិន្ទុជាដើម ដើម្បីធានាសម័យប្រឡងឲ្យប្រព្រឹត្តទៅដោយសុវត្ថិភាព មានវិធានការជម្នះចំណុចអន់ខ្សោយដែកើតមានកាលពីសម័យប្រឡងឆ្នាំ ២0២១ ។

មន្ទីរអប់រំ និងបណ្តុះបណ្តាល មានភារកិច្ចទទួលខុសត្រូវចំពោះស្ថាប័នអចិន្ត្រៃយ៍នៃគណៈចង្អុលការសម័យប្រឡងទទួលខុសត្រូវទាំងស្រុងចំពោះការងារនៃម័យប្រឡង ប្រញាប់ធ្វើឲ្យបានសម្រេចនូវសេចក្តីសម្រេចចិត្តប្រគល់ភារៈឲ្យសមាជិកគណៈចង្អុលការសម័យប្រឡង។ បណ្តាការងារដែលពាក់ព័ន្ធដល់ការប្រឡង ធ្វើជាបន្ទាន់ ម៉ត់ចត់ ម៉ឺងម៉ាត់តាមសេចក្ដីកំណត់ និងសេចក្ដីណែនាំរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល សមស្របតាមស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន ធានាបានល្អគ្រប់យ៉ាង ក្នុងការចាត់តាំងសម័យប្រឡង។ ពិនិត្យឡើងវិញដោយម៉ត់ចត់មូលដ្ឋានសម្ភារមណ្ឌលប្រឡង កន្លែងស្រង់ពិន្ទុ ប្រព័ន្ធកាមេរ៉ា ជាពិសេសកន្លែងផ្ដិត ថតសម្លងឯកសារប្រឡង ដើម្បីធានាត្រឹមត្រូវតាមពេលវេលា និងសេចក្ដីកំណត់ដែលសួងអប់រំ និងបណ្តុះបណ្តាលកំណត់។ គប្បីយកចិត្តទុកដាក់ចំណុចថ្មីៗមួយចំនួនក្នុងការចាត់តាំងសម័យប្រឡងឆ្នាំ ២០២២ គប្បីសហការយ៉ាងស្អិតល្មួតរវាងសមាជិកគណៈចង្អុលការសម័យប្រឡង បណ្តាស្ថាប័ន អង្គភាពដែលពាក់ព័ន្ធ ដើម្បីបំពេញសម្រេចជោគជ័យភារកិច្ចដែលបានប្រគល់ឲ្យ។ ទន្ទឹមនឹងនោះ ធានាការផ្តល់ព័ត៌មាន និងរបាយការណ៍ឲ្យបានទាន់ពេល ដើម្បីសម័យប្រឡងប្រព្រឹត្តទៅដោយសុវត្ថិភាព ម៉ឺងម៉ាត់ និងសម្រេចបានលទ្ធផលខ្ពស់៕        

ប្រែសម្រួល៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.