23/02/2022 10:31
ថ្នាក់ដឹកនាំសម្ព័ន្ធយុវជនខេត្តជូនបាច់ផ្កាដល់គណៈប្រតិបត្តិការសាខាសម្ព័ន្ធយុវជនអាណត្តិកាលថ្មី។ រូបថត៖ ហុងភុក
មហាសន្និបាតបានបោះឆ្នោតជ្រើសគណៈប្រតិបត្តិការនីតិកាលថ្មីរួមមានសមាជិក ០៣ រូប តំណាងពេញសិទ្ធិ ០២ រូបនិងតំណាងបម្រុង ០១ រូបចូលរួមមហាសន្និបាតថ្នាក់លើ។ អ្នកស្រីង្វៀងធ្វីឡេវជាប់ឆ្នោតឡើងវិញជាលេខាសាខាសម្ព័ន្ធយុវជននៃស្ថាប័នសម្ព័ន្ធយុជនខេត្ត អាណត្តិកាល ២០២២-២០២៤។
អាណត្តិកាល ២០២២-២០២៤ ជាមួយសញ្ញាពេចន៍ “បំណងប្រាថ្នា សាមគ្គី ច្នៃប្រតិដ្ឋ អភិវឌ្ឍន៍” សាខាសម្ព័ន្ធយុវជននៃស្ថាប័នសម្ព័ន្ធយុជនខេត្តដាក់ចេញកម្រិតផែនការ ០៩ យ៉ាង៖ (១ សមាជិក ១០០% បានរៀនសូត្រ ជ្រួតជ្រាបបណ្ដាគោលមាគ៌ា គោលការណ៍ សារាចរ សេចក្ដីសម្រេចចិត្តរបស់បក្ស របស់សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ គោលនយោបាយ ច្បាប់របស់រដ្ឋ។ (២) ក្នុងអាណត្តិកាលអនុវត្តសំណង់ឬកិច្ចការយុវជនតិចបំផុត ០២ សំណង់។ (៣) ចាត់តាំងផ្ដោះប្ដូរ ចងសម្ព័ន្ធមិត្តជាមួយអង្គភាពតិចបំផុ ០១ អង្គភាព រាល់ឆ្នាំចាត់តាំងសហការមួយលើក ជាមួយអង្គភាពសម្ព័ន្ធមិត្ត។ (៤) ក្នុងអាណតិ្តកាល ឧទ្ទេសនាមតិចបំផុតសមាជិកឆ្នើម ០២ រូបឲ្យបក្សពង្រីកបក្ខជន។ (៥) រាល់ឆ្នាំសហការជាមួយសហជីពមូលដ្ឋានចាត់តាំងតិចបំផុតសកម្មភាពកំសាន្ដសប្បាយ ០១ លើកសម្រាប់កុមារជាកូនរបស់កម្មាភិបាល បុគ្គលិក និយោជិត ស្ថាប័ន។ (៦) ក្នុងអាណត្តិកាល ទទួលទំនុកបម្រុងតិចបំផុតសិស្ស ០១ រូបមានស្ថានភាពលំបាកនិងកុមារកំព្រាអាស្រ័យដោយអាសន្នរោគជំងឺកូវីដ-១៩។ (៧)រាល់ឆ្នាំមានតិចបំផុតការ ច្នៃប្រតិដ្ឋ ០២ យ៉ាងរបស់សមាជិកបានក្រុមប្រឹក្សាពិនិត្យទទួលស្គាល់ការច្នៃប្រតិដ្ឋរបស់ស្ថាប័ន ទទួលស្គាល់។ (៨) រាល់ឆ្នាំសមាជិក ១០០% សម្រេចល្អភារកិច្ចដែលបានប្រគល់ឲ្យ ខិតខំដល់ ចុងឆ្នាំមានសមាជិកពី ៩០% ឡើងទៅសម្រេចកិត្តិនាមឆ្នើម។ (៩) រាល់ឆ្នាំ សាខាសម្ព័ន្ធយុវជនខិតខំរក្សាកិត្តិនាមប្រឡងប្រណាំងអង្គភាពសម្រេចឆ្នើមភារកិច្ចអំពីការងារសម្ព័ន្ធយុវជននិងចលនាយុវកុមារ ៕
ប្រែសម្រួល៖ លឺវវូ
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។