• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សេចក្ដីសម្រេចចិត្តលេខ ៥៩/QĐ-TTg៖ រួមចំណែកនាំយកសេចក្ដីសម្រេចចិត្តចូលក្នុងជីវភាពជនរួមជាតិខ្មែរ

28/06/2024 13:09

អនុវត្តសេចក្ដីសម្រេចចិត្តលេខ ៥៩/QĐ-TTg ចុះថ្ងៃទី ១៦/០១/២០១៧ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្ដីពី “ផ្ដល់ជូនព្រឹត្តិបត្រ ទស្សនាវដ្ដីមួយចំនួនដល់តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ តំបន់ជនរួមជាតិដែលលំបាកខ្លាំង” (សេចក្ដីសម្រេចចិត្ត) ។

          គណៈកម្មាធិការប្រជាជនស្រុក បានចង្អុលការបណ្ដាផ្នែកជំនាញ ប្រៃសណីយ៍ស្រុកកូវង៉ាង បែងប្រភេទរួច ផ្ដល់ជូនចំពោះមុខសញ្ញាដែលទទួលផលនៅលើភូមិសាស្រ្ត ៨ ឃុំតំបន់ជនជាតិខ្មែររបស់ស្រុកកូវង៉ាង ជាមួយទស្សនាវដ្ដី កាសែតឥតប្រមូលលុយចំនួន ១០២.២១៨ ឈុត/ក្បាល។ ដោយឡែកក្នុងដំណាក់កាល ២០២១-២០២៣ ស្រុកផ្ដល់ជូន គណៈកម្មាធិការប្រជាជនឃុំ គណៈកម្មការប្រជាជនភូមិ និងមុខសញ្ញាដទៃទៀតចំនួន ៤៥.៤៣២ ឈុត/ក្បាលនៃ ១៦ ប្រភេទ ទស្សនាវដ្ដី​ កាសែត។ ក្នុងនោះ ផ្ដល់ជូនដល់បណ្ដាថ្នាក់បឋមសិក្សាចំនួន ១៧.៧០៣ ឈុតនៃកាសែត ២ ប្រភេទ ផ្ដល់ដល់បណ្ដាសាលាអនុវិទ្យាល័យ ជនជាតិអន្តេវាសិកចំនួន ១១.០៤៦ ឈុតនៃកាសែត ២ ប្រភេទ ផ្ដល់ជូនដល់អ្នកមានប្រជាប្រិយភាព លើភូមិ​សាស្រ្តស្រុកចំនួន ១៦.៨០១ ឈុតរបស់កាសែត ២ ប្រភេទ ផ្ដល់ជូនវត្តខ្មែរចំនួន ២៣ វត្តលើភូមិសាស្រ្តដោយមានកាសែត ទស្សនាវដ្ដីចំនួន ១១.២៣៦ ឈុត/ក្បាលនៃកាសែត ២ ប្រភេទ។

ដោយមានសេចក្ដីសម្រេចចិត្តលេខ ៥៩ ម៉្លោះហើយមានព្រឹត្តិបត្រ កាសែតកាន់តែសម្បូរបែបបម្រើដល់តម្រូវការអានរបស់ព្រះសង្ឃខ្មែរ។

        នៅឃុំញីទ្រឿង ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើន ជារៀងរាល់ឆ្នាំ ឃុំទទួល និងផ្ដល់ព្រឹត្តិបត្រទស្សនាវដ្ដីបណ្ដាប្រភេទជិត ១០.០០០ ឈុត/ក្បាលដល់

ព្រះសង្ឃ ៤ វត្ត អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិចំនួន ៨ រូប សាលាវិទ្យាល័យ ១ កន្លែង សាលាអនុវិទ្យាល័យ ១ កន្លែង សាលាបឋមសិក្សា ២ កន្លែង។ល។ បណ្ដាសាលារៀនតាំងពីកម្រិតមត្តេយ្យដល់អនុវិទ្យាល័យ មានសិស្សភាគច្រើនជាជនជាតិខ្មែរ។

        លោក ឡេថុងញ៉ឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំញីទ្រឿង បានឱ្យដឹងថា៖ កំណត់ឃើញបណ្ដាព្រឹត្តិបត្រ ទស្សនាវដ្ដីមានតួនាទី សំខាន់ក្នុងការនាំយកបណ្ដាសារាចរ សេចក្ដីសម្រេចចិត្ត គោលនយោបាយរបស់បក្ស និងរដ្ឋទៅក្នុងជីវភាព ម៉្លោះហើយមូលដ្ឋានក៏តែងចង្អុលការដល់​បណ្ដាផ្នែកពាក់ព័ន្ធ ក្នុងនោះតួនាទីសំខាន់គឺខាងប្រៃសណីយ៍ទទួលបន្ទុកអនុវត្តល្អសេចក្ដីសម្រេចចិត្ត។ ហេតុនោះ ព្រឹត្តិបត្រ កាសែត ទស្សនាវដ្ដីសុទ្ធតែបានទៅដល់មុខសញ្ញា ជនរួមជាតិទទួលផល ឆ្លើយតបកាន់តែបានល្អប្រសើរជាងសម្រាប់បណ្ដាវត្តដែលបង្កើតបានក្លឹបផ្សព្វផ្សាយ អប់រំច្បាប់ ងាយស្រួលក្នុងការស្រាវជ្រាវបណ្ដាខ្លឹមសារពាក់ព័ន្ធបម្រើឱ្យការងារផ្សព្វផ្សាយ។

        នៅវត្តដំបូកបី ពេលទទួលបានព្រឹត្តិបត្រ ទស្សនាវដ្ដីបានព្រះចៅអធិការប្រគល់ឱ្យព្រះឧទ្ទេសាចារ្យ ថាច់ចន្ទប៊ុនធឿន ជាអង្គទទួលបន្ទុក រៀបចំទុកដាក់នៅកន្លែងសមស្រប បំពេញតម្រូវការអានរបស់ព្រះសង្ឃក្នុងវត្ត ក៏ដូចជាពុទ្ធបរិស័ទចំណុះវត្ត។

ព្រះតេជព្រះគុណ ថាច់ចន្ទប៊ុនធឿន រៀមចំព្រឹត្តិបត្រ កាសែតមួយចំនួនដាក់ទុកកន្លែងដ៏សមគួរ។

        ព្រះឧទ្ទេសាចារ្យ ថាច់ចន្ទប៊ុនធឿន  មានថេរដីកាឱ្យដឹងថា៖ បានព្រះចៅអធិការប្រគល់ភារៈទទួលរៀបចំបណ្ដាព្រឹត្តិបត្រ កាសែត ទស្សនាវដ្ដីដែលប្រៃសណីយ៍ផ្ញើមក អាត្មារៀបចំទុកដាក់កន្លែងសមគួរដើម្បីឱ្យការស្វែងរកអាន ស្រាវជ្រាវខ្លឹមសារមួយចំនួននោះមានភាពងាយស្រួល ។ បណ្ដាព្រឹត្តិបត្រ ទស្សនាវដ្ដី មានខ្លឹមសារជាព័ត៌មានច្រើនជ្រុងជ្រោយសម្រាប់មិត្តអ្នកអាន ក្នុងនោះមានការជួយឱ្យមិត្តអ្នកអាន​យល់បានច្បាស់លាស់ពីគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋជួយឲ្យបណ្ដាមិត្តអ្នកអានដែលចូលចិត្តស្វែងយល់ពីការកត់ត្រាបកប្រែ ឬបកប្រែផ្ទាល់មាត់ពីភាសាវៀត ទៅជាភាសាខ្មែរមានចំណេះដឹងល្អប្រសើរជាង៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.