09/09/2022 06:49
ចូលរួមពិធីនេះ មានលោក ង្វៀងថាញ់ត្វឹង នាយករងមន្ទីរអប់រំ-បណ្តុះបណ្តាល លោកគីមជីហ្វា ប្រធានគណៈកម្មាធិការប្រជាជនស្រុក លោកដ្វងវ៉ាំងយុង ប្រធានការិយាល័យអប់រំ-បណ្តុះបណ្តាលស្រុកយ្វៀងហាយ ថ្នាក់ដឹកនាំគណៈកម្មាធិបក្ស គណៈកម្មាធិការប្រជាជនឃុំឡុងវិញ។ កម្មាភិបាល គ្រូបង្រៀន សិស្សសាលាអនុវិទ្យាល័យឡុងវិញ។ល។
លោកង្វៀងថាញ់ត្វឹង (ខាងស្តាំ) ជូនបណ្ណទទួលស្គាល់ដល់ថ្នាក់ដឹកនាំសាលា។ រូបថត៖ ហ្វិញណូយ
អស់រយៈកាល ២៧ ឆ្នាំ (១៩៩៥-១៩២២) បង្កបង្កើត និងអភិវឌ្ឍ គិតមកទល់ពេលនេះ សាលាអនុវិទ្យាល័យឡុងវិញ មានកម្មាភិបាល គ្រូបង្រៀន ពលករ ៣៧ រូប មានកម្រិតវិជ្ជាគ្រប់សម្បទាសម្រេច ១០០% ត្រូវតាមច្បាប់អប់រំជាធរមាន។ សាលាមានសាខាបក្ស ០១ ដោយមានបក្ខជន ២៤ រូប។
ក្នុងរយៈការកសាង គិតមកទល់ពេលនេះ មូលដ្ឋានសម្ភាររបស់សាលាបានសមរម្យ ជ្រះស្អាត ស្រឡះស្រលួន មាន ២៤ បន្ទប់បានកសាងរឹងមាំ។ ក្នុងនោះ មានបន្ទប់រៀន ១២ បន្ទប់សមត្ថកិច្ច ០៦ បន្ទប់អនុវត្តរូបសាស្រ្ត-បច្ចេកវិទ្យា ០១ បន្ទប់អនុវត្តគីមីសាស្រ្ត-ជីវសាស្រ្ត ០១ បន្ទប់កំព្យូទ័រ ០១ បន្ទប់បង្រៀនភាសាបរទេស ០១ បន្ទប់ឧបករណ៍ចម្រៀង ០១ បន្ទប់គំនូរ ០១ បានធានាគ្រប់គ្រាន់សម្រាប់ការងារបង្រៀន។
បន្ទប់រដ្ឋបាលបានប្រដាប់ម៉ាស៊ីនគ្រប់គ្រាន់ ឧបករណ៍ធានាឲ្យការងារបង្រៀននិងរៀនឆ្លើយតបតាមតម្រូវការអប់រំ-បណ្តុះបណ្តាល។ ទីធ្លាសាលាបានក្រាលបេតុង កសាងរបងជុំវិញ មានដើមឈើបង្កជាម្លប់ត្រជាក់សម្រាប់សិស្សហាត់ប្រាណ ប្រជុំជីវភាព លេងកម្សាន្ត។
ច្រើនឆ្នាំបន្តបន្ទាប់ សាលាបានទទួលស្គាល់សមូហភាពពលកម្មជឿនលឿន ឆ្នាំសិក្សា ២០២០-២០២១ បានប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនទង់ប្រឡងប្រណាំង។ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញចេញសេចក្តីសម្រេចចិត្តលេខ ១៥១៣/QĐ-UBND ទទួលស្គាល់សាលាអនុវិទ្យាល័យឡុងវិញ សម្រេចសម្បទាជាតិកម្រិតទី ១។
មានប្រសាសន៍នៅក្នុងពិធីទទួលបណ្ណនេះ លោកគីមជីហ្វា ប្រធានគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយបានស្ងើចសរសើរស្នាដៃរបស់សមូហភាពគណៈចាងហ្វាង គ្រូបង្រៀន និងឪពុកម្តាយសិស្សសកម្មជាមួយសាលាកសាងសម្រេចសម្បទាជាតិកម្រិតទី ១។ ទន្ទឹមនឹងនោះ ស្នើផ្នែកអប់រំគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានបន្តយកចិត្តទុកដាក់ជាងទៀតចំពោះផ្នែកអប់រំរបស់មូលដ្ឋាន។
នាឱកាសបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ប្រធានគណៈកម្មាធិការប្រជាជនស្រុកស្នើសាលាឲ្យយកចិត្តទុកដាក់អនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បន្តលើកកម្ពស់គុណភាពបង្រៀន។
នៅក្នុងពិធីនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយបានជូនលិខិតសរសើរ ១៨ ច្បាប់ដល់បណ្តាបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការកសាងសាលាសម្រេចសម្បទាជាតិ៕
ប្រែសម្រួល៖ តឹងង៉ុក
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។