27/09/2022 10:08
បណ្ណាល័យមានទំហំជិត ១00 ម៉ែត្រក្រឡា មានសៀវភៅគ្រប់ប្រភេទជាង ១0 ពាន់ក្បាលដូចជា៖ សៀវភៅពុម្ពសម្រាប់សិស្សសាលា (ពីថ្នាក់ទី ១ ដល់ថ្នាក់ ៥) សៀវភៅរឿងនិទានសម្រាប់កុមារ សៀវភៅជំនាញផ្នែកអប់រំ ឯកសារច្បាប់ផ្សេងៗ។ល។ ដើម្បីបានទទួលស្គាល់ជាបណ្ណាល័យទំនើប សាលាបឋមសិក្សា ហ្វាធ្វឹង (អា) បានកសាងបណ្ណាល័យឲ្យគ្រប់សម្បទា ០៥ យ៉ាង តាមសេចក្តីសម្រេចចិត្តលេខ ០១/២០០៤/QĐ-BGDĐTចុះថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០០៤ របស់ក្រសួងអប់រំ និងបណ្តុះបណ្តាល ស្តីពីកែប្រែ បំពេញបន្ថែមនៃសេចក្តីសម្រេចចិត្តលេខ ០១/២០០៣/QĐ-BGDĐTចុះថ្ងៃទី ២ ខែមករា ឆ្នាំ ២០០៣ របស់ក្រសួងអប់រំ និងបណ្តុះបណ្តាលស្តីពីការផ្សព្វផ្សាយសេចក្តីកំណត់អំពីបណ្ណាល័យសាលារៀនសកល។ ចំណុចសំខាន់បំផុតដែលបណ្ណាល័យសាលាបឋមសិក្សា ហ្វាធ្វឹង (អា) សម្រេចបាននោះគឺមានសៀវភៅពុម្ព ទស្សនាវដ្តីជាង ១0 ពាន់ក្បាល ។ ទន្ទឹមនឹងនោះ បណ្ណាល័យបានគណៈកម្មាធិការប្រជាជនស្រុកឧបត្ថម្ភថវិកាក្នុងមួយឆ្នាំ ០២% (ស្មើនឹង ០៨ លានដុង) សម្រាប់ទិញសៀវភៅបន្ថែមសម្រាប់គ្រូបង្រៀន និងសិស្សអាន។ វិនិយោគទិញសម្ភារ ឧបករណ៍ជាច្រើនសម្រាប់ប្រើប្រាស់ក្នុងបណ្ណាល័យដូចជា៖ តុ កៅអី សម្ភារសម្រាប់តុបតែងបណ្ណាល័យឱ្យបានស្អាត សមស្របតាមវ័យរបស់សិស្ស ដើម្បីទាក់ទាញអារម្មណ៍សិស្សឲ្យចូលមកបណ្ណាល័យដើម្បីអានសៀវភៅ។ វិនិយោគទិញកំព្យុទ័រភ្ជាប់អ៊ីនធើណែតសម្រាប់គ្រូបង្រៀន និងសិស្សអានសៀវភៅ online និងតាមដានព័ត៌មានលើប្រព័ន្ធអ៊ីនធើណែត។
អ្នកគ្រូជុងធីធ្វីហាំងចាងហ្វាងសាលាបឋមសិក្សា ហ្វាធ្វឹង អា ចង្អុលការកម្មាភិបាលបណ្ណាល័យចាត់តាំងសកម្មភាពបណ្ណាល័យ។
ប្អូនថាច់ត្រឹងសុធីរាជាសិស្សថ្នាក់ទី ៥/៥ សាលាបឋមសិក្សា ហ្វាធ្វឹង (អា)បានឲ្យដឹង៖ ពេលសម្រាករៀន ឬពេលដែលប្អូនទៅដល់សាលាមុនម៉ោងចូលរៀនប្អូនតែងទៅកាន់បណ្ណាល័យដើម្បីអានសៀវភៅ ឬអានរឿងនិទានរបស់កុមារ។ ដោយសារសៀវភៅបានរៀបមានសណ្តាប់ធ្នាប់ល្អតាមប្រធានបទនីមួយៗ ងាយស្រួលក្នុងការស្វែងរកសៀវភៅសម្រាប់អាន។ ពេលទៅបណ្ណាល័យអានសៀវភៅ ប្អូននៅទាំងបានជួបសំណេះសំណាលជាមួយមិត្តភ័ក្តិដើម្បីចែករំលែកបទពិសោធន៍គ្នាតាមរយៈការអានសៀវភៅ អត្ថបទល្អៗ ជាពិសេសចែករំលែកអំពីគំរូសិស្សល្អ ដើម្បីមិត្តភក្តិយកតម្រាប់តាម។
បំពេញល្អការងារមុខជំនាញផង និងបំពេញល្អការងារជាកម្មាភិបាលបណ្ណាល័យផង អ្នកគ្រូឡឹមធីបាវត្រឹង បង្រៀនមុខវិជ្ជាវិចិត្រសិល្បៈសាលាបឋមសិក្សា ហ្វាធ្វឹង (អា)សំណេះសំណាលថា៖ ខ្ញុំរីករាយ និងចូលចិត្តធ្វើការងារនៅបណ្ណាល័យនេះណាស់។ ពីព្រោះខ្ញុំចូលចិត្តអានសៀវភៅម្ល៉ោះហើយពេលដែលឃើញលោកគ្រូ អ្នកគ្រូ និងសិស្សមកចុះឈ្មោះខ្ចីសៀវភៅយកទៅផ្ទះអាន ឬមកអានសៀវភៅនៅបណ្ណាល័យ ខ្ញុំសប្បាយចិត្តណាស់។
អ្នកគ្រូជុងធីធ្វីហាំងចាងហ្វាងសាលាបឋមសិក្សាហ្វាធ្វឹង អាណែនាំសិស្សអានសៀវភៅ។
ឆ្នាំសិក្សា ២0២២-២0២៣ សាលាបឋមសិក្សា ហ្វាធ្វឹង (អា) មានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិក ៤៩ នាក់។ ក្នុងនោះមានគ្រូបង្រៀន និងបុគ្គលិកខ្មែរ ១០នាក់ មានសិស្សរួមជាង ៨៩០នាក់ (សិស្សខ្មែរជិត ៤០%)។ ជាមធ្យមក្នុងមួយថ្ងៃ ក្រៅពីម៉ោងរៀន មានគ្រូ និងសិស្សជិត ២០០ នាក់មកកាន់បណ្ណាល័យដើម្បីអានសៀវភៅ ប្រើកំព្យុំទ័រស្រាវជ្រាវឯកសារផ្សេងៗលើប្រព័ន្ធអីនធើណែត។ បណ្ណាល័យមានតួនាទីសំខាន់ ជាឃ្លាំងស្តុកទុកចំណេះដឹងទូទៅសម្រាប់គ្រូបង្រៀន និងសិស្សស្រាវជ្រាវ រៀនសូត្រ។ ហេតុនោះកម្មាភិបាល គ្រូបង្រៀន និងសិស្សសាលាបឋមសិក្សា ហ្វាធ្វឹង (អា) តែងមានទម្លាប់ល្អក្នុងការអានសៀវភៅនៅបណ្ណាល័យ រួមចំណែកសាយភាយ “វប្បធម៌អានសៀវភៅ” ទូលំទូលាយនៅបណ្តាសាលារៀន និងសង្គម។
អ្នកគ្រូជុងធីធ្វីហាំងចាងហ្វាងសាលាបឋមសិក្សា ហ្វាធ្វឹង (អា) បានឲ្យដឹង៖ ជាច្រើនឆ្នាំកន្លង សាលាតែងទទួលបានការឧបត្ថម្ភគាំទ្ររបស់មន្ទីរ-ការិយាល័យអប់រំ និងបណ្តុះបណ្តាល និងគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់គណៈតំណាងឪពុកម្តាយសិស្ស និងការចូល រួមចំណែកយ៉ាងសកម្មរបស់គ្រូបង្រៀន បុគ្គលិក និងសិស្សក្នុងការធ្វើអនាម័យ រៀបចំសៀវភៅ បិទលេខកូដ បែងប្រភេទសៀវភៅដើម្បីគ្រូបង្រៀន និងសិស្សងាយស្រួលជ្រើសសៀវភៅសម្រាប់អាន៕
អត្ថបទ‑រូបថត៖ សុជា
គ្រូបង្រៀនថតរូបជាមួយសិស្សសាលា។
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។