• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សាលាបឋមសិក្សាចូវដៀង(អា)៖ អនុវត្តល្អការងារចលនាទិញប័ណ្ណគាំពារសុខាភិបាលជូនសិស្សខ្មែរ

26/04/2022 08:16

សាលាបឋមសិក្សា ចូវដៀង (អា)ឃុំ ចូវដៀង ស្រុកកូវកែជាសាលាដែល មានសិស្សខ្មែរ ៩០%។ ទន្ទឹមនឹងការយកចិត្តទុកដាក់បង្កើនគុណភាពអប់រំ សាលានៅទាំងមានសកម្មភាពជាក់ស្តែងជាច្រើនសម្រាប់សិស្សានុសិស្សដូចជា ចលនាទិញប័ណ្ណគាំពារសុខាភិបាលជូនសិស្សខ្មែរគ្រប់រូបដែលមានស្ថាន ភាពលំបាក។

ដើម្បីចលនាឪពុកម្តាយសិស្សឲ្យទិញប័ណ្ណគាំពារសុខាភិបាលជូនសិស្សសម្រេចអត្រា ១00% តាំងពីដើមឆ្នាំសិក្សា សាលាបឋមសិក្សាចូវដៀង (អា)មានផែនការចាត់ឲ្យកម្មាភិបាល គ្រូបង្រៀន ជាពិសេសគ្រូអចិន្ត្រៃយ៍ ពិនិត្យបញ្ជីរាយនាមសិស្សដែលមានស្ថានភាពលំបាក ដើម្បីរាយការណ៍ជូនគណៈចាងហ្វាងសាលា និងគណៈតំណាងសមាគមឪពុកម្តាយសិស្សអំពីគ្រួសារសិស្សដែលមានស្ថានភាពលំបាកគ្មានលទ្ធភាពទិញប័ណ្ណគាំពារសុខាភិបាល។ គណៈចាងហ្វាងសាលា​សហការជាមួយរដ្ឋ​អំណាចមូលដ្ឋាន ចលនាសប្បុរសជនចូលរួម ឧបត្ថម្ភដោយច្រើនរូបភាពក្នុងនោះមាន​ឧបត្ថម្ភ ទិញប័ណ្ណគាំពារសុខាភិបាលជូនសិស្ស ដើម្បី បង្កលក្ខណៈងាយស្រួលក្នុង​ការថែទាំសុខភាពសិស្សបានល្អ។

អ្នកគ្រូផល្លី (ទី ១ ខាងស្តាំ)ជូនសៀវភៅ និងប័ណ្ណគាំពារសុខាភិបាលដល់ប្អូនមិញតឹម។

អ្នកគ្រូឡេហ្វាងម៉ាយ ចាងហ្វាងសាលាបឋមសិក្សាចូវដៀង (អា)មានប្រ​សាសន៍ថា៖ ដោយ មានលក្ខណៈពិសេសជាសាលាដែលមានសិស្ស​ខ្មែរមករៀន​កុះករដំណាក់កាលត្រៀមចូលឆ្នាំសិក្សាថ្មីជារៀងរាល់ឆ្នាំ សាលាតែងចង្អុលការ​កម្មាភិបាល គ្រូបង្រៀនក្តាប់ស្ថានភាពគ្រួសារ សិស្សម្នាក់ៗឲ្យ​ច្បាស់ដើម្បីមាន​វិធានការឧបត្ថម្ភ ឲ្យបានទាន់ពេល។ ទន្ទឹមនឹងនោះ ត្រូវទំនាក់ទំនងដើម្បីជំរុញទឹកចិត្តឪពុកម្ដាយសិស្សដែលទៅធ្វើការឆ្ងាយ ឱ្យយកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូនៗ ពិសេសគឺការទិញប័ណ្ណគាំពារសុខាភិបាលជូនកូនៗនាដើមឆ្នាំសិក្សា។ ពីព្រោះការទិញប័ណ្ណគាំពារសុខាភិបាល គឺជាសកម្មភាពដ៏ល្អរួមចំណែកក្នុងការថែទាំសុខភាពសិស្សក៏ជាគោលដៅនៃការអប់រំ និងបណ្តុះបណ្តាលសិស្សគ្រប់ជ្រុងជ្រោយដើម្បីឲ្យមានសុខភាពបរិបូណ៌បន្តការរៀនសូត្របានល្អ។

ក្នុងនាមជាគ្រូអចិន្ត្រៃយ៍ រួមជាមួយទឹកចិត្តមេត្តាអាណិតស្រឡាញ់សិស្ស អ្នកគ្រូ ថាច់ធីផល្លី គ្រូអចិន្ត្រៃយ៍ថ្នាក់ទី៥/អាមិនត្រឹមតែចលនាឪពុកម្តាយសិស្ស និងសប្បុរសជនចូលរួមទិញគាំពារសុខាភិបាលជូនសិស្សប៉ុណ្ណោះទេ អ្នកគ្រូនៅទាំងចំណាយប្រាក់របស់ខ្លួនផ្ទាល់ដើម្បីទិញប័ណ្ណគាំពារសុខាភិបាល សៀវភៅពុម្ពជូនសិស្សដែលមានស្ថានភាពលំបាកខ្លាំងទៀត ផង។ ឆ្នាំសិក្សា ២០២១-២០២២ អ្នកគ្រូ ផល្លី ទិញប័ណ្ណគាំពារសុខាភិបាលបាន ០២ ប័ណ្ណ និងសៀវភៅពុម្ព ០២ ឈុត ជូនសិស្ស ០៤ នាក់ដែលមានស្ថានភាពលំបាកខ្លាំង គិត ជាទឹកប្រាក់ជិត ០១ លានដុង។ អ្នកគ្រូផល្លី ឲ្យដឹងថា៖ មានឪពុកម្តាយខ្លះ ដោយសារស្ថាន ភាពលំបាកទើបទៅធ្វើការឆ្ងាយ ហើយដំណាក់កាលនោះក៏ជួបនឹងអាសន្នរោគរាតត្បាត រកការងារធ្វើមិនបានគ្មានប្រភពចំណូល ជីវភាពកាន់តែជួបការលំបាកជាងទៀត។ ដូច្នោះហើយពេលខ្ញុំរំលឹកដល់ការ​រៀនរបស់កូនៗ ក្នុងឆ្នាំសិក្សាថ្មី ត្រូវ​ទិញ​សៀវភៅ ទិញប័ណ្ណគាំពារ​សុខាភិបាលជាដើម គាត់ច្រើននិយាយថាចង់​ឲ្យ​កូន​សម្រាករៀនមួយ​ឆ្នាំ។ ខ្ញុំអាណិតគាត់ណាស់ ពេលឮគាត់ និយាយដូច្នោះ។ ម្ល៉ោះហើយ ខ្ញុំក៏សន្សំសំចៃឧបត្ថម្ភប្អូនៗបានខ្លះ ពីព្រោះខ្ញុំអាណិតប្អូនៗមិនចង់ឲ្យប្អូនៗសម្រាករៀនមួយឆ្នាំឡើយ។

សិស្សសាលាបឋមសិក្សចូវដៀង (អា)។

ប្អូនថាច់មិញតឹម សិស្សថ្នាក់ទី ៥/អា ជាសិស្សម្នាក់ក្នុងចំណោមសិស្ស 0៤ នាក់ ដែលមានស្ថានភាពលំបាកខ្លាំង។ ឪពុក​ប្អូនទៅធ្វើការយួរកំបោរ ប្រាក់​ចំណូល​មិនទៀងទាត់។ ម្តាយ នៅផ្ទះមើលថែកូនប្អូន ២ នាក់។ បងស្រីមិញតឹមកំពុងរៀនថ្នាក់ទី ៦។  ស្ថានភាពគ្រួសារ មិញតឹមជួបការលំបាកខ្លាំងរកប្រាក់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃពិបាកណាស់ទៅហើយ ធ្វើ ម្តេចមានលទ្ធភាពទិញប័ណ្ណគាំពារសុខាភិបាលទិញសៀវភៅពុម្ពសម្រាប់កូនពីរនាក់ទៅរៀន ម្ល៉ោះហើយ ទើបឪពុកម្តាយប្អូនចង់ឲ្យប្អូនសម្រាករៀនមួយឆ្នាំ។ យល់អំពីស្ថានភាពនោះ អ្នកគ្រូ ផល្លី ក៏ឧបត្ថម្ភប្រាក់ទិញសៀវភៅពុម្ព និងប័ណ្ណគាំពារសុខាភិបាលជូនប្អូនមិញតឹម។ ប្អូនសូម​អរគុណអ្នកគ្រូអចិន្ត្រៃយ៍​យ៉ាងជ្រាលជ្រៅ។ ប្អូន​សន្យាថានឹងខិតខំ​រៀនសូត្រឲ្យ​បានល្អ ដើម្បី​កុំ​ឲ្យ​លោកគ្រូ​ អ្នកគ្រូ ជាពិសេស​អ្នកគ្រូអចិន្រ្តៃយ៍ខកបំណងឡើយ។

ឆ្នាំសិក្សា ២0២១-២0២២ សាលាបឋមសិក្សាចូវដៀង (អា)មានសិស្ស ៤៩៤ នាក់ (សិស្សខ្មែរ ៩0%) ក្នុងនោះមានសិស្សក្រីក្រ ១0% ទទួលរបបគាំពារសុខាភិបាលរបស់រដ្ឋ សិស្ស ៩0% ឪពុកម្តាយត្រូវទិញប័ណ្ណគាំពារសុខាភិបាលឲ្យកូនៗ។ ក្នុងនោះមានសិស្ស ២០% មានស្ថានភាពលំបាក។ ដើម្បីចូលរួមចែករំលែកការលំបាកជាមួយឪពុកម្តាយសិស្សដែលមានស្ថានភាពលំបាក គណៈចាងហ្វាងសាលាចលនាកម្មាភិបាល គ្រូបង្រៀន និងសប្បុរសជនចូលរួមឧបត្ថម្ភទិញប័ណ្ណគាំពារសុខាភិបាល ៨០ ប័ណ្ណ សៀវភៅពុម្ព ១០ ឈុត និងសៀវភៅសរសេរ ៥.០០០ ក្បាល សម្រាប់ឧបត្ថម្ភសិស្សដែលមានស្ថានភាពលំបាក៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.