03/03/2023 08:12
ឆ្នាំ ២០១៨ សមាគមនារីភូមិបាស្រែ (អា) បានកសាងទម្រង់ "ស្អាតពីផ្ទះ ចេញដល់ផ្លូវ"។ ដោយពិនិត្យឃើញមានប្រសិទ្ធភាព ឆ្នាំ ២០១៩ សមាគមសហព័ន្ធន៍នារីឃុំ លឿងហ្វាក៏ជ្រើសទម្រង់នេះពង្រីកទូលំទូលាយ នៅបណ្តាភូមិ ក្នុងឃុំ។ តាំងពីបង្កើតរហូតមកទល់បច្ចុប្បន្ន ទម្រង់ "ស្អាតពីផ្ទះចេញដល់ផ្លូវ " របស់សាខាសមាគមនារីភូមិបាស្រែ (អា) បានចុះឈ្មោះទទួលរ៉ាប់រងបោសសម្អាតផ្លូវទាំងអស់ក្នុងភូមិ សរុបប្រវែងជាង ៣.០០០ ម៉ែត្រ ធានាឲ្យបានខៀវ -ជ្រះ -ស្អាត ។
សាខាសមាគមនារីភូមិបាស្រែ (អា) មានសមាជិកា ៩២ នាក់ក្នុងនោះ មាន សមាជិកាខ្មែរ ៨០%។ ទម្រង់ "ស្អាតពីផ្ទះចេញដល់ផ្លូវ " នេះធ្វើសកម្មភាពជារៀងរាល់ថ្ងៃអាទិត្យ និងបណ្តាថ្ងៃដែលសាខាសមាគមប្រជុំជីវភាពប្រចាំខែរួច សមាជិកាចូលរួមបោសសម្អាតបរិស្ថានតាមផ្លូវក្នុងភូមិ និងតំបន់ផ្សារបាស្រែ។
ប្រជាជនភូមិបាស្រែ(អា) ដាក់សំរាមត្រង់កន្លែងកំណត់។
បងស្រី ស៊ើងធីថាញ់ សមាជិកាសាខាសមាគមនារីភូមិ បាស្រែ (អា) បានឲ្យដឹងថា ៖ ទម្រង់ "ស្អាតពីផ្ទះចេញដល់ផ្លូវ "មិនត្រឹមតែសមាជិកាចូលរួមយ៉ាងសកម្មប៉ុណ្ណោះទេ តាមការសង្កេតរបស់ខ្ញុំ ពេលដែលសាខាសមាគមចលនាចេញទ័ព បោសសម្អាត ក៏មានបងប្អូន ពូមីង និងប្រជាជនក្នុងភូមិចេញមកចូលរួមបោសសម្អាត ដាំផ្កាតាមផ្លូវក្នុងភូមិ ទៀតផង។
លោកមា សឺនហៀង ប្រជាជននៅភូមិបាស្រែ (អា) ជាអ្នកផ្សារភ្ជាប់នឹងចលនា "ស្អាតពីផ្ទះចេញដល់ផ្លូវ "របស់សាខាសមាគមនារីភូមិ។ លោកមាហៀង សំណេះសំណាល៖ ភូមិបាស្រែ (អា) មានផ្សារ បាស្រែ និងជាតំបន់នៅជាប់នឹងតំបន់ទេសចរណ៍រមណីយដ្ឋានគូស្រះស្រី ម្ល៉ោះហើយ ប្រជាជនត្រូវបង្កើនការយល់ដឹង និងចូលរួមការពារបរិស្ថានឲ្យបានស្រស់ស្អាតជានិច្ច។ ខ្ញុំយល់ឃើញថា ការពារបរិស្ថានជាការងាររួមរបស់ប្រជាជនទាំងមូល មិនត្រឹមតែជាការងាររបស់បងប្អូននារីប៉ុណ្ណោះទេ។ ដូច្នោះហើយពេលសាខាសមាគមនារីភូមិចលនាឲ្យចូលរួមបោសសម្អាតតាមផ្លូវ ក៏ដូចជាដាំផ្កា ខ្ញុំស្ម័គ្រចិត្តចូលរួមជានិច្ច។
បងស្រី វិញធីហុងបេវ ប្រធានសមាគមនារីឃុំ លឿងហ្វាមានប្រសាសន៍ថា៖ ទម្រង់"ស្អាតពីផ្ទះចេញដល់ផ្លូវ "របស់សាខាសមាគមនារីភូមិ បាស្រែ (អា) ជាទម្រង់ចង្អុលការរបស់សមាគមនារីឃុំ និងបានពង្រីកទូលាយនៅបណ្តាសាខាសមាគមនារីភូមិដទៃអនុវត្តតាមបានល្អ។ កាលទើបបានជ្រើសជាទម្រង់ចង្អុលការ យើងខ្ញុំបានប្រជុំពិគ្រោះយោបល់ និងប្រគល់ភារៈជូនសមាជិកាស្នូលដើម្បីផ្សព្វផ្សាយ ចលនាមាជិកា និងប្រជាជនឲ្យចូលរួម។ ទន្ទឹមនឹងនោះ យើងខ្ញុំបានចលនាបងប្អូននារីឱ្យអប់រំកូនចៅក្នុងគ្រួសារ បង្កើនការយល់ដឹង អនាម័យបរិស្ថាន ផ្ទះសម្បែងឱ្យបានស្អាត និងចូលរួមការពារបរិស្ថានបរិវេណផ្ទះ ស្អាត ធានាឱ្យបានខៀវ-ជ្រះ-ស្អាតជានិច្ច។
ដោយមានវិធីសាស្រ្តធ្វើយ៉ាងសកម្ម ច្នៃប្រតិដ្ឋទម្រង់ "ស្អាតពីផ្ទះចេញដល់ផ្លូវ "របស់សាខាសមាគមនារីភូមិ បាស្រែ (អា) នាំមកនូវផលប្រយោជន៍ជាក់ស្តែង។ ជាលទ្ធផល មានគ្រួសារសមាជិកា ៩២/៩២ បានទទួលស្គាល់ជាគ្រួសារគ្មាន ០៥ យ៉ាងស្អាត ០៣ យ៉ាង៕
អត្ថបទ‑រូបថត៖ សុជា
ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។