• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ស្រុកថ្កូវ៖ បណ្ដាវត្តខ្មែរចាប់ផ្ដើមបើកថ្នាក់ពុទ្ធិកមធ្យមសិក្សា

22/05/2022 07:41

បន្ទាប់អំពីចាត់តាំងមហាបុណ្យពិសាខបូជានៅថ្ងៃពេញបូណ៌មីខែពិសាខបណ្ដាវត្តខ្មែរលើភូមិសាស្រ្តស្រុកថ្កូវ ដែលគ្រប់លក្ខណៈតាមការកំណត់របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ស្រុកតែងចាត់តាំងបើកថ្នាក់រៀនបម្រើដល់តម្រូវការរៀនសូត្ររបស់សមណសិស្ស សិស្សកូនចៅរបស់ជនរួមជាតិខ្មែរ។

ក៏ដូចជាបណ្ដាវត្តដទៃដែរ ឆ្នាំសិក្សា​ ព.ស.  ២៥៦៦ វត្តសាលាពិភក្ការាម(តាសឹក) ឃុំឡុងហ៊ីប ស្រុកថ្កូវ បើកថ្នាក់ពុទ្ធិកសិក្សាបាន ២ ថ្នាក់រួមមាន៖ ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ និងពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ ដោយមានសមណសិស្ស‑សិស្សជាង ៣០ អង្គ‑រូប​ចូលរៀន។ ព្រះតេជគុណលឺស្មិត ព្រះចៅអធិការវត្តសាលាពិភក្ការាម(តាសឹក)មានសង្ឃដីកាឱ្យដឹងថា៖ ការបើកបណ្ដាថ្នាក់ពុទ្ធិកសិក្សាបានក្លាយជាទំនៀមមួយរបស់វត្តក្នុងរយៈពេលជាច្រើនឆ្នាំកន្លង។  ឱ្យតែក្រោយពីចាត់តាំងពិធីបុណ្យពិសាខបូជានាថ្ងៃពេញបូណ៌មីរួច សមណសិស្ស‑សិស្សតែងមូលមកជួបជុំដើម្បីចូលរៀនថ្នាក់ពុទ្ធិកសិក្សា។ ដើម្បីធានាឱ្យការបង្ហាត់បង្រៀនបណ្ដាវិញ្ញាសាថ្នាក់ពុទ្ធិកសិក្សា វត្តនៅទាំងនិមន្តព្រះធម្មាចារ្យ ឧទ្ទេសាចារ្យនៃវត្តមួយចំនួនមកចូលរួមបង្ហាត់បង្រៀនទៀត​ផង។ ក្រៅពីបើកបណ្ដាថ្នាក់ពុទ្ធិកមធ្យមសិក្សាបង្រៀនសមណសិស្ស‑សិស្ស វត្តនៅទាំងត្រៀមបម្រុងបណ្ដាសម្ភារចាំបាច់ដើម្បីទទួលប្អូនៗមករៀនថ្នាក់ខេមរភាសានៅរដូវវិស្សមកាលពីសាលាសកលទៀតផង។  តាមការគ្រោង វត្តនឹងបើកថ្នាក់វិជ្ជាខេមរភាសាពី ៤‑៥ ថ្នាក់ ក្នុងឱកាសវិស្សមកាលទទួលប្អូនៗប្រមាណ ១៥០ រូបចូលរៀននៅពេលខាងមុខ។

ម៉ោងរៀនថ្នាក់ពុទ្ធិកមធ្យមសិក្សារបស់សមណសិស្ស‑សិស្សនៅវត្តតាសឹក។

វត្តសាលាពិភក្ការាម(តាសឹក) ជាវត្តមួយស្ថិតនៅក្បែរសាលាវិទ្យាល័យឡុងហ៊ីប ងាយស្រួលសម្រាប់បណ្ដាសមណសិស្ស‑សិស្សស្នាក់នៅដើម្បីបានសិក្សាទាំងផ្នែកសកល ទាំងថ្នាក់ពុទ្ធិកសិក្សានៅក្នុងវត្ត។ ប្អូនថាច់ធីស្រៀង នៅភូមិអញ្ចាញ់ (ឃុំឡុងហ៊ីប) ជាសិស្សថ្នាក់ទី ១០ សាលាវិទ្យាល័យឡុងហ៊ីបបានឱ្យដឹងថា៖ ដោយមានបំណងរៀនសូត្រចំណេះដឹងផ្នែកសកល និងពុទ្ធិកសិក្សា ម៉្លោះហើយប្អូនតែងឆ្លៀតពេលរៀនផ្នែកសកលនៅសាលារួច ប្អូនចូលរៀននៅវត្តទៀត។ ដោយអាស្រ័យបានព្រះចៅអធិការ គ្រូបង្រៀនបង្កលក្ខណៈឲ្យ ទើបប្អូនមានជំនឿលើខ្លួនឯងក្នុងការរៀនសូត្រ។ ប្អូនខិតខំរៀនសូត្រឱ្យបានល្អទាំងផ្នែកសកល និងពុទ្ធិកសិក្សាដើម្បីសមស្របតាមក្ដីប្រាថ្នារបស់ឪពុកម្ដាយ និងបំណងរបស់គ្រូបង្រៀន។

ក្រៅពីបង្កលក្ខណៈឲ្យប្អូនថាច់ធីស្រៀង និងសិស្សានុសិស្សដទៃទៀតមានភាពងាយស្រួលក្នុងការរៀនសូត្រ វត្តនៅទាំងគិតគូរអប់រំអំពីសីលធម៌ របៀបរស់នៅ​ និងប្រជុំជីវភាពប្រចាំថ្ងៃសម្រាប់ប្អូនៗទៀតផង។ ទន្ទឹមនឹងនោះតាមដាន បើសិនមានសិស្សមានសំដីសំដៅឫកពាខុសឆ្គងពី លក្ខន្តិកវត្ត លក្ខន្តិកសាលា និងសេចក្ដីកំណត់របស់មូលដ្ឋានក្នុងការរៀនសូត្រ ប្រជុំជីវភាពនោះ ព្រះចៅអធិការនឹងសហការជាមួយគ្រូបង្រៀនអចិន្ត្រៃយ៍តែងដាស់តឿនក្រើនរំលឹក។ ប្រការនោះកាន់តែធ្វើឱ្យប្អូនចង់បានផ្សារ​ភ្ជាប់នឹងការរៀនសូត្រនៅវត្តនេះបានយូរអង្វែង។

ក្នុងឆ្នាំសិក្សា ២០២១‑២០២២ មានសមណសិស្សចំនួន ៧ អង្គកំពុងរៀនសាលាអនុវិទ្យាល័យ វិទ្យាល័យឃុំឡុងហ៊ីប។ ព្រះតេជគុណ លឺស្មិត មានសង្ឃដីកាឱ្យដឹងបន្ថែមទៀតថា៖ វត្តតែងត្រៀមរាល់លក្ខណៈទទួលសមណសិស្ស‑សិស្សមកសុំស្នាក់អាស្រ័យរៀនសូត្រនៅក្នុងវត្ត ពីព្រោះបំណងរបស់វត្តគឺមានការរួមចំណែកក្នុងការបណ្ដុះបណ្ដាលបច្ឆាជន។ វត្តលៃលកកន្លែងស្នាក់នៅ ហូបចុក បើសិនប្អូនៗរៀននៅសាលាសកលពេលព្រឹក លុះអស់ម៉ោងរៀនមកហូបចុក រួចសម្រាកនៅវត្ត ដល់ពេលរសៀលបន្តការសិក្សាថ្នាក់ពុទ្ធិកសិក្សានៅក្នុងវត្តទៀត។

ម៉ោងរៀនថ្នាក់ពុទ្ធិកមធ្យមសិក្សារបស់សមណសិស្ស‑សិស្សនៅវត្តតាសឹក។

ជារៀងរាល់ឆ្នាំ ក្នុងរដូវវិស្សមកាលពីសាលាពុទ្ធិកសិក្សា(អំឡុងពេលប្រហែលពីខែមាឃដល់ខែចេត្រ) វត្តតែងចាត់តាំងថ្នាក់រៀនអប់រំវិស្សមកាលដើម្បីពង្រឹងចំណេះដឹងសម្រាប់សមណសិស្ស។ ទង្វើនោះក៏ដើម្បីបង្កប្រភពសមណសិស្សសម្រាប់បណ្ដាថ្នាក់ពុទ្ធិកមធ្យមសិក្សានៅក្នុងវត្ត និងវត្តនានាលើភូមិសាស្រ្តសមស្របជាមួយចំណេះរៀនសូត្ររបស់សមណសិស្ស‑សិស្ស។ អាស្រ័យទទួលប្អូនពីកន្លែងនានាមកស្នាក់អាស្រ័យរៀនសូត្រ វត្តក៏កសាងបានកន្លែងសម្រាប់ដាក់យានជំនិះ ដើម្បីជួយឱ្យបណ្ដាមធ្យោបាយដែលចូលមកក្នុងវត្តមានរបៀបរៀបរយល្អប្រសើរជាង ទន្ទឹងនឹងនោះធានាសុវត្ថិភាពបណ្ដាមធ្យោបាយរបស់ប្អូនៗ។

ក្នុងឆ្នាំសិក្សាពុទ្ធសករាជ ២៥៦៦ វត្តសាលាពិភក្ការាម(តាសឹក) បានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកអនុញ្ញាតឱ្យប្រឡងបញ្ចប់ឆ្នាំសិក្សារួមបណ្ដាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិថ្នាក់ស្រុក(ទី ១ និងទី ៣)។ ទន្ទឹមជាមួយការបើកថ្នាក់រៀនសម្រាប់សមណសិស្ស‑សិស្ស​វត្តក៏ត្រៀមបម្រុងល្អបណ្ដាមូលដ្ឋានសម្ភារសម្រាប់សម័យប្រឡង។ សង្ឃឹមជាក់ថា ការត្រៀមបម្រុង ការយកព្រះទ័យទុកដាក់របស់ព្រះចៅអធិការ ការរួបរួមសាមគ្គីរបស់គណៈអារាមាភិបាល និងពុទ្ធបរិស័ទវត្តតាសឹក មិនត្រឹមតែជួយឱ្យការងារអប់រំសម្រេចបានលទ្ធផលខ្ពស់ឡើយ នៅទាំងចាត់តាំងសម័យប្រឡងពុទ្ធិកមធ្យមសិក្សាពុទ្ធសករាជ ២៥៦៦ ទទួលបានជោគជ័យល្អប្រសើរទៀតផង៕

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.