• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមអតីតយុទ្ធជនស្រុកកូវកែ៖ សកម្មភាពជាក់ស្តែងជាច្រើនដើម្បីចូលរួមជ្រោមជ្រែងទិវាបរិស្ថានពិភពលោក

03/06/2022 06:44

ចូលរួមជ្រោមជ្រែងទិវាបរិស្ថានពិភពលោកថ្ងៃទី ០៥ ខែមិថុនាឆ្នាំ ២0២២ ដោយមានប្រធានបទ “ផែនដីមានតែមួយ” សមាគមអតីតយុទ្ធជនស្រុកកូវកែបានកសាងផែនការចាត់តាំងសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ចេញទ័ពអនាម័យបរិស្ថានដាំដើមឈើប្រមូលនិងវិនិច្ឆ័យកាកសំណល់។ជំរុញមាំការងារផ្សព្វផ្សាយបម្រាមមិនឲ្យប្រើថង់កៅស៊ូនិងផលិត ផលជ័រប្រើបានតែម្តងផលិតនិងប្រើប្រាស់បណ្តាផលិតផលនិងសេវាកម្មដែលមិនជះឥទ្ធិពលដល់បរិស្ថាន។ល។

លោក ឡេហ្វាងអាយ ប្រធានសមាគមអតីតយុទ្ធជនស្រុកកូវកែបានឲ្យដឹងថា៖ទិវាបរិស្ថានពិភពលោកឆ្នាំ ២0២២ បានកម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ(UNEP) បំផុសចលនាដោយមានប្រធានបទ“ផែនដីមានតែមួយ”ដើម្បីបង្ហាញពីខ្លឹមសារអនុសាសន៍ចូលរួមកសាងរបៀបរស់នៅស្ថិរភាពសម្របសម្រួលតាមធម្មជាតិប្រើប្រាស់ធនធានធម្មជាតិពហុសណ្ឋានជីវសាស្រ្ត និងសម្របសម្រួលតាមអាកាសធាតុប្រែប្រួលតាមរយៈគោលនយោបាយសកម្មភាពឆ្ពោះទៅកាន់របៀបរស់នៅជ្រះស្អាតជាងទៀត។ តាមរយៈនោះ ក្នុងខែមិថុនា ឆ្នាំ ២0២២ សមាគមបានផ្តុំការងារផ្សព្វផ្សាយខ្លឹមសារសំខាន់ៗដូចជា៖ ផ្សព្វផ្សាយបណ្តាវិធានការដើម្បីកែលម្អគុណភាពបរិស្ថានការពារសុខភាពប្រជាជនពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថានសម្របសម្រួលនឹងអាកាសធាតុប្រែប្រួលចលនាសមាជិកនិងប្រជាជនឱ្យចូលរួមប្រមូលបែងប្រភេទ វិនិច្ឆ័យកាកសំណល់សំរាមជ័រនៅនឹងកន្លែងចាត់តាំងចេញទ័ពអនាម័យបរិស្ថានដាំដើមឈើ។ល។

ប្រជាជនឃុំចូវដៀង​ចូលរួមអនាម័យបរិស្ថាន។

ចូលរួមជ្រោមជ្រែងទិវាបរិស្ថានពិភពលោកនិងខែសកម្មភាពដើម្បីបរិស្ថានឆ្នាំ ២0២២ សមាគមអតីតយុទ្ធជនស្រុកបានកសាងផែនការជាក់ស្តែង ដើម្បីចង្អុលការសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងស្រុកចាត់តាំងបណ្តាសកម្មភាពជាក់ស្តែងដើម្បីចូលរួមជ្រោមជ្រែងទិវាបរិស្ថានពិភពលោកឆ្នាំ ២0២២។ តាមរយៈនោះ សមាគមអតីតយុទ្ធជនឃុំចូវដៀងស្រុកកូវកែបានផ្សព្វផ្សាយ អនុវត្តសកម្មភាពជាក់ស្តែងជាច្រើនក្នុងការងារការពារបរិស្ថានដូចជា៖ ផ្សព្វផ្សាយចលនាប្រជាជនបង្កើនការយល់ដឹងអំពីការផលិតកសិកម្មភ្ជាប់ជាមួយនឹងការពារបរិស្ថានអាទិភាពប្រើប្រាស់សម្ភារដែលមិនជះឥទ្ធិពលដល់បរិស្ថាន។ មានដំណើរការចាត់តាំងប្រមូល បែងប្រភេទ វិនិច្ឆ័យកាកសំណល់នៅនឹងកន្លែងពង្រីកទម្រង់ប្រសិទ្ធភាពនៅក្នុងសហគមន៍ប្រជាជន។ល។

លោកស៊ើងឡឹម ប្រជាជននៅភូមិអូរទទឹងអា ឃុំចូវដៀងបានឲ្យដឹងថា៖ បច្ចុប្បន្នផ្លូវថ្នល់ជនបទរដ្ឋវិនិយោគសាងបានស្អាតស្អំតភ្ជាប់ពីភូមិមួយទៅភូមិមួយសម្រាប់ប្រជាជនធ្វើដំណើរនិងដឹកជញ្ជូនមុខទំនិញបានងាយស្រួល។ ឃើញដងផ្លូវបានស្អាតរួមជាមួយនឹងសមាជិកអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយអំពីការងារការពារបរិស្ថានផងនោះ ញ៉ាំងឲ្យខ្ញុំយល់ច្បាស់អំពីការងារការពារបរិស្ថានប្រសិនបើមានអ្នកដំណើរចោលសំរាមតាមដងផ្លូវឬពេលមានមែកឈើដុះស៊ុមទ្រុមបាំងផ្លូវខ្ញុំក៏ឆ្លៀតពេលរួមជាមួយមាមីងក្នុងភូមិ និង​មិត្តភក្តិ​របស់​ខ្ញុំ​ កាប់ឆ្ការ បោស​សម្អាតផ្លូវ។ ទោះបីខ្ញុំទៅធ្វើការងារយួរកំបោរជារៀងរាល់ថ្ងៃក្តី ប៉ុន្តែខ្ញុំក៏ឆ្លៀតពេលថ្ងៃសម្រាកការងារចូលសម្អាតផ្លូវជាមួយមាមីងក្នុងភូមិដែរ។ ប្រសិនបើសប្តាហ៍ណាខ្ញុំរវល់ការងារសំខាន់មិនចូលរួមបានខ្ញុំក៏ស្ម័គ្រចិត្តគបវាល់ប្រាក់ដើម្បីទិញទឹកផឹកជូនមាមីងដែលចូលរួមអនាម័យបរិស្ថានផងដែរ។

លោកស៊ើងខើយ ប្រធានសមាគមអតីតយុទ្ធជនឃុំចូវដៀងបានឲ្យដឹងថា៖ សមាជិកសមាគមអតីតយុទ្ធជនឃុំជាង ២៥០ នាក់និងប្រជាជនរួមក្នុងឃុំចូវដៀងតែងបង្កើនការយល់ដឹងអំពីការរក្សាអនាម័យបរិស្ថាន។ បច្ចុប្បន្នមិនត្រឹមតែទិវាបរិស្ថានពិភពលោកប៉ុណ្ណោះទេបណ្តាសកម្មភាពការពារបរិស្ថានបានក្លាយជាទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទាំងមូលរួចហើយ។ ម្ល៉ោះហើយទោះបីថ្ងៃធម្មតាមានការមមាញឹកនឹងការងារក៏ដោយប៉ុន្តែនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យមាមីងក្នុងឃុំតែងឆ្លៀតពេលចូលរួមអនាម័យបរិស្ថាននៅតាមភូមិបានល្អ។ ជាពិសេសក្លឹបបរិស្ថាននៃសាខាសមាគមអតីតយុទ្ធជនបណ្តាភូមិក៏ធ្វើសកម្មភាពមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ ដើម្បីមាមីងបង្កើនស្មារតីទទួលខុសត្រូវក្នុងការងារការពារបរិស្ថាន។

អំពីខ្លឹមសារ អនុសាសន៍ទិវាបរិស្ថានពិភពលោកឆ្នាំ ២០២២ លោកឡេហ្វាងអាយប្រធានសមាគមអតីតយុទ្ធជនស្រុកកូវកែបានឲ្យដឹងបន្ថែមថា៖ ខ្លឹមសារនៃទិវាបរិស្ថានពិភពលោកគឺ ដើម្បីអំពាវនាវ​ប្រទេស​នីមួយៗ​ចូល​រួម​ធ្វើ​សកម្មភាព​ជាក់ស្តែងដើម្បី​ធម្មជាតិនិង​ផែនដី។ ដើម្បីរួមចំណែកអនុវត្តល្អប្រធានបទ “ផែនដីមានតែមួយ” យើងទាំងអស់គ្នាគប្បីធ្វើការងារជាក់ស្តែងណានីមួយតាំងពីការងារប្រចាំថ្ងៃដូចជា៖ បោសសម្អាតបរិស្ថានប្រមូលសំ រាមធានាធ្វើឱ្យផ្លូវថ្នល់បានជ្រះស្រឡះ និងស្រស់ស្អាតជានិច្ច៕  

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.