• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមអតីតយុទ្ធជនឃុំចូវដៀង៖ សមាជិកឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ច

18/04/2022 10:26

អាណត្តិកាល ២០១៧ ២០២២ សមាគមអតីតយុទ្ធជនឃុំចូវដៀង (ស្រុកកូវកែ) កំណត់ច្បាស់ថា ដោះស្រាយការងារធ្វើ កាត់បន្ថយភាពក្រីក្រគឺជាភារកិច្ចសំខាន់ និងត្រូវអនុវត្តជារឿយៗដើម្បីជំរុញស្មារតីសមាជិក បញ្ជាក់អំពីស្មារតីខ្លួនទីពឹងខ្លួន សាមគ្គីជួយគ្នាពង្រីកសេដ្ឋកិច្ចដើម្បីរួចផុតពីភាពក្រីក្រស្ថិរភាព។ល។សមាគម ចូលរួមយ៉ាងសកម្ម និងអនុវត្តមានប្រសិទ្ធភាពបណ្តាកម្មវិធីពង្រីកសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។ឆ្លងតាមរយៈនោះ ដល់ចុងឆ្នាំ ២០២១ ចូវដៀង គ្មាននៅសមាជិកអតីយុទ្ធជនក្រីក្រទៀតឡើយ។

តាមប្រសាសន៍លោកស៊ើងខើយ ប្រធានសមាគមអតីតយុទ្ធជនឃុំចូវដៀង៖ បច្ចុប្បន្ន សមាគមមានសមាជិក ២២៤ នាក់ ក្នុងនោះ សមាជិកជនជាតិខ្មែរ ១៨៩ នាក់។ ដោយមានលក្ខណៈពិសេសជាឃុំមានមាមីងខ្មែររស់នៅកុះករ (ស្រូបយកអត្រា ៧៨% នៃចំនួនប្រជាជនរួមក្នុងឃុំ) ឆ្លងតាមរយៈទម្រង់សមាជិកជួយគ្នាទៅវិញទៅមក និងតួនាទីរបស់សមាជិកស្នូលដែលសកម្មក្នុងកិច្ចសហការជាមួយព្រះសង្ឃ និងគណៈកម្មការវត្តនានា (មានប្រធានសាខាសមាគម ០៧ នាក់ ទទួលបន្ទុកជាប្រធាន និងអនុប្រធានគណៈកម្មការវត្ត) បានជំរុញស្មារតីប្រជាជន និងគ្រួសារសមាជិកក្នុងការពង្រីកសេដ្ឋកិច្ច កសាង និងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន។

សមាជិកអតីតយុទ្ធជនត្រិញវ៉ាំងយ៉ើង។ រូបថត៖ ហ៊ឺចហ្វេ

តាមរយៈទម្រង់ “មូលនិធិផ្ទៃក្នុងឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ច “ របស់សមាគមអតីតយុទ្ធជនឃុំ បច្ចុប្បន្ន បណ្តាសាខាសមាគមក្នុងឃុំក៏បង្កើត “ក្រុមហ៊ុនទុនផ្ទៃក្នុងប្រវាស់គ្នា” បាន​ ១៩ ក្រុម ដោយមានសមាជិក ១៨៤ នាក់ចូលរួម សរុបប្រាក់គបវាល់ជិត ៣០០ លានដុង។ តាមប្រសាសន៍លោកស៊ើងខើយ ចំពោះប្រាក់ដែលគបវាល់ក្នុង “មូលនិធិផ្ទៃក្នុងឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ច” រួមជាមួយប្រភពទុនបុលពីធនាគារគោលនយោបាយសង្គម ក៏បង្កលក្ខណៈឲ្យគ្រួសារសមាជិកបុលទុនដើម្បីវិនិយោគក្នុងការផលិត សង់ផ្ទះ ។ល។ ទន្ទឹមនឹងនោះ សមាជិកនៅទាំង​ចូលរួមយ៉ាងសកម្មជាមួយសមាគមអតីតយុទ្ធជនដើម្បីគបវាល់ក្នុងការកសាងជនបទថ្មីដំណាក់កាល ២០១៧‑២០២២ ជាក់ស្តែងគឺសមាជិកបរិច្ចាគដីជាង ៣.០០០ ម៉ែត្រក្រឡាសម្រាប់ធ្វើផ្លូវជនបទ ចូលរួមធ្វើការពលកម្ម ៣.៦៥០ ថ្ងៃ និងគបប្រាក់ជាង ១៦៦ លានដុង ដើម្បីកសាងថ្មី ជួសជុលផ្លូវជនបទ ២១ គីឡូម៉ែត្រ ជីកស្តារប្រឡាយធារាសាស្រ្តវាលស្រែ ១៣ ខ្សែ ដាំដើ​មឈើ ដើមផ្កា ១៥​ ពាន់ដើម ។ល។

លោកយឿងម៉ិញឌឹក ប្រធានសាខាសមាគមភូមិចូវហ៊ឹង ឃុំចូវដៀង សំណេះសំណាល៖ ពេលដែលសមាជិកខ្វះខាតដើមទុនសម្រាប់ពង្រីកការផលិត ខ្ញុំក៏ចលនាបង្កើត និងរក្សាខ្ជាប់ក្រុម “មូលនិធិផ្ទៃក្នុងឧបត្ថម្ភគ្នាទៅវិញទៅមក”  រហូតមកទល់ពេលនេះ ។  សមាជិកចូលរួមក្រុមនេះ ម្នាក់ៗគបប្រាក់ ០១ លានដុង។ បច្ចុប្បន្ន សាខាសមាគមមានសមាជិក ៥៣ នាក់ ក្នុងនោះសមាជិក ៣៧ នាក់ចូលរួម ០៥ ក្រុម  “មូលនិធិផ្ទៃក្នុងឧបត្ថម្ភគ្នាទៅវិញទៅមក”  សរុបប្រាក់ទុន ១២៥ លានដុង។​ ចំពោះសមា ជិកណាដែលជួបការលំបាក មិនទាន់មានប្រាក់គបវាល់ឲ្យក្រុម ខ្ញុំក៏ឲ្យសមាជិកនោះខ្ចីប្រាក់វាល់ ហើយពេលមានប្រាក់សងមកខ្ញុំវិញ។ មធ្យមភាគ សមាជិកម្នាក់ទទួលប្រាក់ពី ០៣ ដល់ ២៧ លានដុង ក្នុងមួយលើក (ក្នុងរយៈ កាល ០៦ ខែសងវិញ) ។ ប្រាក់ដែលទទួលបាននោះ សមាជិកក៏វិនិយោគទៅក្នុងការចិញ្ចឹមជ្រូក គោ មាន់ ។ល។ សមាជិកជាច្រើននាក់ រួចផុតពីភាពក្រីក្រអាស្រ័យប្រភពទុនរបស់ក្រុម ដូចជាគ្រួសារលោកត្រិញវ៉ាំងយ៉ើង ត្រឹងដុង ។ល។ ដល់ចុងខែមីនា ឆ្នាំ ២០២២ សាខាសមាគមមានសមាជិក ១៥/៣៧ នាក់ ដែលចូលរួមក្រុមនោះ ក៏សង់បានផ្ទះយ៉ាងសមរម្យ។

តាមការណែនាំរបស់លោកយឿងមិញឌឹក យើងខ្ញុំអញ្ជើញទៅផ្ទះលោកត្រិញវ៉ាំងយ៉ើង។ ឆ្នាំ ២០១៧ លោកត្រិញវ៉ាំងយ៉ើងទទួលប្រាក់ទុនពីក្រុម “ហ៊ុនទុនផ្ទៃក្នុងឧបត្ថម្ភគ្នាទៅវិញទៅមក” ចំនួន ១៥ លានដុង គាត់ទិញជ្រូក ០៨ ក្បាលមកចិញ្ចឹម។ ដល់ឆ្នាំ ២០២១ គ្រួសារ គាត់បានធូរធា រួចសន្សំសំចៃសង់បានផ្ទះសមរម្យមួយខ្នងតម្លៃជិត ៤០០ លានដុង។

លោកត្រិញវ៉ាំងយ៉ើងសំណេះសំណាលដោយរីករាយថា៖ អាស្រ័យចិញ្ចឹមបានផល ពេលលក់បានប្រាក់ ខ្ញុំក៏វិនិយោគក្នុងការដាំស្មៅចិញ្ចឹមគោ គួបផ្សំនឹងផលិតស្រូវ ០៦ កុង។  ការជួយគ្នាទៅវិញទៅមក ឆ្លងតាមរយៈទម្រង់ “មូលនិធិផ្ទៃក្នុងឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ច” របស់សមាជិក អតីតយុទ្ធជន ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ បង្កលក្ខណៈងាយស្រួលឲ្យសមាជិកមានដើមទុនសម្រាប់ផលិត ប្រសិនបើសមាជិកណាមានផែនការរកស៊ីច្បាស់លាស់ ហើយមានការព្យាយាមទៀតនោះ ក្រុមនឹងបង្កលក្ខណៈឲ្យសមាជិកនោះទទួលប្រាក់ធ្វើដើមទុនមុន។

ក្នុងនាមជាអធិការក្លឹបអតីតយុទ្ធជន លោក យឿងមិញឌឹក តែងចលនាសមាជិកឲ្យធ្វើជាគំរូតាំងពីការងារតូចដូចជា៖ ដាក់សំរាមក្នុងធុង ត្រង់ទីកំណត់ អនាម័យបរិវេណផ្ទះ ទីស្នាក់ការគណៈកម្មការប្រជាជនភូមិ សហគមន៍ ។ល។ ទន្ទឹមនឹងនោះ គាត់បានផ្សព្វផ្សាយ ចលនាសមាជិកចូលរួមអនុវត្តចលនាថ្ងៃអាទិត្យពណ៌បៃតង កសាងដងផ្លូវ ជ្រះ‑ស្អាត‑ខៀវស្រស់ ។ អតីតយុទ្ធជនយឿងមិញឌឹកនៅទាំងចលនាសមាជិកដទៃដែលមានសេដ្ឋកិច្ចធូរធាឲ្យឧបត្ថម្ភសមាជិកក្រីក្រទៀតផង៕

ប្រែសម្រួល៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.