10/01/2023 14:14
ការថែទាំ ការពារកុមារ និងបងប្អូននារីភារកិច្ចមួយក្នុងបណ្ដាជាភារកិច្ចសំខាន់របស់សមាគម។ ម្ល៉ោះហើយ សមាគមសហព័ន្ធន៍នារីស្រុក យ្វៀងហាយ បានសកម្មក្នុងការផ្សព្វផ្សាយ បង្កើតទម្រង់ជាច្រើនពាក់ព័ន្ធដល់ការថែទាំ អប់រំ ការពារកុមារ និងបងប្អូននារី។ ក្នុងនោះមានក្លឹប “ចំណេះដឹងថែទាំកុមារ”។ បច្ចុប្បន្ន ទូទាំងស្រុកមានក្លឹប “ចំណេះដឹងថែទាំកុមារ” ចំនួន ០៤ ក្លឹប ដោយមានសមាជិកា ៦៥ នាក់ ចូលរួម។ ក្នុងនោះមានសមាជិកាខ្មែរ ២០ នាក់។
ក្លឹប “ចំណេះដឹងថែទាំកុមារ” បានសមាគមសហពន្ធន៍នារីឃុំ ដូងស្វឹង បង្កើតឡើងកាលពីដើមឆ្នាំ ២០២២ ទាក់ទាញបងប្អូននារីទើបរៀបការថ្មី បងប្អូននារីពផ្ទៃលើកដំបូង ចំនួន ១៥ នាក់ ចូលរួម។ ក្នុងនោះមានសមាជិកាខ្មែរចំនួន ០៧ នាក់។
បងប្អូននារីឃុំដូងស្វឹងតែងយកចិត្តទុកដាក់តាមដានទម្ងន់ សុខភាពរបស់កូន។
បងថាច់ធីស្វឹង សមាជិកាក្លឹប “ចំណេះដឹងថែទាំកុមារ” ភូមិ បាយ៉ាម (អា) ឃុំ ដូងស្វឹងសំណេះសំណាល៖ “ខ្ញុំរៀបការបានជាងមួយឆ្នាំ និងសម្រាលបានកូនស្រីម្នាក់អាយុជាង ០៣ ខែ។ តាមរយៈក្លឹបនេះ បានជំនួយឲ្យខ្ញុំបង្កើនចំណេះដឹងជាច្រើន ដូចជា៖ ដើម្បីថែទាំ អប់រំកុមារឱ្យមានសុខភាព មានវ័យវឌ្ឍនាការល្អ ទន្ទឹមនឹងការយកចិត្តទុកដាក់អំពីអាហារូបត្ថម្ភ អ្នកម្តាយគប្បីស្វែងយល់អំពីវ័យវឌ្ឍនាការរបស់កុមារ ស្វែងយល់អំពីចិត្តសាស្រ្ត អត្តចរិត កុមារទៅតាមដំណាក់កាលនីមួយៗ ដើម្បីមានវិធីសាស្រ្ត ថែទាំ និងអប់រំកុមារឲ្យបានសមស្រប។ល។ ទាំងនោះ គឺជាចំណេះដឹងសំខាន់ៗ មានប្រយោជន៍សម្រាប់អ្នកធ្វើម្តាយលើកដំបូងដូចជាខ្ញុំ។ ហេតុនោះ តាំងពីសម្រាលកូនមកទល់ពេលនេះ ខ្ញុំតែងតាមដាន មើលថែកូនតាមចំណេះដឹងដែលបងប្អូននារីបានចែករំលែកដល់ខ្ញុំ។ ជាពិសេសគឺខ្ញុំ តែងយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺជាច្រើនប្រភេទដល់កូនរបស់ខ្ញុំឲ្យបានគ្រប់ចំនួន។ ឲ្យកូនបៅទឹកដោះម្តាយយ៉ាងហោចណាស់ ០៦ ខែ ដំបូង។ល។
បងស៊ើងធីហៀង សមាជិកាក្លឹប “ចំណេះដឹងថែទាំកុមារ” នៃសមាគមសហព័ន្ធន៍នារីឃុំដូងស្វឹងសំណេះសំណាល “ខ្ញុំរៀបការបានជាង ០២ ឆ្នាំហើយ។ ដោយសារសេដ្ឋកិច្ចគ្រួសារមិនសូវបានធូរធា ទើបបន្ទាប់ពីរៀបការរួច ប្តីប្រពន្ធខ្ញុំមិនទាន់ឲ្យមានកូននៅឡើយ។ ឆ្នាំនេះសេដ្ឋកិច្ចក៏បានគ្រាន់បើ បានជាប្តីប្រពន្ធខ្ញុំចង់មានកូន។ ដូច្នេះហើយ បានជាខ្ញុំ ចូលរួមប្រជុំជីវភាពក្លឹប “ចំណេះដឹងថែទាំកុមារ” អាស្រ័យសមាគមសហព័ន្ធន៍នារីឃុំបំផុសចលនា។ តាំងពីបានប្រជុំជីវភាពក្លឹបនោះមក ខ្ញុំរៀនសូត្រ បង្កើនចំណេះដឹងមានប្រយោជន៍ជាច្រើនទាក់ទងដល់ការថែទាំសុខភាពនារី មុនពេល ក្នុងអំឡុងពេលដែលមានផ្ទៃ និងក្រោយពេលសម្រាលកូន។ ជាពិសេសគឺចំណេះដឹងអំពីវិធីសាស្រ្តថែទាំកុមារ ជំនួយឲ្យខ្ញុំមានទំនុកចិត្តលើខ្លួនឯងដើម្បីសម្រាលកូន។
បងស្រី ង្វៀងធីម៉ីចូវ ប្រធានសមាគមសហពន្ធន៍នារីស្រុកយ្វៀងហាយ មានប្រសាសន៍ថា៖ “បងប្អូននារីមានតួនាទីសំខាន់ក្នុងការថែទាំ អប់រំ និងការពារកុមារ។ ពីព្រោះពួកគាត់គឺជាម្តាយ ជាម្តាយមីង ជាជីដូនរបស់កូនចៅក្នុងគ្រួសារ ជាអ្នកយកចិត្តទុកដាក់ក្នុងការថែទាំ អប់រំ និងការពារកូន ចៅ។ ដូច្នោះហើយ សមាគមមានតួនាទីក្នុងការផ្សព្វផ្សាយ អប់រំដើម្បីគាត់បង្កើនចំណេះដឹងក្នុងការថែទាំ អប់រំ និងការពារកុមារ។ ទន្ទឹមនឹងនោះ សមាគមក៏មានភារកិច្ចចលនាសមាជិកា សប្បុរសជន ចូលរួមឧបត្ថម្ភប្រាក់ សម្ភារដល់កុមារក្រីក្រឲ្យមានលក្ខណៈរៀនសូត្រ កម្សាន្ដសប្បាយមានប្រយោជន៍ សុវត្ថិភាព ដើម្បីរួមចំណែកបណ្តុះបណ្ដាលយុវកុមារឲ្យមានវ័យវឌ្ឍនាការល្អ ដល់ព្រមដោយគុណសម្បត្តិ វិជ្ជាសម្បត្តិ និងសុខភាពល្អ ឆ្លើយតបតាមតម្រូវការក្នុងបុព្វហេតុ កសាងនិងការពារ មាតុភូមិ។
សមាគមសហព័ន្ធន៍នារីស្រុកយ្វៀហាយមានសមាជិកាជាង ១៤.៦០០ នាក់ ក្នុងនោះ សមាជិកាខ្មែរជិត ៣០% ។ តាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ សមាគមបានចាត់តាំងផ្សព្វផ្សាយបាន ៩៨ លើក ដោយមានបងប្អូននារី ៣.១៦២ នាក់ចូលរួម។ បណ្តាខ្លឹមសារផ្សព្វផ្សាយ៖ ច្បាប់បង្ការ បង្រ្កាបអំពើហិង្សាក្នុងគ្រួសារ ច្បាប់អាពាហ៍ពិពាហ៍ ‑ គ្រួសារ ច្បាប់សមភាពភេទ ច្បាប់ការពារ និងថែទាំកុមារ ។ល។ ឆ្លងតាមរយៈនោះ បានរួមចំណែកជំនួយឲ្យសមាជិកា បងប្អូននារីបង្កើនចំណេះក្នុងការថែទាំ អប់រំ និងការការពារកុមារ៕
អត្ថបទ‑រូបថត៖ សុជា
ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។