• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមសហព័ន្ធន៍នារីស្រុកកូវកែធ្វើតាមគំរូអ៊ំអំពីការប្រិតសំចៃ

22/07/2022 09:57

          សមាគមសហព័ន្ធន៍នារីស្រុកកូវកែ តែងសកម្មក្នុងការផ្សព្វផ្សាយចលនា “រៀនសូត្រ និងធ្វើតាមគំរូអ៊ំ” ភ្ជាប់ជាមួយបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ “នារីសកម្មក្នុងការរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” និងចលនា “កសាងគ្រួសារគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” ។ ផ្តើមពីនោះ ជំរុញឲ្យការរៀនសូត្រ និងធ្វើតាមគំរូអ៊ំ ស៊ីជម្រៅទៅក្នុងការរស់នៅ ទាក់ទាញបងប្អូននារីចូលរួមកុះករនាំមកប្រសិទ្ធភាពជាក់ស្តែងក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ។

          តាំងពីដើមឆ្នាំមកទល់ពេលនេះ សមាគមនារីស្រុកចង្អុលការបណ្តាសមាគមនៅមូលដ្ឋានចាត់តាំងផ្សព្វផ្សាយបាន ៧៨ លើកជូនកម្មាភិបាល សមាជិកាជាង ១.៣០០ នាក់ អំពីការងារកសាង ពង្រឹង លើកកម្ពស់គុណភាព និងពង្រីកទូលំទូលាយទម្រង់ និងគំរូជឿនលឿនក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបថហូជីមិញ ដំណាក់កាល ២០២១ - ២០២៥។ ផ្សព្វផ្សាយណែនាំអំពីលក្ខឋាន និងវិធីសាស្រ្តក្នុងការកសាង ពង្រឹង លើកកម្ពស់គុណភាព និងពង្រីកទម្រង់រៀនសូត្រដំណាក់កាល ២០២១ - ២០២៥ ដោយមានសមាជិកាជាង ១១.៧៦០ នាក់ បានចុះឈ្មោះរៀនសូត្រ និងធ្វើតាម។ ពេលដែលបងប្អូននារីប្រជុំជីវភាពនៅតាមសា​ខាសមាគម ក្រុម តែងភ្ជាប់នឹងការនិទានគំរូរឿងអ៊ំហូ ដើម្បីសមាជិការៀនសូត្រ និងធ្វើតាម ។ ជាលទ្ធផលមានបងប្អូននារី ១២២ នាក់ និទានរឿងអ៊ំបាន ១៣ រឿង ។ ទន្ទឹមនឹងនោះ សមាគមគ្រប់លំដាប់ថ្នាក់ក្នុងស្រុកនៅទាំងបង្កើតថ្មីក្រុមបុលទុនបាន ៦0 ក្រុម ដែលមានសមាជិកា ១.២១០ នាក់ចូលរួម មានសមាជិកា ៨.៧៣៧ បុលប្រាក់ទុន ៥,៥ ពាន់លានដុង កើនតួលេខមកទល់ពេលនេះ ទូទាំងស្រុកមានក្រុមបុលទុន ១៩៥ ក្រុម ដោយមានសមាជិកា ២.៩៨៥ នាក់ចូលរួម មានសមាជិកាជាង ២១.០០០ នាក់ បុលទុនជាង ៨,៤ ពាន់លានដុង។ សរុបប្រាក់បំណុលជាង ១០៦ ពាន់លានដុង។ ចលនា ៣.៤៣៩ គ្រួសារប្រិតសំចៃប្រាក់បានជាង ៦០២ លានដុង សរុបប្រាក់ប្រិតសំចៃសងបំណុលបានជាង ៧,៩ ពាន់លានដុង របស់ ៤.៦៣៧ គ្រួសារ។ បង្កើតថ្មី និងរក្សាខ្ជាប់ក្រុមប្រិតសំចៃប្រាក់ទិញបណ្ណគាំពារសុខាភិបាលបាន ២៥ ក្រុម ដោយមានសមាជិកា ៣១៣ នាក់ចូលរួមប្រិតសំចៃប្រាក់បានជាង ៤៦0 លានដុង ឧបត្ថម្ភឲ្យ ១.0៧៩ គ្រួសារទិញបណ្ណគាំពារសុខាភិបាល។

បងថាច់ធីថឹម (ខាងឆ្វេង)លក់ស៊ុតទាឲ្យអតិថិជន។

          សមាគមសហព័ន្ធន៍​នារី​ស្រុកកូវកែ មាន​សមាជិកា ១៧.៣៣២​ នាក់។ ដោយកំណត់ថា ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ គឺជាភារកិច្ចនយោបាយដ៏សំខាន់មួយ សមាគមបានផ្សព្វផ្សាយដល់សមាគមនៅមូលដ្ឋានទាំងអស់អំពីខ្លឹមសារនៃការចលនា ភ្ជាប់ជាមួយនឹងចលនាប្រឡងប្រណាំង “នារីសកម្មក្នុងការរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” “នារីឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ច” ទាក់ទាញបងប្អូននារីជាច្រើនចូលរួម និងមានគំនិតច្នៃប្រតិដ្ឋ របៀបធ្វើល្អ សមស្របនឹងស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។ ​បច្ចុប្បន្ន ទូទាំងស្រុកមានក្លឹប ក្រុម រៀនសូត្រនិងធ្វើតាមគំរូអ៊ំចំនួន ៥៤ ក្រុម ដោយមានសមាជិកាជាង ១.០០០ នាក់ចូលរួម។ ឆ្នើមបំផុតគឺទម្រង់ "នារីប្រិតសំចៃទិញបណ្ណគាំពារសុខាភិបាលស្ម័គ្រចិត្ត" ប្រិតសំចៃប្រាក់ចូលរួមក្រុមហ៊ុនប្រាក់ទុន ក្រុម "ក្រឡអង្ករមេត្តាធម៌" ដើម្បីឧបត្ថម្ភសមាជិកា កុមារ និងសិស្សមានស្ថានភាពលំបាក។ល។

          អ្នកស្រី លីធីដេន ប្រធានសាខាសមាគមនារីភូមិលេខ ១ ឃុំផុងថាញ់ បានឲ្យដឹងថា៖ អាស្រ័យបានទុនប្រិតសំចៃពីទម្រង់រៀនសូត្រ និងធ្វើតាមអ៊ំ គ្រួសារសមាជិកាជាច្រើនមានដើមទុនសម្រាប់វិនិយោគក្នុងការផលិតចិញ្ចឹមសត្វដូចជា៖វិនិយោគទិញជី  ទិញកូនពូជ (មាន់ ទាជាដើម) ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកបង្កើនប្រភពចំណូលលំនឹងជីវភាព។

           ឆ្នាំ ២០១៨ បងថាច់ធីថឹម នៅភូមិលេខ ១ ឃុំផុងថាញ់ បានចូលរួមទម្រង់ប្រិតសំចៃតាមគំរូអ៊ំ ដោយការចិញ្ចឹមជ្រូក។ លុះសន្សំប្រាក់ក្នុងរយៈមួយឆ្នាំ គួបផ្សំនឹងប្រាក់ដែលក្រុមប្រិតសំចៃនៃសាខាសមាគមឲ្យខ្ចីលើកដំបូង ០៦ លានដុងផងនោះ គាត់ក៏ទិញទា ១00 ក្បាល មកចិញ្ចឹម។ មកទល់នឹងពេលនេះ គាត់ខ្ចីប្រាក់ ០៤ លើក សរុបប្រាក់ទុន ២៤ លានដុង គ្រួសារគាត់ចិញ្ចឹមទាក្នុងមួយលើកពី ៣00-៣៥0 ក្បាល (មួយឆ្នាំចិញ្ចឹម ០២ លើក) និងចិញ្ចឹមទាពងពី ៥0 ‑ ១00 ក្បាល ក្នុងមួយឆ្នាំ ។ ក្រោយពីទូទាត់ខ្ទង់ចំណាយរួចក្នុងមួយឆ្នាំគ្រួសារគាត់ទទួលបានប្រភពចំណូលជាង ៨0 លានដុង ។

           បងថាច់ធីថឹម បានឲ្យដឹងថា៖ ការប្រិតសំចៃប្រចាំថ្ងៃដូចជា៖ ប្រិតសំចៃក្នុងការប្រើប្រាស់ ប្រិតសំចៃអគ្គិសនីជាដើម ខ្ញុំយល់ឃើញថាសមហេតុសមផល និងមានអត្ថន័យពិតប្រាកដ។ ផ្តើមពីប្រាក់ប្រិតសំចៃជំនួយឱ្យខ្ញុំប្រើប្រាស់ចំពោះការងារមានប្រយោជន៍ និងជួយឲ្យខ្ញុំបង្កើនការយល់ដឹង ផ្លាស់ប្តូរចិត្តគំនិត មិនខ្ជះខ្ជាយដូចពីមុនទៀត រួមចំណែកលើកស្ទួយសេដ្ឋកិច្ចគ្រួសារឲ្យរីកចម្រើន។ នេះ​ជា​លទ្ធផល​ជាក់ស្តែង​ដែល​ខ្ញុំ​យល់ និងធ្វើតាមចលនា​រៀនសូត្រ និង​ធ្វើតាមគំរូអ៊ំ​។

            បងត្រេវធីង៉ុកឡិន អនុប្រធានសមាគមសហព័ន្ធន៍នារីស្រុកកូវកែ បានឲ្យដឹងថា៖ ក្នុងដំណើរការផ្សព្វផ្សាយ អនុវត្ត គណៈអចិន្ត្រៃយ៍សមាគមនារីស្រុក តែងចង្អុលការសមាគមគ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់ផ្លាស់ថ្មីរូបភាពសកម្មភាពសមស្របនឹងបងប្អូននារី។ ម្ល៉ោះហើយ ​ទាក់ទាញ​សមាជិកាចូលរួម​កុះករ។ ដើម្បីញ៉ាំងឱ្យចលនាប្រព្រឹត្តទៅមានប្រសិទ្ធភាព សមាគមបានយកចិត្តទុកដាក់ក្នុងការស្ងើចសរសើរបុគ្គល និងសមូហភាពឆ្នើមក្នុងការរៀនសូត្រ និងធ្វើតាមអ៊ំ ដោយរូបភាពជាច្រើនដូចជាស្ងើចសរសើរភ្ជាប់ក្នុងពេលសន្ទនាបធានបទ ពេលប្រជុំជីវភាពក្លឹប។ល។ ឆ្លងតាមរយៈនោះ មានកម្មាភិបាល សមាជិកា បងប្អូននារីជាច្រើនបង្កើនការយល់ដឹង និងបន្តការខិតខំរៀនសូត្រ លត់ដំអត្តចរិតឲ្យដល់ព្រមដោយសីលធម៌ សាមគ្គីធម៌​ ប្រិតសំចៃ​ ចេះចែករំលែកបទពិសោធន៍គ្នាក្នុងការធ្វើអាជីវកម្ម និងការរស់នៅ៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.