15/07/2022 09:09
អនុវត្តការងារចំនួនប្រជាជន-ផែនការគ្រួសារ ជាភារកិច្ចយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីជំរុញមាំការពង្រីកសេដ្ឋកិច្ច‑សង្គមនៅមូលដ្ឋាន។ សមាគមសហព័ន្ធន៍នារីឃុំហ្វាអឹងស្រុក កូវកែពង្រីកតួនាទីជាស្ពានតភ្ជាប់ការផ្សព្វផ្សាយ អប់រំដើម្បីបងប្អូននារីខ្មែរបង្កើនការយល់ដឹងអំពីការងារចំនួនប្រជាជននិងអនុវត្តល្អការងារថែទាំសុខភាពសមាជិកាស្ថិតក្នុងវ័យបង្កើតកូន។
សមាគមសហព័ន្ធន៍នារីឃុំហ្វាអឹងមានសមាជិកា ១.៩៦៤ នាក់ ក្នុងនោះសមាជិកាជនជាតិខ្មែរស្រូបយកអត្រា ៦០%។ ដើម្បីជំនួយឲ្យបងប្អូននារីបានស្វែងយល់រៀនសូត្រមានប្រសិទ្ធភាព សមាគម តែងផ្លាស់ប្តូរវិធីសាស្រ្តផ្សព្វផ្សាយដោយរូបភាពជាច្រើន ដើម្បីឲ្យបងប្អូននារីគ្រប់រូបងាយយល់។ ពិសេសចំពោះ នារីស្ថិតក្នុងវ័យកើតកូន នារីទើបរៀបការថ្មីៗ នារីដែលមានកូនពី ០១‑០២នាក់ ចលនាឲ្យចូលរួមបណ្តាក្លឹប គ្រួសារសុភមង្គល ក្លឹបគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង។ ឆ្លងតាមនោះ ជំនួយឲ្យបងប្អូនបង្កើនការយល់ដឹងអំពីវិធីសាស្រ្តថែទាំសុខភាពបង្កើតកូន វិធានការពន្យារកំណើតសុវត្ថិភាព។ល។ សមាគមនៅទាំងសហការជាមួយសាខានាយកដ្ឋានចំនួនប្រជាជន និងផែនការគ្រួសារខេត្ត ការិយាល័យចំនួនប្រជាជនស្រុក ចាត់តាំងវគ្គហ្វឹកហាត់អំពីការងារចំនួនប្រជាជន និងផែនការគ្រួសារ បណ្តាវិធានការអនុវត្តលក្ខឋានមិនកើតកូនទី៣ ក្នុងចលនា“កសាងគ្រួសារគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង”ជូនសមាជិកា គណៈប្រតិបត្តិការសមាគមនារីមូលដ្ឋាន កងជួរក្រុមអ្នកឃោសនាការ សហការីចំនួនប្រជាជន និងផែនការគ្រួសារភ្ជាប់ជាមួយសកម្មភាពប្រជុំជីវភាពសាខាសមាគម ក្រុមនារី។ផ្សព្វផ្សាយអំពីផលប្រយោជន៍នៃការពិនិត្យសុខភាពមុន និងក្រោយពីសម្រាលកូន យុវវ័យមិនគប្បីប្រកាន់ភេទទារក ម្ចាស់ការទៅជួបពិគ្រោះផ្តល់យោបល់ជាមួយគូប្តីប្រពន្ធដែលមានកូន ០២នាក់។ ជាពិសេសចលនាគ្រួសារដែលកើតកូនស្រីសុទ្ធឲ្យចូលរួមក្លឹប“គ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” ។ ពីព្រោះក្នុង ០៨ លក្ខឋានរបស់ក្លឹបនេះ មានលក្ខឋានស្តីអំពី“មិនបំពានគោលនយោបាយចំនួនប្រជាជន គ្មានកុមារខ្វះអាហារូបត្ថម្ភ”នេះជាលក្ខឋានសំខាន់រួមចំណែកយ៉ាងសកម្មក្នុងការងារចំនួនប្រជាជន បង្កើនគុណភាពចំនួនប្រជាជន។
បងគឹមធីធូហា ប្រធានសមាគមនារីឃុំហ្វាអឹង (កណ្តាល)សំណេះសំណាលជាមួយបងហាន់ (ខាងស្តាំ)។
បងស្រី ផាមធីម៉ីហាន់សមាជិកាក្លឹប “គ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” នៅភូមិត្រាខាវឃុំ ហ្វាអឹងជាសមាជិកាគំរូម្នាក់ផង និងរួមចំណែកយ៉ាងសកម្មក្នុងការងារចំនួនប្រជាជននៅមូលដ្ឋានផង។ បងហាន់ មិនត្រឹមតែធ្វើជាគំរូក្នុងការអនុវត្តល្អការងារចំនួនប្រជាជននៅមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងសកម្មក្នុងកិច្ចសហការជាមួយសមាគមនារីឃុំ ដើម្បីផ្សព្វផ្សាយការងារចំនួនប្រជាជនក្នុងឃុំ រួចបានបងប្អូននារីចូលរួមជ្រោមជ្រែងយ៉ាងសកម្មទៀតផង។ ក្នុងនោះមានបងស្រីប៊ូយធីស្វឹងហា វិញង៉ុកហា ថាច់ធីវ៉ាន់ ជាដើម សុទ្ធតែជាអ្នកកើតកូនពី0១-0២នាក់ រួចផ្តុំកម្លាំងពង្រីកសេដ្ឋកិច្ចគ្រួសារស្ថិរភាព។
បងហាន់ សំណេះសំណាល៖ កាលពីមុន ខ្ញុំបានសមាគមនារីឃុំផ្សព្វផ្សាយ អប់រំទើបប្តីប្រពន្ធខ្ញុំយល់អំពីវិធីសាស្រ្តពន្យារកំណើតដោយសុវត្ថិភាព និងថែទាំសុខបង្កើតកូន។ គ្រួសារខ្ញុំមិនប្រកាន់អំពីភេទកូនទោះបីកូនប្រុស ឬកូនស្រីក៏ដោយ កើតត្រឹមតែម្នាក់ ឬ ពីរនាក់ប៉ុណ្ណោះ ។ បច្ចុប្បន្នប្តីប្រពន្ធខ្ញុំមានពេលវេលាច្រើនសម្រាប់ថែទាំកូនៗ និងពង្រីកសេដ្ឋកិច្ចគ្រួសារ ដោយរបរធ្វើពីងផ្កាចិញ្ចឹមអន្ទង់ជាដើម។ គិតជាមធ្យមក្នុងមួយឆ្នាំគ្រួសារទទួលបានជាង ១៥០លានដុង។
បងស្រីគឹមធីធូហាប្រធានសមាគមសហព័ន្ធន៍នារីឃុំហ្វាអឹងបានឲ្យដឹងថា៖ សមាគមតែងសកម្មក្នុងការផ្សព្វផ្សាយមានប្រសិទ្ធភាពនូវគម្រោងការបង្កើនគុណភាពចំនួនប្រជាជន និងចលនា “កសាងគ្រួសារគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង”។ ក្នុងនោះ មានលក្ខឋានស្តីពីគ្រួសារមិនបំពានគោលគោលនយោបាយចំនួនប្រជាជន។ ម្ល៉ោះហើយបណ្តាគ្រួសារសមាជិកានៃក្លឹបក្នុងឃុំគ្មានគ្រួសារណាកើតកូនទី៣ ឡើយ។ ដើម្បីបន្តការរក្សាខ្ជាប់ និងលើកកម្ពស់គុណភាពការងារចំនួនប្រជាជន សមាគមបន្តការសង្កេតពិនិត្យការអនុវត្តន៍ការងារចំនួនប្រជាជន‑ផែនការគ្រួសារភ្ជាប់ជាមួយការត្រួតពិនិត្យតាមកាលកំណត់ និងពិនិត្យដោយចៃដន្យនៅក្លឹប “គ្រួសារគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង”។
អាស្រ័យអនុវត្តល្អតួនាទីរបស់សមាគមបានជំនួយឲ្យសមាជិកា បង្កើនការយល់ដឹង និងមានទង្វើជាក់ស្តែងក្នុងការងារចំនួនប្រជាជននិងផែនការគ្រួសារ កសាងគ្រួសារជឿនលឿន រុងរឿង សមភាព និងសុភមង្គល រួមចំណែកជាមួយប្រជាជនទូទាំងប្រទេសចូលរួមជ្រោមជ្រែងទិវាចំនួនប្រជាជនពិភពលោក នាថ្ងៃទី ១១ ខែកក្កដា៕
អត្ថបទ‑រូបថត៖សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។