• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវប្រគល់ជូនផ្ទះសាមគ្គីធម៌ដល់គ្រួសារក្រីក្រឃុំហាមតឹង

07/06/2022 09:59

កាលពីថ្ងៃទី ០២ មិថុនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំចាត់តាំងពិធីប្រគល់ជូនផ្ទះសាមគ្គីធម៌ដល់គ្រួសារក្រីក្រឃុំហាមតឹង។ អញ្ជើញចូលរួមមានព្រះឧបជ្ឈាយ៍ គឹមង៉ុកត្វង ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ថ្នាក់ដឹកនាំគណៈកម្មាធិការណសិរ្សមាតុភូមិវៀតណាមស្រុក គណៈកម្មាធិការបក្សឃុំ គណៈកម្មាធិការប្រជាជនឃុំ។

ផ្ទះបានប្រគល់ជូនដល់គ្រួសារលោកត្រឹងហ្វា នៅភូមិផ្សារ ឃុំហាមតឹង ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រជួបលំបាកអំពីលំនៅឋាន។ ផ្ទះបានសាងសង់លើផ្ទៃធារ ៥០ ម៉ែត្រក្រឡា សរុបថវិកា ៨៥ លានដុង ក្នុងនោះ សមាគមព្រសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវឧបត្ថម្ភ ៥០ លានដុង ក្រៅពីនោះអាស្រ័យដោយញាតិសន្ដានក្នុងគ្រួសាររួមវិភាគបន្ថែម។

បានដឹងថា គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវឧបត្ថម្ភសាងសង់ផ្ទះសាមគ្គីធម៌ជូនដល់គ្រួសារក្រីក្របាន ០៣ ខ្នង និងកសាងស្ពានជនបទ ០១ កន្លែង សរុបទឹកប្រាក់ជាង ៥០០ លានដុង៕         

 

ពិធីប្រគល់ជូនផ្ទះសាមគ្គីធម៌ដល់គ្រួសារក្រីក្រ។ ខាក់លឿង-លឺវវ៉ូ

 អនុវត្តសេចក្តីសម្រេចចិត្តលេខ  ២២ /២០១៣/QĐ-TTg៖ កាងឡុងឧបត្ថម្ភកសាង ជួសជុលផ្ទះ ៧០០ ខ្នង

អនុវត្តគោលនយោបាយឧបត្ថម្ភអ្នកមានសគុណចំពោះបដិវត្តន៍ស្តីអំពីលំនៅឋានតាមសេចក្តីសម្រេចចិត្តលេខ ២២/២០១៣/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល គិតមកដល់ខែឧសភា ឆ្នាំ ២០២២ ស្រុកកាងឡុងផ្សព្វផ្សាយកសាង ជួសជុលសម្រេចបាន ៧០០/៧២៥ ខ្នង (កសាងថ្មី ២៦៣ ខ្នង ជួសជុល ៤៣៧ ខ្នង) ជូនដល់បណ្តាមុខសញ្ញាគោលនយោបាយនៅលើភូមិសាស្ត្រស្រុក សម្រេច ៩២,៤០% នៃផែនការ និងកំពុងផ្សព្វផ្សាយកសាង ២៥ ខ្នង ជាមួយនឹងថវិកាសរុបរួមជាង ២៤,៩២៥ ពាន់លានដុង។ ក្រៅពីនោះ ឆ្លងតាមការងារចលនា ស្រុកទទួលបាន និងប្រគល់ជូនផ្ទះមិត្តរួមអាវុធ ផ្ទះមេត្តាធម៌បាន ១០ ខ្នង គិតជាតម្លៃជាង ២៥៥ លានដុង។

តាមព័ត៌មានពីការិយាល័យពលកម្ម-យុទ្ធជនពិការ និងសង្គមស្រុកកាងឡុងក្នុងដំណាក់កាល ២០២១-២០២៦ ឆ្លងតាមការអនុវត្តន៍ពិនិត្យឡើងវិញអំពីតម្រូវការលំនៅឋានរបស់បណ្តាគ្រួសារមានសគុណចំពោះបដិវត្តន៍នៅលើភូមិសាស្ត្រស្រុកនៅមាន ៣១៦ ខ្នងគប្បីត្រូវអនុវត្តឧបត្ថម្ភ ក្នុងនោះ កសាងថ្មី ៥២ ខ្នង ជួសជុល ២៦៤ ខ្នង។ ដោយឡែកបណ្តាមុខសញ្ញាគាំពារសង្គមចំនួន ៩៧ គ្រួសារ ក្នុងនោះ គ្រួសារក្រីក្រ ១០ គ្រួ គ្រួសារជិតក្រ ៨៧ គ្រួដែលមាន តម្រូវការបុលទុនចំនួន ៤,៣៤០ ពាន់លានដុងដើម្បីកសាងលំនៅឋានតាមសេចក្តីសម្រេចចិត្តលេខ ០៤/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្ត៕          

ប្រែសម្រួល៖ រតនា

ពិធីជូនផ្ទះឧបការគុណដល់អ្នកម្តាយវៀតណាមវីរភាព។ រូបថត៖ ហ៊ឺវហ្វេ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.