08/04/2022 08:42
កន្លងហើយថ្មីៗនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយចាត់តាំងពិធីប្រទានជូនផ្ទះសាមគ្គីធម៌ដល់ឧបាសិកាថាច់ធីសឹង នៅភូមិដុំទេស ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ។ ផ្ទះបានសាងសង់រឹងមាំលើផ្ទៃដី ៨២,៥ ម៉ែត្រក្រឡា (ទទឹង ៥ ម៉ែត្រ បណ្តោយ ១៦,៥ ម៉ែត្រ) ដោយអស់ទឹកប្រាក់សរុបរួម ១៩០ លានដុង ក្នុងនោះសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តឧបត្ថម្ភ ៥០ លានដុង សល់ពីនោះគឺគ្រួសារ សាច់ញាតិរួមបំពេញបន្ថែម៕
ដំណឹង-រូបថត៖ រតនា
ព្រះតេជគុណ ថាច់រឿន ជូនផ្ទះសាមគ្គីធម៌ដល់ឧបាសិកាថាច់ធីសឹង។
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។