• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមនារីស្រុកទីវកឹងផ្សព្វផ្សាយអនុវត្តបធានបទកសាងមូលដ្ឋានសមាគមរឹងមាំ និងលើកកម្ពស់លទ្ធភាពកម្មាភិបាលសមាគមមូលដ្ឋានឆ្នាំ ២០២៣

03/01/2023 08:44

រួមជាមួយបណ្តាសកម្មភាពផ្សព្វផ្សាយសារាចរ សេចក្តីសម្រេចចិត្តរបស់បក្ស និងបធានបទឆ្នាំ ២០២២ របស់មជ្ឈិមសមាគមនារីវៀតណាម ស្តីពី “ការផ្លាស់ថ្មី ច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយ និងចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៣” ភ្ជាប់ជាមួយកម្មវិធីសំខាន់ៗរបស់សមាគមថ្នាក់លើ និងបណ្តាសកម្មភាពបដិវត្តន៍នៅមូលដ្ឋាន។ ឆ្នាំ ២០២២ សមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបានអនុវត្តល្អភារកិច្ចឧបត្ថម្ភនារីពង្រីកសេដ្ឋកិច្ច ចូលរួមផ្តើមអាជីព បណ្តាសកម្មភាពសុខុមាលភាពសង្គម សប្បុរសធម៌ ជួយគ្នាទៅវិញទៅមក ចូលរួមវិភាគទានកសាងផ្ទះមេត្តាធម៌ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ ទទួលឧបត្ថម្ភកុមារកំព្រាដែលមានឪពុកឬម្តាយស្លាប់ដោយសារជំងឺកូវីដ-១៩។ ឧបត្ថម្ភនារីក្រីក្រ លើកកម្ពស់គុណភាពសកម្មភាពសមាគម និងចលនាបដិវត្តន៍នៅមូលដ្ឋាន។

          

ជូនលិខិតសរសើរដល់បណ្តាបុគ្គលឆ្នើម។ រូបថត៖ ហ្វិញហៀង

            ដើម្បីពង្រីកបណ្តាស្នាដៃទាំងនោះ ឆ្នាំ ២០២៣ សមាគមនារីស្រុកទីវកឹងបន្តផ្តុំកម្លាំងដឹកនាំ ចង្អុលការអនុវត្តល្អបធានបទ៖ “កសាងមូលដ្ឋានសមាគមរឹងមាំ សំខាន់គឺលើកកម្ពស់លទ្ធភាពភាពកម្មាភិបាលសមាគមមូលដ្ឋាន” ភារកិច្ចសំខាន់ៗមួយចំនួន៖ អនុវត្តល្អបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ ភ្ជាប់ជាមួយបណ្តាចលនាដើម្បីនារីក្រីក្រ។ ណែនាំសមាគមមូលដ្ឋានចាត់តាំងសង្កេតពិនិត្យ វាយតម្លៃលទ្ធផលអនុវត្តចលនាប្រឡងប្រណាំងនៅមូលដ្ឋានដើម្បីមានវិធានការឧបត្ថម្ភឲ្យបានទាន់ពេល។ ចង្អុលការមូលដ្ឋាននីមួយៗកសាងយ៉ាងតិចបំផុតរូបភាពសកម្មភាពជាក់ស្តែង​ ០១ អំពីលត់ដំសុខភាព លើកកម្ពស់ចំណេះដឹង លទ្ធភាព។ ឧបត្ថម្ភគ្រួសារនារីក្រីក្រ ជិតក្រតិចបំផុត ០៣ គ្រួឲ្យរួចផុតពីភាពក្រីក្រស្ថិរភាព។ ឧបត្ថម្ភឲ្យនារីធ្វើជាម្ចាស់អាជីវកម្ម ០២ លើកកម្ពស់សមត្ថភាព។ មូលដ្ឋានសមាគមនីមួយៗចុះឈ្មោះអនុវត្តយ៉ាងតិចបំផុតសំណង់ កិច្ចការកសាងទិដ្ឋភាព បរិស្ថានសុវត្ថិភាព បៃតង-ជ្រះ-ស្អាត ០១ កន្លែង រួមចំណែកក្នុងការកសាងជនបទថ្មី ទីក្រុងអារ្យធម៌។ ខិតខំមាននារីពិការតិចបំផុត ៨០% លើភូមិសាស្រ្តបានឧបត្ថម្ភទាន់ពេល។ មូលដ្ឋានសមាគមនីមួយៗចលនាឧបត្ថម្ភគ្រួសារ ០៣ គ្រួសម្រេចលក្ខឋានគ្រួសារ “គ្មាន ០៥ យ៉ាង ស្អាតស្ថិរភាព ០៣ យ៉ាង”។ ចំពោះសមាគមនារីនៅឃុំដែលសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ និងជនបទថ្មីខ្នាតគំរូ ឧបត្ថម្ភយ៉ាងតិចបំផុត ០៥ គ្រួសារឲ្យសម្រេចលក្ខឋាន “គ្រួសារមាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” និងចលនាសមាជិកាចូលរួមគាំពារសុខាភិបាល គាំពារសង្គមស្ម័គ្រចិត្តតាមលក្ខឋាន។ មូលដ្ឋានសមាគមឃុំ ទីប្រជុំជនចលនាបង្កើតតិចបំផុតទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” ០១ ទម្រង់ “គ្រាប់អង្ករផ្តើមពីដបជ័រ បំពង់លោហធាតុ” ០១ និងចលនាសមាជិកា នារី ៩៥% ឲ្យចូលរួមគាំពារសុខាភិបាល សមាជិកា នារី ០២% ចូលរួមគាំពារសង្គមស្ម័គ្រចិត្ត។ ដោយឡែកសមាគមនារីឃុំឡុងថើយ និងឃុំហ៊ុងហ្វាត្រូវកសាង “ទម្រង់ ១+១” ស្តីអំពីចលនាសមាជិកា នារី និងគ្រួសារមាមីងចូលរួមទិញគាំពារសង្គមស្ម័គ្រចិត្ត រួមចំណែកធានាទិសដៅ ឃុំ ទីប្រជុំជនទាំងអស់បានកសាង និងពង្រីកប្រសិទ្ធភាព “ទម្រង់ ១+១” ស្ដីពីគាំពារសុខាភិបាល និងគាំពារសង្គមស្ម័គ្រចិត្ត៕

ហ្វិញហៀង-តឹងង៉ុក

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.