• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមនារីឃុំ តឹងហ្វា៖ ជាមួយនឹងចលនា "ទទួលឧបត្ថម្ភសមាជិកាដែលមានស្ថានភាពលំបាក"

25/11/2022 13:43

ឆ្នាំ២០២២ សមាគមសហព័ន្ធន៍នារីឃុំតឹងហ្វាទទួលឧបត្ថម្ភសមាជិកា ៣៣ នាក់ដែលមានស្ថានភាពលំបាក លុះដល់ចុងឆ្នាំមានសមាជិកា ២៥ នាក់បានរួចផុតពីការលំបាក ក្នុងនោះមានសមាជិកាខ្មែរ ១៩ នាក់។

   

     សមាគមសហព័ន្ធន៍នារីឃុំតឹងហ្វា មាន​សមាជិកា ១.៣២៦ នាក់ ក្នុង​នោះ​សមាជិកាខ្មែរ ៣៥% ។ ជារៀងរាល់ឆ្នាំ សមាគមបានដាក់​កម្រិតផែនការច្បាស់លា​ស់ដើម្បីឧបត្ថម្ភសមាជិកាដែលមាន​ស្ថានភាពលំបាក។ ដើម្បីអនុវត្តចលនានោះឱ្យបានល្អ សមាគម ចង្អុលការសាខាសមាគមក្នុងឃុំ ​ស្វែងយល់អំពីជីវភាពគ្រួសារ សមាជិកាដែលមានស្ថានលំបាក ដែលសា​ខាសមាគមទទួលឧបត្ថម្ភ (សាខាសមាគមនីមួយៗទទួលឧបត្ថម្ភយ៉ាងតិចសមាជិកាក្រីក្រ ០២ នាក់) រួចរាយការណ៍ជូនសមាគមថ្នាក់លើឧបត្ថម្ភទុនសម្រាប់ពង្រីកសេដ្ឋកិច្ច ណែនាំអនុវត្តបច្ចេកទេសក្នុងការចិញ្ចឹមសត្វ ដាំដុះសមស្របតាមស្ថានភាពជាក់ស្តែងនៃគ្រួសារសមាជិកាម្នាក់ៗ។ ឆ្នាំ ២០២២ សមាគម សហការជាមួយកម្មាភិបាលមូលនិធិឧបត្ថម្ភនារី ខេត្ត  រំសាយទុនជាង ១,៥ ពាន់លានដុង ដោះស្រាយជូនសមាជិកា ១១២ នាក់បុល ក្នុងនោះមានសមាជិកាដែលមានស្ថានភាពលំបាក ៣៣ នាក់។

សមាជិកាគឹមធីធីតា(ខាងស្តាំ) កំពុងលក់ដូ​រ។

     សាខា​សមាគមភូមិ កឹងទីវមាន​សមាជិកា​ ១០១ នាក់ ក្នុង​នោះ​ សមាជិកា​ខ្មែរ ៩៥ នាក់។ ឆ្នាំ ២០២២សា​ខា មានសមាជិកា០៤ នាក់មានជីវភាពធូរធា។ ដើម្បីរួមចំណែកបង្កលក្ខណៈឲ្យសមាជិកាមានដើមទុន សម្រាប់ទិញមធ្យោបាយសម្រាប់ធ្វើដំណើរទៅមក ឆ្នាំ ២០១៥ សា​ខាសមាគមបានចលនាសមាជិកាបង្កើតទម្រង់ “ហ៊ុនទុនទិញម៉ូតូ” ដោយមានសមាជិកា ១៤ នាក់ចូលរួម ។ របៀប​ហ៊ុនទុនគឺ ក្នុងមួយរដូវស្រូវហ៊ុនប្រាក់ ​០២ ​លាន​ដុង រួចចាត់តាំងចាប់ឆ្នោត ទទួលប្រាក់ ។ ដែលហៅថា ហ៊ុនទុនទិ​ញម៉ូតូ មែនប៉ុន្តែប្រសិនបើសមាជិកាមានម៉ូតូរួច ក៏វិនិយោគទុននោះសម្រាប់ទិញគោ ឬពង្រីកកា​រផលិតសមស្របតាមស្ថានភាពជាក់ស្តែងរបស់គ្រួសារ ។

     បងត្រឹងធីផុង ប្រធានសមាគមសហព័ន្ធន៍នារីឃុំតឹងហ្វាបានឱ្យដឹង៖ ដើម្បីបន្ដការអនុវត្ដន៍បណ្ដាចលនារបស់សមាគម ក្នុងនោះមានចលនា “ទទួលឧបត្ថម្ភនារីមា​ន​ស្ថានភាពលំបាក” ឆ្នាំ ២០២៣ គណៈអចិន្ដ្រៃយ៍សមាគមនារីឃុំតឹងហ្វា បន្ដការកសាង ផែនការឧបត្ថម្ភសមាជិកាដែលមាន​ស្ថានភាពលំបាកដើម្បីបងប្អូននារីទាំងនោះឆ្លងផុតពីការលំបាកធ្វើមាន​ធ្វើ​បាន។ សមាគមបន្តការផ្សព្វផ្សាយអនុវត្ដសេចក្ដីសម្រេចចិត្ដមហាសន្និបាតតំណាងសមាគមនារីគ្រប់លំដាប់ថ្នាក់ និងសេចក្ដីសម្រេចចិត្ដរបស់បក្ខភាគឃុំ និងចង្អុលការសាខាសមាគមនីមួយៗទទួលឧបត្ថម្ភនារីដែលមាន​ស្ថានភាពលំបាកក្នុងមួយឆ្នាំតិចបំផុត ០៣ នាក់ ជម្នះការលំបាកធ្វើមាន​ធ្វើបាន ដើម្បីរួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្ដល្អការងារពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋាន៕

អត្ថបទ-រូបថត៖សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.