• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមជំរុញការសិក្សាស្រុកចូវថាញ់ជាមួយនឹងចលនាទទួលទំនុកបម្រុងសិស្ស

11/08/2022 15:43

     ដើម្បីអនុវត្តល្អការងារឧបត្ថម្ភសិស្សចូលរៀនឆ្នាំសិក្សាថ្មីនេះ សមាគមជំរុញការសិក្សាឃុំ-ទី​ប្រជុំជនបានសហការជាមួយបណ្តាសាលារៀនក្នុងស្រុក ចាត់តាំងចលនាសមាគមឪពុកម្តាយសិស្ស គ្រូបង្រៀន និងសិស្សានុសិស្សឱ្យចូលរួមចលនាប្រិតសំចៃចិញ្ចឹមជ្រូកដីជំរុញការសិក្សា។ គិតមកទល់ដើមខែសីហាឆ្នាំ ២0២២ទូទាំងស្រុកមានសមូហភាព និងបុគ្គលចុះឈ្មោះចិញ្ចឹមជ្រូកដីជំរុញការសិក្សា១៩.000 ក្បាល  ។

អ្នកគ្រូវិញទ្វៃធ្វី ចាងហ្វាងសាលាអនុវិទ្យាល័យហ្វាធ្វឹង ទទួលថ្នាំ ម៉ាសជាដើម ពីសមាគមជំរុញការសិក្សាស្រុកចូវថាញ់។

      លោក ម៉ាយ​ថាញ់ហ៊ុងប្រធានសមាគមជំរុញការសិក្សាស្រុកចូវថាញ់បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ សមាគមជំរុញការសិក្សាស្រុកសហការជាមួយបណ្តាសាលារៀនដើម្បីស្វែងយល់ពីស្ថានភាពសិស្សរួចធ្វើបញ្ជីរាយនាមដើម្បីជូនអាហារូបករណ៍ និងជូនអំណោយដល់សិស្សក្រីក្រជម្នះការលំបាក រៀនសូត្របានល្អនិងទទួលទំនុបម្រុងសិស្សដែលមានស្ថានភាពលំបាក។ ថវិកាសម្រាប់អនុវត្តការងារទាំងនេះ អាស្រ័យដោយគ្រូបង្រៀននៅបណ្តាសាលារៀន ឪពុកម្តាយសិស្ស និងអង្គការចាត់តាំងនានាចូលរួមឧបត្ថម្ភ។ បច្ចុប្បន្ន សមាគមជំរុញការសិក្សាស្រុក ចលនាអង្គការចាត់តាំង និងអាជីវកម្ម ១០ កន្លែងទទួលទំនុកបម្រុងសិស្ស ២៦ នាក់ ម្នាក់ៗទទួលបានប្រាក់ ៥០០ ពាន់ដុង ក្នុងមួយខែ។ ក្រៅពីនេះ សមាគមជំរុញការសិក្សាបណ្តាឃុំ-ទីប្រជុំជន នៅទាំងមមាញឹកក្នុងការចលនាបណ្តាសប្បុរសជន បណ្តាក្រុមហ៊ុន និងអាជីវកម្មនានា ចូលរួមជូនអាហារូបករណ៍ និងឧបត្ថម្ភដល់សិស្សក្នុងឱកាសបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣។

      ដើម្បីត្រៀមឧបត្ថម្ភសិស្សនាឆ្នាំសិក្សាថ្មី ២០២២-២០២៣ សមាគមជំរុញការសិក្សាឃុំ ហ្វាធ្វឹង ចលនាសមូហភាព និងបុគ្គលចិញ្ចឹមជ្រូកដីជំរុញការសិក្សាបាន ៩៥០ក្បាល។ អ្នកគ្រូវិញទ្វៃធ្វី ចាងហ្វាងសាលាអនុវិទ្យាល័យហ្វាធ្វឹងបានឲ្យដឹងថា៖ ដោយមានកិច្ចសហការល្អរបស់សមាគមជំរុញការសិក្សាឃុំ ជារៀងរាល់ឆ្នាំសិក្សានុសិស្សដែលមានស្ថានភាពលំបាករបស់សាលា ១៥% តែងបានទទួលអាហារូបករណ៍ និងសិក្ខូបករណ៍ពីសមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់៕

ដំណឹង‑រូបថត៖សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.