17/10/2022 08:29
សមាគមកាកបាទក្រហមស្រុកចូវថាញ់ មានសមាជិកជាង ៥.៦០០នាក់។ ដោយ កំណត់ថា ការងារមនុស្សធម៌មានតួនាទីសំខាន់ ជាច្រើនឆ្នាំកន្លង សមាគមកាកបាទក្រហមតែងសហការស្អិតល្មួតជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច និងអង្គការមហាជនចលនាប្រជាជនចូលរួមអនុវត្តបណ្តាសកម្មភាព សប្បុរសធម៌សង្គមដូចជា៖ ចូលរួមបណ្តាចលនាគិតគូរដល់ជីវភាពគ្រួសារក្រីក្រ អ្នករងគ្រោះព្រោះជាតិពុលឌីអូស៊ីន ជូនរទេះរមៀលដល់ជនពិការ កសាងផ្ទះមេត្តាធម៌ បរិច្ចាគឈាមស្ម័គ្រចិត្ត ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ។ល។ ជាលទ្ធផល តាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ សមាគមចលនាថវិកាបាន ០៩ ពាន់លានដុងសម្រាប់អនុវត្តការងារជាក់ស្តែងដូចពោលខាងលើ។ ជាក់ស្តែងគឺជូនអំណោយជាង ១៥ ពាន់ចំណែកដល់គ្រួសារក្រីក្រ អ្នកមានវ័យចាស់រស់នៅម្នាក់ឯង កុមារកំព្រា។ ជូនអាហារូបករណ៍ជាង ២០០ ចំណែកដល់សិស្សក្រីក្រ។ ឧបត្ថម្ភប្រាក់ទិញប័ណ្ណគាំពារសុខាភិបាលជូនអ្នកមានវ័យចាស់ ១២០ នាក់ឧបត្ថម្ភប្រាក់ដល់អ្នកជំងឺជាង ៣០០ នាក់ ទៅសង្គ្រោះជាបន្ទាន់។ល។ អនុវត្តតាមគោលលំនាំ“អង្គការនីមួយៗ បុគ្គលម្នាក់ៗផ្សារភ្ជាប់ជាមួយអាសយដ្ឋានមនុស្សធម៌មួយកន្លែង” សមាគមចលនាបណ្តាសប្បុរសជនទៅសួរសុខទុក្ខ និងជូនអង្ករប្រចាំខែដល់គ្រួសារជួបការលំបាកជាង ៥០០គ្រួសារ និងឧបត្ថម្ភប្រាក់ដល់អ្នកជំងឺក្រីក្រ ១៧០ នាក់ សរុបទឹកប្រាក់ជិត ៤០០ លានដុង។ ជាមួយអនុសាសន៍ “ផ្សារភ្ជាប់ ចែករំលែក និងសាយភាយ” សមាគមផ្តុំកម្លាំងផ្សព្វផ្សាយ ចលនា ជូនអំណោយ ៥៨៦ ចំណែកដល់គ្រួសារក្រីក្រ ជិតក្រ អ្នកមានវ័យចាស់រស់នៅម្នាក់ឯង ជូនទោចក្រយាន ១២ គ្រឿងដល់សិស្សក្រីក្រ ជូនអំណោយដល់អាសយដ្ឋានមនុស្សធម៌ ៦៧ កន្លែងឧបត្ថម្ភអ្នកជំងឺ ១២០ នាក់ ព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ ឧបត្ថម្ភសាងសង់ផ្ទះមេត្តាធម៌ ០៦ ខ្នង សរុបទឹកប្រាក់ជិត ៣០០ លានដុង ។
លោកវិញក្វឹកយុង ប្រធានសមាគមកាកបាទក្រហមស្រុកចូវថាញ់ ជូនអំណោយដល់មីងស៊ើងធីហាញ់។
លោកវិញក្វឹកយុង ប្រធានសមាគមកាកបាទក្រហមស្រុកចូវថាញ់បានឲ្យដឹងថា៖ គោលបំណងធំបំផុតរបស់សមាគមគឺធ្វើនូវការងារមនុស្សធម៌ ដើម្បីនាំមកសេចក្តីសុខដល់អ្នកដែលត្រូវរងគ្រោះធម្មជាតិ គ្រោះអគ្គិភ័យជាដើម ។ សមាគមតែងបង្កើនការផ្សព្វផ្សាយ ចលនាសប្បុរសជន រួមចំណែកក្នុងការអនុវត្តន៍ការងារមនុស្សធម៌។ ទន្ទឹមនឹងនោះ សមាគមសកម្មក្នុងការផ្សព្វផ្សាយអនុវត្តភារកិច្ចសំខាន់ៗរបស់សមាគម ច្បាមយកបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ អាស្រ័យសមាគមកាកបាទក្រហមថ្នាក់លើបំផុសចលនា។ ក្នុងនោះផ្តុំកម្លាំងកសាងអង្គការសមាគមមូលដ្ឋានរឹងមាំ បង្កើនគុណភាព ប្រសិទ្ធភាពធ្វើសកម្មភាព និងពង្រីកតួនាទីរបស់សមាជិកម្នាក់ៗសកម្មក្នុងការចលនាសប្បុរសជន៕
អត្ថបទ‑រូបថត៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។