25/10/2022 09:15
អាណត្តិកាល ២០២២‑២០២៧ សមាគមបានដាក់ចេញទិសដៅ៖ បណ្តាសមាគមក្នុងខេត្តខិតខំចលនាមូលនិធិសមាគមឲ្យបាន ៥០ ពាន់លានដុង។ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងនីមួយៗចលនាឲ្យបាន ០១ ពាន់លានដុងឡើងទៅ។ មានតិចបំផុត ០៣ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងចលនាក្នុងមួយឆ្នាំសម្រេច ០២ ពាន់លានដុងឡើងទៅ។ ឧបត្ថម្ភបណ្តាកម្មវិធី៖ វះ ព្យាបាលជំងឺបេះដូង ជំងឺភ្នែកជូនអ្នកជំងឺក្រីក្រ ៤០០ នាក់។ សហការចាត់តាំងបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ០៥ ថ្នាក់ ជូនមុខសញ្ញា ១០០ នាក់និងឧបត្ថម្ភប្រាក់ដល់ជនពិការ និងកុមារកំព្រា ១០០ នាក់ ដើម្បីមានមធ្យោបាយចិញ្ចឹមជីវិត។ ជូនរទេះ រមៀល ទោចក្រយាន ២.០០០ គ្រឿង ដល់ជនពិការ អ្នកជំងឺ និងសិស្សក្រីក្រ (ទោចក្រយាន ៥០០ គ្រឿង) ឧបត្ថម្ភអ្នកជំងឺ ២៥០ នាក់តាមអាសយដ្ឋានមនុស្សធម៌ ជូនអាហារូបករណ៍ ១.០០០ ចំណែកដល់សិស្សពិការ ជនរងគ្រោះដោយសារជាតិពុលឌីអូស៊ីន កុមារកំព្រា និងសិស្សក្រីក្រ។ ពិនិត្យសុខភាព រួចជូនថ្នាំដោយឥតគិតថ្លៃ ជូនអំណោយដល់អ្នកជំងឺក្រីក្រ និងគ្រួសារក្រីក្រ ៥០.០០០ នាក់ ឧបត្ថម្ភលំនៅឋាន ១០០ ខ្នង ដល់ជនពិការ ជនរងគ្រោះដោយសារជាតិពុលឌីអូស៊ីន អ្នកជំងឺក្រីក្រ និងកុមារកំព្រា។ល។
គណៈប្រតិបត្តិការថ្មីចេញបង្ហាញមុខ។
ថ្លែងយោបល់ក្នុងអង្គសន្និបាតនេះដែរ លោកឡេថាញ់បិញបានស្ងើចសរសើរចំពោះការខិតខំ និងស្នាដៃដែលសមាគមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសម្រេចបាន។ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានបញ្ជាក់ថា សមាគមគ្រប់លំដាប់ថ្នាក់គប្បីបន្តការជំរុញមាំការងារផ្សព្វផ្សាយដើម្បីបណ្តាថ្នាក់ បណ្ដាផ្នែក និងសង្គមទាំងមូលបង្កើនការយល់ដឹងអំពីតួនាទី និងសារៈសំខាន់នៃការងារឧបត្ថម្ភជនពិការ និងជនរងគ្រោះដោយសារជាតិពុលឌីអូស៊ីន។ ឆ្លងតាមរយៈនោះ ចលនាបណ្តាស្ថាប័ន សប្បុរសជនចូលរួមក្នុងសកម្មភាពឧបត្ថម្ភដោយច្រើនរូបភាព ពង្រីកលទ្ធផលដែលសម្រេចបាន កសាងផែនការនិងវិធីសាស្រ្តដោះស្រាយឲ្យបានល្អ តាមដាន ម្ចាស់ការត្រួតពិនិត្យ អនុវត្តវិធានការបង្កើនប្រសិទ្ធភាពសកម្មភាពគាំពារសហការឲ្យបានល្អជាមួយមន្ទីរ ផ្នែក អង្គការមហាជនថ្នាក់ខេត្ត។ល។
មហាសន្និបាតបានបោះឆ្នោតតែងតាំងគណៈប្រតិបត្តិការថ្មី ៣១ រូប។ លោកង្វៀងមិញត្វឹងបានជាប់ឆ្នោតឡើងវិញជាប្រធានសមាគមគាំពារជនពិការ និងជនរងគ្រោះដោយសារជាតិពុលឌីអូស៊ីន អាណត្តិកាល ២០២២ - ២០២៧។
ក្នុងឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ជូនប័ណ្ណសរសើរដល់សមូហភាព និងបុគ្គល ២២ កន្លែង និងរូប ដែលមានស្នាដៃក្នុងការចលនា ឧបត្ថម្ភថវិកាសម្រាប់សកម្មភាពសុខុមាលភាពសង្គម ដំណាក់កាល ២០១៧-២០២២។សមាគមបានជូនលិខិតសរសើរ ២៦ ច្បាប់ដល់ សមូហភាព ០៦ កន្លែង និងបុគ្គល ២០ នាក់ ដែលមានស្នាដៃឆ្នើមក្នុងការងាររបស់សមាគម អាណត្តិកាល ២០១៧ - ២០២២៕
ប្រែសម្រួល៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។