25/10/2022 09:12
ចូលរួមពិធីនេះមានបណ្តាសមមិត្ត៖ ឡេក្វាងរ៉ាំង នាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត លោកប៊ូយវ៉ាំងមឹង នាយកមជ្ឈមណ្ឌលទឹកស្អាត និងអនាម័យបរិស្ថានជនបទខេត្ត លោកគីមជីហ្វា ប្រធានគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយ អ្នកស្រី ឡេធីភុក នាយិកាតំណាងថ្នាក់ដឹកនាំមូលនិធិសហគមន៍បង្ការទប់ទល់នឹងគ្រោះធម្មជាតិ តំណាងអង្គភាពពិគ្រោះគម្រោងប្លង់ អង្គភាពសំណង់ និងអង្គភាពពិគ្រោះត្រួតពិនិត្យ តំណាងថ្នាក់ដឹកនាំការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក គណៈកម្មាធិការប្រជាជនឃុំង៉ូវឡាក គណៈកម្មការភូមិដំបូកតាពៅ និងគ្រូសារប្រជាជនមួយចំនួននៅឃុំង៉ូវឡាក។
ពិធីកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់សំណង់ផ្តល់ទឹកស្អាត។
សំណង់មានទុនវិនិយោគ ១២ ពាន់លានដុង ក្នុងនោះ មូលនិធិបង្ការទប់ទល់គ្រោះធម្មជាតិ (លេខ ២៥ ង្វៀងយ៉ូ សង្កាត់ថាច់ថាង ខ័ណ្ឌហាយចូវ ទីក្រុងដាណាំង) ឧបត្ថម្ភ ០៣ ពាន់លានដុង។
សំណង់បានវិនិយោគកសាង ០៩ សារបណ្ណ រួមមាន៖ ឧបករណ៍ អណ្តូងស្នប់មានថាមពល ៥០ ម៉ែត្រគប់ក្នុងមួយម៉ោង របង ទីធ្លា និងប្រព័ន្ធបង្ហូតទឹក អាគារផ្ទុកជាតិគីមី ដំណាក់បូមទឹកកម្រិត ២ អាងផ្ទុកទឹកស្អាត ២០០ ម៉ែត្រត្រីគុណ មណ្ឌលវិនិច្ឆ័យទឹកថាមពល ៥០ ម៉ែត្រត្រីគុណក្នុងមួយម៉ោង បំពង់ទឹកបច្ចេកវិទ្យា ប្រព័ន្ធអគ្គិសនី បណ្តាញចែកចាយទឹកស្អាត ប្រវែង ១៩.៤២២ ម៉ែត្រ។
គិតមកទល់ពេលនេះ ឃុំង៉ូវឡាកមានដំណាក់ផ្តល់ទឹកស្អាត ០២ កន្លែង នៅលើភូមិសាស្រ្តភូមិដំបូកតាពៅ និងភូមិពលអាស្រ័យ មានថាមពលសរុប ២.៥៨០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ គ្រប់ធានាផ្គត់ផ្គង់ទឹកឲ្យគ្រួសារប្រជាជនជាង ៤.៥០០ គ្រួលើភូមិសាស្រ្តឃុំ។
នាឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនបណ្ណសរសើរដល់សមូហភាព ០១ កន្លែង (មូលនិធិបង្ការទប់ទល់គ្រោះធម្មជាតិ លេខ ២៥ ង្វៀងយ៉ូ សង្កាត់ថាច់ថាង ខ័ណ្ឌហាយចូវ ទីក្រុងដាណាំង) និងបុគ្គល ០១ រូបគឺអ្នកស្រី ឡធីភុក នាយិកាបញ្ជាការយន្តការមូលនិធិសហគមន៍បង្ការទប់ទល់គ្រោះធម្មជាតិបានសកម្មចលនា ឧបត្ថម្ភថវិកាកសាងបណ្តាសំណង់ផ្តល់ទឹកស្អាត បង្ការគ្រោះធម្មជាតិ និងកាត់បន្ថយការខូចខាតអាស្រ័យរាំងស្ងួត ជ្រាបជាតិជូរប្រៃលើភូមិសាស្រ្តខេត្តត្រាវិញ៕ ប្រែសម្រួល៖ តឹងង៉ុក
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។