14/06/2022 08:54
ជាមូលដ្ឋានមានលក្ខណៈពិសេសដែលមានជនរួមជាតិខ្មែររស់នៅកុះករ (ស្រូបយកអត្រា ៦៣,៣៦%) ថ្នាក់ដឹកនាំស្រុកថ្កូវតែងយកចិត្តទុកដាក់ចង្អុលការគណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុក អនុវត្តល្អតួនាទីស្នូលក្នុងការអប់រំអំពីឧត្តមគតិបដិវត្តន៍ សីលធម៌ជូនសម្ព័ន្ធយុវជន និងកុមារ។ បច្ចុប្បន្នទូទាំងស្រុកមានកុមារអាយុក្រោម ១៦ ឆ្នាំជាង ៣៧.៦០០ នាក់ សម្ព័ន្ធយុវជនខ្មែរជាង ២.៥២០ នាក់។
មិត្តស៊ើងធីធ្វីកេវ (ខាងស្តាំ) កំពុងជូនថ្នាំដល់ប្រជាជនក្នុងឃុំ។
ដើម្បីអនុវត្តល្អតួនាទីស្នូលក្នុងការប្រមូលផ្តុំ អប់រំយុវជន កុមារក្នុងស្រុក គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកថ្កូវបានសហការជាមួយសមាគមអតីតយុទ្ធជនដើម្បីផ្សព្វផ្សាយ អប់រំអំពីប្រវេណីបដិវត្តន៍របស់ស្រុកថ្កូវដើម្បីបំពាក់បំប៉នឧត្តមគតិបដិវត្តន៍ មនសិការស្នេហាជាតិ មោទនភាពជាតិជូនយុវជន។ ជាក់ស្តែងតាំងពីដើមឆ្នាំ ២0២២ មកទល់បច្ចុប្បន្ន គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកថ្កូវបានសហការចាត់តាំងផ្សព្វផ្សាយអប់រំបាន ៨៩ លើក ជូនសម្ព័ន្ធយុវជន សិស្សានុសិស្ស និស្សិតក្នុងស្រុក ជាង ១.៤00 នាក់ ។ ទន្ទឹមនឹងនោះ ការងារផ្សព្វផ្សាយ អប់រំរបស់យុវជន កុមារ ក៏បានសម្ព័ន្ធយុវជនស្រុកផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្តាញព័ត៌មានរបស់សម្ព័ន្ធយុវជន និងក្រុមកុមារឈានមុខផងដែរ។ ក្នុងឱកាសអនុស្សាវរីយ៍ទិវាបង្កើតក្រុមកុមារឈានមុខហូជីមិញ (ទី ១៥ ឧសភា) ជារៀងរាល់ឆ្នាំសម្ព័ន្ធយុវជនស្រុក ក្រុមប្រឹក្សានៃក្រុមកុមារឈានមុខស្រុក បានសហការជាមួយសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងស្រុក ដើម្បីចាត់តាំងបណ្តាសកម្មភាពវប្បធម៌សិល្បៈ ដោយមានប្រធានបទ ស្ងើចសរសើរអ៊ំហូជាទីគោរព ស្ងើចសរសើរបុព្វវីរបុរសជាតិ ស្ងើចសរសើរគំរូយុវជនកុមារឆ្នើម។ យុវជននៅទាំងបានអ៊ំៗអតីតយុទ្ធជន រៀបរាប់អំពីទំនៀមទម្លាប់បដិវត្តន៍ ការលះបង់របស់វីរបុរសជាតិ។ល។ ជូនជាសណ្តាប់ទៀតផង។
សម្ព័ន្ធយុវជនឃុំហាមយ៉ាងបច្ចុប្បន្នមានសមាជិក ៩៨ នាក់ ក្នុងនោះសមាជិកខ្មែរ ៨៩%។ សម្ព័ន្ធយុវជនឃុំហាមយ៉ាងជាសម្ព័ន្ធយុវជនមូលដ្ឋានមួយដែលអនុវត្តល្អកិច្ចសហការអប់រំអំពីឧត្តមគតិបដិវត្តន៍ជូនយុវជនក្នុងឃុំ។
បងគឹមសុភាព លេខាសម្ព័ន្ធយុវជនឃុំហាមយ៉ាងមានប្រសាសន៍ថា៖ ទន្ទឹមនឹងការផ្សព្វផ្សាយបណ្តាសារាចរសេចក្តីសម្រេចរបស់បក្ស និងរដ្ឋស្តីពីការអប់រំឧត្តមគតិបដិវត្តន៍ជូនយុវជន កិច្ចសហការជាមួយសមាគមអតីតយុវជនឃុំចាត់តាំងការអប់រំប្រពៃណីបដិវត្តន៍ជូនយុវជន បាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ ពីព្រោះឆ្លងតាមរយៈបណ្តាសកម្មភាពពិសោធនកម្មក្នុងឱកាសទិវាប្រវេណីបដិវត្តន៍ ទិវាយុទ្ធជនពិការ ពលីជាដើមនោះ បានរួមចំណែកជំរុញស្មារតីយុវជនឲ្យខិតខំរៀនសូត្របង្កើនស្មារតីទទួលខុសត្រូវចំពោះមាតុភូមិ និងប្រទេសជាតិ។ ផ្តើមពីនោះកងកម្លាំងយុវជនក៏បានប្ដេជ្ញាចិត្ត ព្យាយាម រៀនសូត្រពលកម្ម លត់ដំអត្តចរិតឲ្យបានល្អដើម្បីធ្វើនូវការងារមានប្រយោជន៍ជូនសង្គម។
មិត្តស៊ើងធីធ្វីកេវ (ទី១) និងសម្ព័ន្ធយុវជនស្រុកចូលរួមសកម្មភាពសង្គម។
មិត្តស៊ើងធីធ្វីកេវ សមាជិកាសម្ព័ន្ធយុវជនឃុំហាមយ៉ាង ឱសថការីនៃដំណាក់សុខាភិបាលឃុំហាមយ៉ាង ស្រុកថ្កូវបានឲ្យដឹងថា៖ ដំណាក់កាលខ្ញុំជាសិស្សសាលានៅទីនេះ ខ្ញុំក៏បានចូលរួមបណ្តាសកម្មភាពសម្ព័ន្ធយុវជននៅមូលដ្ឋាននេះដែររួចបានសម្ព័ន្ធយុវជនឃុំបង្កលក្ខណៈឲ្យចូលរួមបណ្តាសកម្មភាពពិសោធនកម្មនៅបណ្តាឃុំវីរភាព ចូលរួមកម្មវិធីពិគ្រោះស្តីពីប្រវេណីបដិវត្តន៍របស់ស្រុកថ្កូវនោះហើយជាថាមពលជំរុញឲ្យខ្ញុំប្តេជ្ញាចិត្តខិតខំរៀនសូត្របានល្អដើម្បីមានមុខរបរសមរម្យធ្វើនៅមូលដ្ឋាន។ ដោយការប្តេជ្ញានោះ ខ្ញុំបានប្រឡងជាប់ចូលរៀនថ្នាក់មធ្យមសិក្សាឱសថការីនៃសកលវិទ្យាល័យត្រាវិញ។ លុះរៀនចប់ថ្នាក់ (ឆ្នាំ ២0១៩) ខ្ញុំត្រេកអរណាស់ដោយបានធ្វើការនៅភូមិកំណើត។ ក្នុងអំឡុងពេលធ្វើការ ខ្ញុំបានសម្ព័ន្ធយុវជនឃុំបង្កលក្ខណៈឲ្យចូលរួមបណ្តាសកម្មភាពទៅកាន់ប្រភពដើមនៅបណ្តាកម្មវិធីអនុស្សាវរីយ៍ទិវាបង្កើតសម្ព័ន្ធយុវជន ក្រុមកុមារឈានមុខ អនុស្សាវរីយ៍ទិវាយុទ្ធជនពិការ‑ពលីជាដើម ជួយឱ្យខ្ញុំបង្កើនការយល់ដឹងអំពីតម្លៃប្រវេណីវប្បធម៌របស់បុព្វវីរបុរសជាតិ ប្រវត្តិសាស្រ្តសកម្មភាពរបស់យុវជនស្រុកថ្កូវធ្វើឲ្យខ្ញុំកាន់តែប្តេជ្ញាបន្តការរៀនសូត្របំពាក់បំប៉នស្មារតីនយោបាយ សីលធម៌ អត្តចរិតឲ្យបានល្អ និងគោរពធ្វើតាមប្រវេណីដ៏ត្រចះត្រចង់របស់បុព្វវីរបុរស ដើម្បីរួមចំណែកចូលរួមកសាងស្រុកថ្កូវបានរីកចម្រើនជាបន្ត។
បងឡេតុងចឹង លេខាសម្ព័ន្ធយុវជនស្រុកថ្កូវបានឲ្យដឹងថា៖ ការអប់រំប្រវេណីបដិវត្តន៍ជូនយុវជនគ្រប់ជំនាន់ តែងបានសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្តល្អ។ ក្នុងនោះ សម្ព័ន្ធយុវជនស្រុក បានសហការជាមួយសមាគមអតីតយុទ្ធជនដើម្បីអប់រំអំពីឧត្តមគតិបដិវត្តន៍ មនសិការស្នេហាជាតិ ដើម្បីកសាងយុវជនជំនាន់ថ្មី ឲ្យមានឆន្ទៈមោះមុត ជឿជាក់លើខ្លួនឯង ដល់ព្រមដោយសីលធម៌ ស្មារតីទទួលខុសត្រូវក្នុងសង្គម។ ក្រៅពីនោះនៅទាំងចាត់តាំងបណ្តាសកម្មភាពជាក់ស្តែងមួយចំនួនដូចជា អញ្ជើញទៅកាន់ប្រភពដើមទៅសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារគោលនយោបាយ ជាដើម។ តាំងពីដើមឆ្នាំមកដទល់បច្ចុប្បន្ន សម្ព័ន្ធយុវជនស្រុកថ្កូវបានចលនាសមាជិក កងកម្លាំងយុវជនក្នុងស្រុក ចាត់តាំងបណ្តាសកម្មភាព “កតញ្ញូតាធម៌-ផឹកទឹកនឹកប្រភពដើម” ដូចជា៖ ចាត់តាំងទៅសួរសុខទុក្ខ ជូនអំណោយជិត ១៦០ ចំណែកសរុបតម្លៃជាង ៨០ លានដុង ដល់គ្រួសារគោលនយោបាយ គ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍គ្រួសារយុទ្ធជនពិការ។ល។ ឆ្លងតាមរយៈនោះ ញ៉ាំងឲ្យយុវជនជំនាន់ក្រោយបង្កើនមនសិការស្នេហាជាតិ និងមោទនភាពជាតិ៕
អត្ថបទ‑រូបថត៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។