• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សម្ព័ន្ធយុវជនស្រុកកូវកែ៖ ប្រឡងប្រណាំងបង្កើតស្នាដៃអំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ និងអំណរ អនុស្សាវរីយ៍ឆ្នាំទី ៣0 បង្កើតខេត្តឡើងវិញ

15/03/2022 13:27

រួមជាមួយសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សម្ព័ន្ធយុវជនស្រុកកូវកែបាន និងកំពុងសកម្មក្នុងការកសាងសំណង់យុវជន និងធ្វើការងារជាក់ស្តែង ដើម្បីអំណរមហាសន្និតបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ និងអំណរអនុស្សាវរីយ៍ឆ្នាំទី ៣0 ទិវាបង្កើតខេត្តត្រាវិញឡើងវិញ (ខែឧសភា ឆ្នាំ ១៩៩២ - ខែឧសភា ២0២២) ។ ដោយមានគោលលំនាំសម្ព័ន្ធយុវជនមូលដ្ឋាននីមួយៗហោចណាស់កសាងបានមួយសំណង់ដើម្បីចូលរួមប្រឡងប្រណាំង។

គិតដល់ថ្ងៃទី ០៦ ខែមីនា សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកសាងសំណង់ជាច្រើនដូចជា៖ ដាំផ្កាតាមសងខាងផ្លូវ កសាងផ្លូវ បេតុង ស្ពានជនបទ។ល។ គិតជាតម្លៃជាង ១,១ ពាន់លានដុង។

ស្ពានជនបទនៅភូមិអូររំចេក ឃុំថុងហ្វា ជាសំណង់របស់គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកកូវកែ បានចុះឈ្មោះជាសំណង់យុវជន ថ្នាក់ស្រុក ដើម្បីអំណរមហាសន្និបាត គ្រប់លំដាប់ថ្នាក់ និងអំណរអនុស្សាវរីយ៍ឆ្នាំទី ៣0 ទិវា បង្កើតខេត្តត្រាវិញឡើងវិញ។ ស្ពានមានទទឹង​ជាង ០៣ ម៉ែត្រ ប្រវែង ២៣ ម៉ែត្រសរុប​ថវិកា​កសាងជិត ២០០ លាន​ដុង។ ក្នុងនោះ លោក ដូតឹងភី  ការិយាល័យឱសថបុរាណភូមិតាឱក ឃុំថុងហ្វា ចលនាសប្បុរសជនឧបត្ថម្ភ ១៦០ លានដុង គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកកូវកែចលនាសមាជិកសម្ព័ន្ធយុវជន  និងប្រជាជនចូលរួមជាប្រាក់ សម្ភារ និងកម្លាំងពលកម្ម គិតជាតម្លៃ ៤០ លានដុង។

កងកម្លាំងយុវជនឃុំចូវដៀង ចូលរួមធ្វើផ្លូវបេតុងនៅភូមិតាឱកត្បូងនាយ។

សំណង់នៅភូមិតាឱកត្បូងនាយ ឃុំចូវដៀង ជាសំណង់ថ្នាក់ឃុំ ទីប្រជុំជន។ សំណង់នេះ ដំណើរការកសាង និងដាក់ឲ្យប្រើប្រាស់នៅខែកុម្ភៈ។ នេះជាសំណង់ផ្លូវបេតុង ទទឹង ០២ ម៉ែត្រ ប្រវែងជាង ៥០០ ម៉ែត្រ សរុបថវិកាកសាង ១៥០ លានដុង អាស្រ័យដោយព្រះតេជគុណ ថាច់ឡែ ព្រះចៅអធិការវត្ត តាឱក ចលនាពុទ្ធបរិស័ទចូលរួមវិភាគទានជាង ១២០ លានដុង ចំនួនក្រៅពីនោះអាស្រ័យសម្ព័ន្ធយុវ ជនឃុំចូវដៀងចលនាយុវជនកសាង។

ផ្លូវគមនាគមន៍ជនបទ។

បង ង្វៀងធីធូត្រាង នៅភូមិតាឱកត្បូងនាយ សំណេះសំណាល៖ ដោយសារនៅទីនេះមានគ្រួសារប្រជាជនត្រឹមតែ 0៧ គ្រួ។ ពី​ផ្ទះ​ខ្ញុំ​ទៅដល់​ផ្លូវ​ថ្នល់ធំ បើ​ធ្វើ​ដំណើរតាមភ្លឺស្រែ​ប្រហែល ០៤  គីឡូម៉ែត្រ ​បើ​ជិះទូក​តាមប្រឡាយ​វិញ​ចម្ងាយ​ជាង ០១ គីឡូម៉ែត្រ។ ខ្ញុំមិនភ្លេចកាលកូនប្រុសខ្ញុំនៅរៀនបឋមសិក្សា ផ្ទះខ្ញុំគ្មានទូក ពេលកូនទៅរៀនរដូវវស្សា  ផ្លូវល្បាប់ប៉ប៉ិចប៉ប៉ាក់ជូនកូនដល់ផ្លូវថ្នល់ធំ ក៏ចូលផ្ទះមាមីងសុំងូតទឹកឲ្យកូនរួចទើបនាំកូនទៅសាលារៀន។ បច្ចុប្បន្ន កូន​ប្រុស​ខ្ញុំរៀនចប់​មហាវិទ្យាល័យ​ហើយ។ ពេល​ដឹងថា​ ព្រះចៅអធិការ​វត្តតាឱកចលនាកសាង​ផ្លូវ​នេះ  គ្រួសារ​ខ្ញុំ និងគ្រួសារមាមីង​នៅ​ទី​នេះ​ត្រេកអរណាស់។ គ្រួសារណាមានលទ្ធភាពក៏ចូលរួមជាប្រាក់គ្រួសារ​លំបាកចូល​រួមកម្លាំង។ គ្រួសារខ្ញុំចូលរួមប្រាក់ ០៥ លានដុង និងកម្លាំងដើម្បីកសាងផ្លូវបេតុងនេះលុះបានសម្រេច។   បងង្វៀងធីធ្វីហ្វិន អនុលេខាសម្ព័ន្ធយុវជនស្រុកកូវកែបានឲ្យដឹង៖ សម្ព័ន្ធយុវជនស្រុកបង្កើនការផ្សព្វផ្សាយ អនុវត្តបណ្តាចលនាប្រឡងប្រណាំងដើម្បីបង្កើតស្នាដៃអំណរមហាសន្និតបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ និងអំណរអនុស្សាវរីយ៍ឆ្នាំទី ៣0 ទិវាបង្កើតខេត្តត្រាវិញឡើងវិញភ្ជាប់ជាមួយអំណរអនុស្សាវរីយ៍ឆ្នាំទី ៩១ ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (ទី ២៦ មីនា ឆ្នាំ ១៩៣១ ‑ ទី ២៦ មីនា ឆ្នាំ ២០២២)។ បណ្តាសំណង់ និងកិច្ចការជាក់ស្តែងរបស់យុវជន បានផ្សព្វផ្សាយ អនុវត្ត លើគ្រប់វិស័យជីវភាព សង្គម ពោរពេញដោយស្នាមអនុស្សារបស់យុវជន។​ ទង្វើទាំងនោះបានសាយភាយក្នុងសហគមន៍។ ឆ្លងតាមរយៈនោះ ជំរុញស្មារតីកម្មាភិបាល សម្ព័ន្ធយុវជនឲ្យមានមោទនភាពចំពោះប្រវេណីរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងបន្តពង្រីកស្មារតីស្ម័គ្រចិត្តចូលរួមធ្វើកិច្ចការមានប្រយោជន៍ជូនសហគមន៍។ ផ្តើមពីចលនាជាក់ស្តែងទាំងនោះ នៅទាំងរួមចំណែកបង្កលក្ខណៈឲ្យយុវជនមានបរិស្ថានរៀនសូត្រ លត់ដំអត្តចរិត ដើម្បីមានវ័យវឌ្ឍនាការល្អ។

សម្ព័ន្ធយុវជនស្រុកកូវកែ មានសមាជិកជាង ៣.៧៣០ ​នាក់ ក្នុង​នោះ​សមាជិកជន​ខ្មែរ​ជាង ២៤%៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.