• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សន្និបាតប្តូរវេនម្តុំប្រឡងប្រណាំងជំរុញការសិក្សាបណ្តាខេត្ត ក្រុងតំបន់វាលទំនាបទន្លេគឺវឡុង

15/12/2022 14:48

     កាលពីថ្ងៃទី ១២ ខែធ្នូ ម្តុំប្រឡងប្រណាំងជំរុញការសិក្សាបណ្តាខេត្ត ក្រុងតំបន់វាលទំ​នាប​ទន្លេគឺវឡុងចាត់តាំងសន្និបាតប្តូរវេនលើកទី ២៧ ផ្តោះប្តូរបទពិសោធន៍​ការងារ​ជំរុញការសិក្សា ជំរុញបញ្ញា​ កសាងសង្គមរៀនសូត្រឆ្នាំ ២០២២។  

     អញ្ជើញចូលរួមមាន អនុសាស្ត្រាចារ្យ-បណ្ឌិត ទ្រឿងធីហៀង អនុប្រធានសមាគមជំរុញ​ការសិក្សាវៀតណាម បណ្តាសមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រ​ធាន​គណៈកម្មាធិការប្រជាជនខេត្ត ផាមតៀកកឿង អនុប្រធានគណៈកម្មាធិការ​រណសិរ្ស​មាតុភូមិវៀតណាមខេត្ត ង្វៀងធីខា ប្រធានសមាគមជំរុញការសិក្សាខេត្ត លោកឡឹម​ហ្វាង​ឡុក ប្រធានក្រុមប្រឹក្សាគ្រប់គ្រងមូលនិធិប្រាជ្ញាខេត្តត្រាវិញ ថ្នាក់ដឹកនាំសមាគមជំរុញការ​សិក្សាបណ្តាខេត្ត ក្រុងតំបន់វាលទំនាបទន្លេគឺវឡុង។

លោកឡេថាញ់បិញជូន​គ្រឿងអនុស្សរិយយស “ព្រោះបុព្វហេតុជំរុញការសិក្សា”។ រូបថត៖ ហុងញុង

     ឆ្នាំ ២០២២ ម្តុំប្រឡងប្រណាំងជំរុញការសិក្សាបណ្តាខេត្ត ក្រុងតំបន់វាលទំនាបទន្លេ​គឺវ​ឡុង​ពង្រីកសមាជិកសមាគមជំរុញការសិក្សាថ្មីបាន ២៧១.៨០២ នាក់ បង្កើនចំនួន​ទូទាំង​​ម្តុំមកដល់ពេលនេះឡើងបាន ៤.២៧៧.៣៣៧ នាក់ កើនសមាជិក ១៩២.០៤៥ នាក់បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០២១។ ចាត់តាំងបើកវគ្គហ្វឹកហាត់ផ្សព្វផ្សាយបណ្តា​គោលការណ៍ គោលមាគ៌ារបស់បក្ស បណ្តាគម្រោងការ សេចក្តីសម្រេចចិត្តរបស់នាយក​រដ្ឋមន្ត្រីនៃរដ្ឋាភិបាល សេចក្តីសម្រេចចិត្តមហាសន្និបាតគ្រប់លំដាប់ថ្នាក់ លក្ខន្តិកៈ​សមាគម​ជំ​រុញការ​សិក្សា​វៀតណាម អំពីការងារចាត់តាំងសមាគម កសាងមូលនិធិជំរុញ​ការសិក្សា ណែនាំបង្កើត​សំណុំលិខិត បញ្ជីចំណូល ចំណាយ ស្ថិតិរបាយការណ៍ ហ្វឹក​ហាត់​មុខជំនាញជូនកម្មាភិបាលសមាគមស្រុក និងមូលដ្ឋាន បណ្តាផែនការរបស់​មូលដ្ឋាន ​និងណែនាំរបស់សមាគមជំរុញការសិក្សាខេត្ត ក្រុងបាន ៦.៦៦៤ វគ្គដោយ​មាន​​មនុស្សចូលរួម ២៧៤.៦៥៧ នាក់។  ឆ្នាំ ២០២២ ក្នុងទូទាំងម្តុំប្រឡងប្រណាំង​ចលនាកសាងមូលនិធិជំរុញការសិក្សា ជំរុញបញ្ញា (សាច់ប្រាក់ និងសម្ភារគិតទឹកជា​ប្រាក់)​បាន ៧៦៧,៨៣៩ ពាន់លានដុង កើន ៤២,៣៨% ប្រៀបធៀបជាមួយនឹងឆ្នាំ ២០២១។ ឆ្លងតាមនោះជូនអាហារូបករណ៍ ជូនអំណោយ និងស្ងើចសរសើរដល់​សិស្ស​មាន​ស្ថានភាពទុក្ខលំបាករៀនសូត្របានពូកែចំនួន ១.២៦១.១១៨ ពាន់លានដុង។ ខេត្ត ក្រុងជាច្រើនចលនាមូលនិធិជំរុញការសិក្សាសម្រេចបានច្រើនបំផុតដូចជា៖ ខេត្តបេនទ្រែជាង ១៣៨ ពាន់លានដុង ដុងថាបជាង ៩៧ ពាន់លានដុង អាងយ៉ាងជាង ៦៩ ពាន់លានដុង កឹងធើជាង ៦៣ ពាន់លានដុង សុកត្រាំង ៦១ ពាន់លានដុង។ល។

លោកឡេថាញ់បិញជូនអាហារូបករណ៍ ៩០ ចំណែកដល់សិស្សក្រីក្រ ជិតក្រ។ រូបថត៖ ហុងញុង

     កម្មវិធី “រលក និងម៉ាស៊ីនកំព្យូទ័រសម្រាប់ប្អូនៗ” អាស្រ័យដោយសមាគមជំរុញការសិក្សា​វៀតណាមបំផុសចលនាកាលពីខែកញ្ញា ឆ្នាំ ២០២១ មកដល់ពេលនេះ បណ្តាខេត្ត ក្រុង​ក្នុង​ម្តុំប្រឡងប្រណាំងចលនាកំព្យូទ័របាន ១០.៥៥៣ គ្រឿង កំព្យូទ័រថេប្លែត ៦.៧៥០ គ្រឿង ទូរស័ព្ទ​ចល័ត ៣២.៨៤០ គ្រឿង។ល។ គិតជាតម្លៃជាង ២០ ពាន់លានដុង។ ទន្ទឹមនឹង​នោះ សមាគមជំរុញការសិក្សាបណ្តាខេត្ត ក្រុងនៅទាំងរក្សាខ្ជាប់ និងផ្សព្វផ្សាយដោយ​មាន​ប្រសិទ្ធភាពបណ្តាទម្រង់ “ចិញ្ចឹមជ្រូកដីជំរុញការសិក្សា” “គេហដ្ឋានជំរុញការ​សិក្សា​សុខ​សាន្ត” “ផ្ទះសុខដុមជំរុញការសិក្សា” “ ៣ គ្រប់”  ១+១ និង១+n កម្មវិធីសៀវភៅជូន​ផ្ទាល់ដៃ-ស្ពាន​តភ្ជាប់ក្តីស្រឡាញ់។

     មានយោបល់ក្នុងសន្និបាត អនុសាស្ត្រាចារ្យ-បណ្ឌិត ទ្រឿងធីហៀងស្ងើចសរសើរ និងកំ​ណត់​ត្រានូវបណ្តាការរួមវិភាគទានយ៉ាងសកម្មរបស់ការងារជំរុញការសិក្សា ជំរុញបញ្ញា​របស់​បណ្តាខេត្ត ក្រុងតំបន់វាលទំនាបទន្លេគឺវឡុងកន្លងហើយ។ គប្បីបន្តអនុវត្ត​បណ្តា​កម្មវិធី គម្រោងការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីការ “កសាងសង្គមរៀនសូត្រ” “ជំរុញចលនារៀនសូត្រអស់មួយជីវិតក្នុងគ្រួសារ ត្រកូល សហគមន៍ អង្គភាពរៀនសូត្រ” និង “កសាងទម្រង់ពលរដ្ឋរៀនសូត្រដំណាក់កាល ២០២១-២០៣០។ល។ សង្ឃឹមថា សមាជិកទាំងអស់ក្នុងម្តុំលេខ ៨ នឹងបន្ត ខិតខំជាងទៀត ប្តេជ្ញាចិត្តអនុវត្តសម្រេច​ជោគ​ជ័យ​បណ្តាភារកិច្ច វិធានការការងារជំរុញការសិក្សា ជំរុញបញ្ញា កសាងសង្គមរៀន​សូត្រ​របស់ម្តុំក្នុងឆ្នាំ ២០២៣។  

     ក្នុងឱកាសនេះដែរ សមាគមជំរុញការសិក្សាខេត្តត្រាវិញមានបុគ្គល ០១ រូបបាន​ទទួល​គ្រឿងអនុស្សរិយយស “ព្រោះបុព្វហេតុជំរុញការសិក្សា” ប្រធានគណៈកម្មាធិការប្រជា​ជន​ខេត្តជូនប័ណ្ណសរសើរដល់បុគ្គល ០១ រូបដែលមានស្នាដៃរួមវិភាគទានក្នុង​ចលនា​ជំរុញ​ការសិក្សា ជំរុញបញ្ញា កសាងសង្គមរៀនសូត្រ។សមាគមជំរុញការសិក្សាខេត្ត​ត្រាវិញ​ជូនអាហារូបករណ៍ ៩០ ចំណែកដល់សិស្សក្រីក្រ ជិតក្រ ក្នុងមួយចំណែកៗ ០១ លានដុង សមាគមជំរុញការសិក្សាទីក្រុងកឹងធើជូនសៀវភៅ ១.០០០ ក្បាលដល់សមាគមជំរុញការសិក្សាឃុំឡុងថើយ ស្រុកទីវកឹង៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.