20/09/2022 09:07
ដើម្បីបង្កើតស្នាដៃអំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ និងឆ្លើយតបបំណងប្រាថ្នារបស់ប្រជាជនខ្មែរជាង ១៣០ គ្រួសារនៅ ភូមិ ចារ៍ (អា) និងភូមិតាឡេះ ឃុំថាញ់ស៊ើង ស្រុកថ្កូវនោះ សម្ព័ន្ធយុវជនស្រុកថ្កូវកសាងស្ពានជនបទតភ្ជាប់ភូមិតាឡេះ និងភូមិចារ៍ (អា)។ ស្ពាននេះមានទទឹង ៣ ម៉ែត្រ បណ្តោយជាង ៣០ ម៉ែត្រសរុបថវិកាកសាង៣០០លានដុង ។ ពេលស្ពាននេះកសាងសម្រេចបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនខ្មែរនៅភូមិចារ៍ (អា) និងភូមិតាឡេះជាង ១៣០ គ្រួសារផលិតស្រូវជាង ៦០ ហិកតា និងធ្វើដំណើរ ដឹកជញ្ជូនផលិតផល។
មីងថាច់ធីឡិន និងលោកមា គឹមយ៉ន រួមជាមួយសម្ព័ន្ធយុវជនឃុំអញ្ជើញទៅទស្សនាស្ពានតាឡេះ។
មីងថាច់ធីឡិនរស់នៅតំបន់នេះជាង៣០ឆ្នាំ បានឲ្យដឹងថា៖ ថ្ងៃដែលក្មួយៗយុវជនចាត់តាំងបើកការដ្ឋានកសាងស្ពាននេះមាមីងនៅទីនេះ ជាពិសេសគឺគ្រួសារដែលធ្វើស្រែនៅក្បែរៗនេះត្រេកអរណាស់។ ចាប់ផ្តើមពីពេលនោះមក មាមីងដែលមកធ្វើស្រែមិនហែលឆ្លងព្រែកដូចពីមុនទៀតឡើយ។ នោះជាស្ពានឆ្លើយតបបំណងប្រាថ្នារបស់ប្រជាជននៅតំបន់នេះ។
មានការត្រេកអរដូចមីងថាច់ធីឡិនដែរ លោកមាគឹមយ៉នសមាជិកសាខាសមាគមកសិករភូមិចារ៍ (អា) សំណេះសំណាលថា ៖ ស្ពានតាឡេះ ជាសំណង់អំណរមហាសន្និបាតរបស់ក្មួយៗសម្ព័ន្ធយុវជន។ ដំណាក់កាលដែលក្មួយៗផ្តើមបើកការដ្ឋានកសាង មាមីងនៅមូលដ្ឋានតែងសប្បាយរីករាយ និងចូលរួមថ្ងៃពលកម្មដើម្បីកសាងស្ពាននេះឲ្យឆាប់បានសម្រេច។ បច្ចុប្បន្ន មាមីងមកទីនេះមិនភ្លេចនូវអនុស្សាវរីយ៍ដែលធ្លាប់ហែលឆ្លងព្រែកកាលពីមិនទាន់កសាងស្ពាន។
បងង៉ូធីយ៉េវហឿង លេខាបក្សឃុំ ថាញ់ស៊ើងស្រុកថ្កូវមានប្រសាសន៍ថា៖ សរុបថវិកាកសាងស្ពានតាឡេះចំនួន ៣០០ លានដុង អាស្រ័យដោយសម្ព័ន្ធយុវជនស្រុក ចលនាសមាគមសប្បុរសធម៌មិញតឹមឧបត្ថម្ភ និងការឧបត្ថម្ភរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកនោះបានញ៉ាំងឱ្យស្ពាននេះកសាងបានរួចស្រេច កាលពីខែមីនាឆ្នាំ២០២២បង្កលក្ខណៈឲ្យប្រជាជននៅមូលដ្ឋាន ជាពិសេសគ្រួសារជនជាតិខ្មែរជាង ១០០ គ្រួនៅភូមិចារ៍ (អា) និងភូមិតាឡេះ ងាយស្រួលក្នុងការធ្វើដំណើរដឹកជញ្ជូនសម្ភារកសិកម្មសម្រាប់ពង្រីកការផលិត។ សំណង់នេះ ក៏ជាសំណង់នៅក្នុងគ្រោងផែនការកសាងផ្លូវតភ្ជាប់ភូមិរបស់ឃុំ ដើម្បីបង្កលក្ខណៈឲ្យប្រជាជនពង្រីកសេដ្ឋកិច្ចកសិកម្មនៅតំបន់នេះ រួមចំណែកក្នុងការពង្រីកសេដ្ឋកិច្ចសង្គមរបស់ឃុំ។
មីងថាច់ធីឡិន និងលោកមា គឹមយ៉ន រួមជាមួយសម្ព័ន្ធយុវជនឃុំអញ្ជើញទៅទស្សនាស្ពានតាឡេះ។
បងស្រីហុងធីម៉ីលឿង អនុលេខាសម្ព័ន្ធយុវជនស្រុកថ្កូវមានប្រសាសន៍ថា៖ ឆ្នាំ ២០២២ ជាឆ្នាំដែលចាត់តាំងមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញទូទាំងប្រទេសលើកទី ១២ អាណត្តិកាល ២០២២ - ២០២៧។ គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុក បានកសាងផែនការលេខ ១៧៣-KH/HDTNចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ស្តីពី "ការបំផុសចលនាប្រឡងប្រណាំងបង្កើតស្នាដៃអំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់”ដើម្បីផ្សព្វផ្សាយដល់សម្ព័ន្ធយុវជនសមាគម ក្រុម នៅមូលដ្ឋាន បង្កើនការយល់ដឹងអំពីអត្ថន័យនៃការអនុវត្តន៍សកម្មភាពអំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់។ ចាប់តាំងពីពេលនោះមក ក៏ទទួលបានការឯកភាពខ្ពស់ពីកម្មាភិបាល និងយុវជនចូលរួមកសាងសំណង់ និងធ្វើកិច្ចការមានប្រយោជន៍ជាច្រើន។ ទង្វើទាំងនោះបានបញ្ជាក់ឲ្យឃើញនូវឆន្ទៈមោះមុតរបស់យុវជនផង និងបន្សល់នូវស្នាមអនុស្សាវរីយ៍ដ៏ល្អរបស់យុវជនក្នុងស្រុកផង។ ទន្ទឹមនឹងនោះសំណង់អំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ក្នុងស្រុក នៅទាំងរួមចំណែកយ៉ាងសកម្មក្នុងការពង្រីកសេដ្ឋកិច្ច សង្គមក្នុងស្រុក ជាពិសេសគឺតំបន់ជនរួមជាតិខ្មែរ៕
អត្ថបទ‑រូបថត៖ សុជា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។