29/03/2022 08:39
ពិធីស្ងើចសរសើរកម្មាភិបាលសម្ព័ន្ធយុវជនឆ្នើមទូទាំងប្រទេស។ រូបថត៖ ង៉ុកស្វង
ស្ថិតក្នុងពិធីស្ងើចសរសើរនេះ បណ្តាតំណាងបានទស្សនាបទពិពណ៌នា “មោទនភាពជាកម្មាភិបាលសម្ព័ន្ធយុវជន” ដោះដូររួមជាមួយនឹងកម្មាភិបាលសម្ព័ន្ធយុវជនឆ្នើម ០៥ នាក់ ស្តាប់បងៗចែករំឡែកបទពិសោធន៍ ដំណាក់កាលស្ម័គ្រចិត្ត ឈានមុខ ច្នៃប្រតិដ្ឋក្នុងការពង្រីកកម្លាំងយុវវ័យអនុវត្តភារកិច្ចនៅនឹងមូលដ្ឋាន អង្គភាព ជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់យុវវ័យជាមួយនឹងសហគមន៍ សង្គម ប្រទេសជាតិ។
ស្ថិតក្នុងពិធីនេះ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញស្ងើចសរសើរដល់កម្មាភិបាលសម្ព័ន្ធយុវជនឆ្នើមទូទាំងប្រទេស និងជូនរង្វាន់ឡីទឺត្រុងឆ្នាំ ២០២២ ដល់យុវជនឆ្នើមៗ ៩៤ នាក់។ ក្នុងនោះខេត្តត្រាវិញមានកម្មាភិបាលសម្ព័ន្ធយុវជនម្នាក់បានទទួលរង្វាន់ឡីទឺត្រុងនោះគឺបងង្វៀងត្រុងញឹង លេខាសម្ព័ន្ធយុវជនផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្ត៕
ប្រែសម្រួល៖រតនា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។