• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សិក្ខាសាលាថ្នាក់ជាតិស្ដីពីបេតិកភណ្ឌវប្បធម៌ក្នុងសកម្មភាពអប់រំ និងទេសចរណ៍

08/07/2022 08:51

កាលពីថ្ងៃទី ០១ ខែកក្កដាឆ្នាំ ២០២២ សាលាសកលវិទ្យាល័យត្រាវិញចាត់តាំងសិក្ខាសាលា វិទ្យាសាស្រ្តថ្នាក់ជាតិមានបធានបទ “បេតិកភណ្ឌវប្បធម៌ក្នុងសកម្មភាពអប់រំ និងទេសចរណ៍” ដើម្បីស្រាវជ្រាវ កំណត់ចំណុចពិសេស និងតួនាទីនៃបេតិភណ្ឌក្នុងសកម្មភាពអប់រំ និងទេសចរណ៍ សម្គាល់តម្លៃវប្បធម៌ដែលបណ្ដាបេតិកភណ្ឌនាំមកសម្រាប់ជីវភាពប្រចាំថ្ងៃ សំដៅទៅរកបណ្ដាវិធីសាស្រ្តដើម្បីបង្កើនតម្លៃនៃបណ្ដាបេតិកភណ្ឌក្នុងសកម្មភាពអប់រំ ទេសចរណ៍ អនុវត្តបច្ចេកវិទ្យាដើម្បីរក្សាទុក និងផ្សព្វផ្សាយបេតិកភណ្ឌ។ល។ ផ្ដើមពីនោះ រួមចំណែកពង្រីកបណ្ដាតម្លៃវប្បធម៌ បេតិកភណ្ឌវប្បធម៌ក្នុងសង្គមសហកាល ។

   អញ្ជើញចូលរួមសិក្ខាសាលា មានលោក ស៊ើងថាញ់លីម នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តសុកត្រាំង បណ្ឌិតង្វៀងហ៊ឺវទ័រ ចាងហ្វាងរងសាលាសកលវិទ្យាល័យកៀងយ៉ាង តំណាងថ្នាក់ដឹកនាំបណ្ដាមន្ទីរ ផ្នែក ខេត្ត បណ្ដាសាលាឧត្តមសិក្សា មហាវិទ្យាល័យ ក្នុង និងក្រៅខេត្តមួយអន្លើដោយតំណាងជាង ១០០ រូបជាបណ្ដាអ្នកវិទ្យាសាស្រ្ត អ្នកគ្រប់គ្រងវិស័យវប្បធម៌ ទេសចរណ៍អញ្ជើញមកពីបណ្ដាវិជ្ជាស្ថាន សាលា បណ្ដាអង្គភាពបណ្ដុះបណ្ដាលក្នុងប្រទេស។

សិល្បករប្រគំបទភ្លេងពិណពាទ្យ។ រូបថត៖ ហុងញុង

     បណ្ឌិតង្វៀងធីហ្វេ ប្រធានផ្នែកខាងភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូនៃសកលវិទ្យាល័យត្រាវិញ អនុប្រធានគណៈចាត់តាំងសិក្ខាសាលាបានឲ្យដឹងថា៖ អង្គសិក្ខាសាលាជាវេទិកាផ្ដោះប្ដូរសិល្បៈសិក្សាអំពីបេតិកភណ្ឌវប្បធម៌ក្នុងសកម្មភាពអប់រំ និងទេសចរណ៍ឆ្ពោះទៅរកគោលដៅចែករំលែកបទពិសោធន៍អំពីបណ្ដាបញ្ហាដែលទាក់ទងដល់បេតិកភណ្ឌ វប្បធម៌នៃបណ្ដាតំបន់។ ផ្ដុំឧទ្ទេសនាមបណ្ដាបេតិកភណ្ឌវប្បធម៌របស់ប្រទេសយើង វាយតម្លៃស្ថានភាពការងារអភិរក្ស សារមន្ទីរ  (បណ្ដាចំណុចដែលធ្វើបាន ធ្វើមិនទាន់បាន ស្នើបណ្ដាវិធានការដើម្បីបង្កើនការយល់ដឹងរបស់សហគមន៍អំពីបណ្ដាបេតិកភណ្ឌវប្បធម៌តាមរយៈសកម្មភាពឃោសនាការ អប់រំ ទេសចរណ៍)។ មានបទអន្តរាគមន៍ជាង ៤៤ បទ បណ្ដាអ្នកនិពន្ធបានវិភាគស៊ីជម្រៅអំពីបេតិកភណ្ឌវប្បធម៌ក្នុងសកម្មភាពទេសចរណ៍ និងអប់រំ។ ទន្ទឹមនឹងការធ្វើឲ្យច្បាស់ជាងទៀតបណ្ដាបតិកភណ្ឌវប្បធម៌ដែលបានអង្គការសហប្រជាជាតិទទួលស្គាល់បណ្ដាអ្នកនិពន្ធនៅទាំងពណ៌នានូវបណ្ដាបេតិកភណ្ឌវប្បធម៌នៅមូលដ្ឋាននីមួយៗ។ បញ្ហាអភិរក្សបេតិកភណ្ឌក៏បានយកចិត្តទុកដាក់តាមរយៈបណ្ដាអត្ថបទសរសេរអំពីបច្ចេកទេស របៀបបង្រៀន។ល។ បណ្ដាបទអន្តរាគមន៍ផ្ដុំទៅលើបណ្ដាបញ្ហា៖ លាតត្រដាងបេតិកភណ្ឌ វប្បធម៌របស់ជនជាតិ វិភាគអំពីស្ថានភាពបេតិកភ័ណ្ឌវប្បធម៌នៅបណ្ដាមូលដ្ឋាន (ហាតិញ កៀងយ៉ាង អានយ៉ាង ត្រាវិញ ទីក្រុងហូជីមិញ ហ្វេ ខាញ់ហ្វា។ល។)។ វាយតម្លៃសកម្មភាព អនុវត្តបច្ចេកវិទ្យាក្នុងការងារអភិរក្សបេតិកភណ្ឌ៖ ការអនុវត្តន៍បច្ចេកវិទ្យាដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌នៅវៀតណាម នៅខេត្តត្រាវិញ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ក្នុងវិស័យអប់រំទេសចរណ៍៖ អប់រំបេតិកភណ្ឌវប្បធម៌ហ្វេ បង្រៀនអំពីបណ្ដាកេរដំណែលប្រវត្តិសាស្រ្តវប្បធម៌ និងរមណីយដ្ឋាននៅវៀតណាមដល់អ្នកណែនាំទេសចរណ៍ បង្រៀនអំពីបេតិកភណ្ឌក្នុងសាលាសកល យកបេតិកភណ្ឌវប្បធម៌ដាក់ចូលក្នុងកម្មវិធីអប់រំប្រវត្តិសាស្រ្តនៅតាមសាលាវិទ្យាល័យ។ល។

     បណ្ដាបទអន្តរាគមន៍វិទ្យាសាស្រ្តដែលបានលើកឡើងក្នុងអង្គសិក្ខាសាលារួមចំណែលផ្ដល់នូវឯកសារមានប្រយោជន៍សម្រាប់បណ្ដាអ្នកសិក្សាស្រាវជ្រាវ អប់រំនៅក្នុង និងក្រៅប្រទេសអំពីបេតិកភណ្ឌវប្បធម៌របស់ប្រទេសយើងនាពេលបច្ចុប្បន្ននេះ៕   

ហុងញុង-ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.