25/02/2022 07:56
វេជ្ជបណ្ឌិតពិនិត្យជំងឺជូនជនរួមជាតិខ្មែរ។
ថ្លែងថេរដីកាក្នុងពិធីចេញបង្ហាញមុខបន្ទប់ពិនិត្យ ផ្ដល់ថ្នាំឥតគិតថ្លៃវត្តផ្នោរអំពូង ព្រះតេជគុណ ថាច់សុវណ្ណ មានសង្ឃដីកាថា៖ ដោយយល់ឃើញក្រោយពេលបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ជាពេលដែលជនរួមជាតិខ្មែរមានភាពខ្សត់ខ្សោយបានប្រសព្វជាមួយការពិនិត្យ ព្យាបាលជំងឺនៅមូលដ្ឋាន ម៉្លោះហើយអាត្មាមានបំណងសហការជាមួយក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតទីក្រុងហូជីមិញ រួមជាមួយរដ្ឋអំណាចមូលដ្ឋានបើកបន្ទប់ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃនៅក្នុងវត្ត រួមចំណែកក្នុងការថែទាំសុខភាពជូនជនរួមជាតិខ្មែរ។
បន្ទប់ពិនិត្យ មានក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតខេត្តត្រាវិញប្រចាំការនៅថ្ងៃសៅរ៍ និងអាទិត្យប្រចាំ សប្ដាហ៍ ដើម្បីពិនិត្យ ផ្ដល់ថ្នាំឥតគិតថ្លៃជូនមាមីង។ ក្រោយពេលចេញបង្ហាញមុខ ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតទីក្រុងហូជីមិញ(រួមមាន ១៤ រូប) ធ្វើការពិនិត្យ ផ្ដល់ថ្នាំព្យាបាលជំងឺជូនមាមីងពុទ្ធបរិស័ទបានជាង ៣០០ លើកនាក់។ តាមប្រសាសន៍របស់លោកត្រឹងទ្រុងហ៊ីវ ប្រធានក្រុម ទៀងបាងហ៊ឺវ (ទីក្រុងហូជីមិញ) ក្នុងលើកពិនិត្យ ផ្ដល់ថ្នាំឥតគិតថ្លៃជូនមាមីងដំបូងនេះ យើងខ្ញុំត្រៀមបម្រុងថវិកាប្រមាណ ៥០ លានដុង ក្នុងបណ្ដាថ្ងៃជាបន្តបន្ទាប់ទៀត យើងខ្ញុំបន្តប្រើប្រាស់មូលនិធិរួមវិភាគទានរបស់ក្រុមសម្រាប់ពិនិត្យ ផ្ដល់ថ្នាំឥតគិតថ្លៃជូនមាមីង។ សកម្មភាពរបស់ក្រុមយើងខ្ញុំតែងទទួលបានការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ព្រះចៅអធិការវត្តផ្នោរ អំពូងអំពីទីកន្លែងឈប់សម្រាករបស់បណ្ដាគ្រូពេទ្យ វេជ្ជបណ្ឌិត ក៏ដូចជារដ្ឋអំណាច ផ្នែកមានសមត្ថកិច្ចជួយជ្រោមជ្រែងការងារធានាសន្តិសុខសណ្ដាប់ធ្នាប់។ល។ យើងខ្ញុំសង្ឃឹមថា បណ្ដាថ្ងៃសៅរ៍ អាទិត្យនៅពេលខាងមុខ ការពិនិត្យ ផ្ដល់ថ្នាំឥតគិតថ្លៃជូនដល់មាមីងនឹងប្រព្រឹត្តទៅបានល្អប្រសើរជាង មាមីងនឹងអញ្ជើញមកពិនិត្យច្រើនជាងនេះទៀត៕
ដំណឹង‑រូបថត៖ ថាច់សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។