• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

វគ្គសិក្សាទី ១ ឆ្នាំសិក្សា ២០២១-២០២២៖ គុណភាពវិជ្ជាសម្បត្តិរបស់សិស្សជាសារវន្តសម្រេចលំនឹង

15/03/2022 13:25

កាលពីថ្ងៃទី ០៧ មីនា មន្ទីរអប់រំ និងបណ្ដុះបណ្ដាលចាត់តាំងសន្និបាតបូកសរុបវគ្គសិក្សាទី ១ ឆ្នាំសិក្សា ២០២១-២០២២។ អ្នកស្រី ង្វៀងធីបាច់វ៉ឹង សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត នាយិកាមន្ទីរអប់រំ និង បណ្ដុះបណ្ដាលធ្វើអធិបតីអង្គសន្និបាត។

វគ្គសិក្សាទី ១ ឆ្នាំសិក្សា ២០២១-២០២២ ប្រព្រឹត្តឡើងក្នុងលក្ខណៈពិសេស។ ផ្នែកអប់រំត្រូវសម្រេចកម្មវិធីបង្រៀន និងរៀនតាមផែនការពេលវេលាឆ្នាំសិក្សា និងអនុវត្តការបង្រៀន និងរៀនសម្របខ្លួន ដោយសុវត្ថិភាព រវៀសរវៃ មានប្រសិទ្ធភាព (បង្រៀន និងរៀនបន្តផ្ទាល់ តាមរយៈអិនធើណែត លើកញ្ចក់ទូរទស្សន៍) តាមគោលលំនាំ “ផ្អាកការទៅសាលា ប៉ុន្តែមិនផ្អាកការរៀន”។ ដោយមានកម្លាំងខិតខំរបស់ផ្នែកអប់រំសម្រេចបានច្រើនកម្រិតផែនការដាក់ចេញក្នុងភារកិច្ចរបស់ផ្នែក។

បណ្តាតំណាងចូលរួមអង្គសន្និបាត។ រូបថត៖ ហ៊ឺវហ្វេ

វាយតម្លៃគុណភាពរៀនសូត្រ ប្រៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំសិក្សា ២០២០-២០២១ គុណភាពវិជ្ជាសម្បត្តិរបស់សិស្សក្នុងវគ្គសិក្សាទី ១ ឆ្នាំសិក្សា ២០២១-២០២២ ជាសារវន្ត សម្រេចលំនឹង ក្នុងនោះ សិស្សចំណាត់និទ្ទេសខ្សោយចំពោះកម្រិតអនុវិទ្យាល័យកើន ០,៥២% កម្រិតវិទ្យាល័យថយចុះ ៣,៦៣%។ មានសិស្ស ១.១៧៧ រូបបោះបង់ការរៀនសូត្រ ស្មើ ០,៦៦% (កើន ៧១៦ រូបប្រៀបជាមួយពេលដូចគ្នានៃ ឆ្នាំសិក្សាកន្លង)។

វគ្គសិក្សាទី ១ ឆ្នាំសិក្សា ២០២១-២០២២ មាន ០៩ សាលាបានទទួលស្គាល់ និងទទួលស្គាល់សាជាថ្មីសម្រេចសម្បទាជាតិ បង្កើនចំនួនមកទល់ពេលនេះ មាន ១៤៩/៤០៥ សាលាសម្រេចសម្បទាជាតិ។

ប្រៀបជាមួយចុងឆ្នាំសិក្សា ២០២០-២០២១ បានរៀបចំកាត់បន្ថយសាលា ១៩ កន្លែង បច្ចុប្បន្ន ទូទាំងខេត្ត នៅមានសាលារៀន ៦.៨៧៣ ថ្នាក់ (ក្នុងនោះមាន ៦២ ក្រុមអាគារថែទាំកុមារ) ដោយមានសិស្សចំនួន ២០៨.៥៨៨  រូប (ប្រៀបជាមួយដើមឆ្នាំសិក្សា ២០២១-២០២២ កើន ៩២៣ រូប)។ល។ ឆ្លងតាមរយៈការឧបត្ថម្ភសិស្សទៅសាលារៀន មានសិស្ស ៤.៥៥១ រូបបានឧបត្ថម្ភឧបករណ៍សម្រាប់រៀនសូត្រ (ទូរទស្សន៍ កំព្យូទ័រ។ល។) គិតជាថវិកាជិត ១៤,៤ ពាន់លានដុង។

ភារកិច្ចមួយចំនួនសម្រាប់ផ្នែកអប់រំ និងបណ្ដុះបណ្ដាលក្នុងវគ្គសិក្សាទី ២ គឺបន្តពិនិត្យឡើងវិញរួចតម្រែតម្រង់ទាន់ពេលផែនការបង្រៀន និងរៀនរបស់សាលា ក្រុមជំនាញតាមទិសដៅសម្របខ្លួនដោយសុវត្ថិភាព រវៀសរវៃ មានប្រសិទ្ធភាពសមស្របជាមួយភាពជាក់ស្ដែងនៃការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅមូលដ្ឋាន។ ចាត់តាំងបណ្ដាវគ្គប្រឡង៖ ប្រឡងសិស្សពូកែថ្នាក់ទី ៩ និងទី ១១ (នៅខែមេសា ឆ្នាំ ២០២២) ទទួលស្គាល់កម្រិតវិជ្ជាថ្នាក់បឋមសិក្សា អនុវិទ្យាល័យវិញ្ញាសាខ្មែរ (នៅខែមីនា និងខែឧសភា ឆ្នាំ ២០២២) របរសកលចំពោះសិស្សថ្នាក់ទី ១១ ជម្រើសសិស្សថ្នាក់ទី ១០ (នៅខែមិថុនាឆ្នាំ ២០២២) ប្រឡងសញ្ញាបត្រថ្នាក់ទី ១២ ឆ្នាំ ២០២២ (តាមការគ្រោងទុកនៅខែកក្កដាឆ្នាំ ២០២២)។ ផ្ដុំកម្លាំងក សាងបណ្ដាសាលាវិទ្យាល័យនៅស្រុកកូវង៉ាង យ្វៀងហាយសម្រេចសម្បទាជាតិដើម្បីត្រៀមបម្រុងឲ្យការកសាងសម្រេចលក្ខឋានស្រុកជនបទថ្មីក្នុងឆ្នាំ ២០២២៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.